វៀតណាមខំប្រឹងប្រែងធានាសុខុមាលភាពសង្គម
HONG VAN-BUI HANG -  
(VOVWORLD) /  
|
រដ្ឋភិបាលវៀតណាមផ្តោតសំខាន់លើបញ្ហា សុខុមាលភាពសង្គម(រូបថត: Internet) |
Vovworld-លើវិស័យ សុខុមាលភាពសង្គម គោលនយោបាយកាត់បន្ថយភាពក្រីក្រ
ត្រូវបានចាត់ទុកជាបញ្ហាស្នូល។តាមរបាយការណ៍ដែលបានប្រកាសនាដំណាច់ខែឆ្នាំ
២០១២ថា៖ចំណាយទូទៅរបស់វៀតណាមសំរាប់ការធានា សុខុមាលភាពសង្គម និង
កាត់បន្ថយភាពក្រីក្រមាន៨,៨លានលានដុងវៀតណាមក្នុងនោះមានការជួយឧបត្ថម្ភ
បណ្តាមុខសញ្ញាគោលនយោបាយសង្គមគ្រួសារក្រីក្រនិងការជួយសង្គ្រោះសង្គមទៀត
ផង។អាត្រាគ្រួសារក្រីក្រទូទាំងប្រទេសឆ្នាំ២០១២ប្រមាណ១០%ថយចុះ១,៧៦%បើប្រៀបនឹងឆ្នាំ២០១១។នេះជាការខំប្រឹងប្រែងដ៏ធំធេងក្នុងលក្ខណៈសេដ្ឋកិច្ចជួបការ
លំបាក។ ក៏ក្នុងឆ្នាំ២០១២វៀតណាមបានដោះស្រាយការងារធ្វើឲ្យពលករជាង១,៥លាននាក់នាំអាត្រាបាត់អាជីពនិងអាត្រាខ្វះការងារធ្វើឆ្នាំ២០១២ថយចុះបើប្រៀបនឹង
ឆ្នាំ២០១១។ រដ្ឋាភិបាលក៏បានអនុវត្តរបបធានារាប់រងបាត់អាជីពឲ្យពលកររាប់សែននាក់
ផងដែរ។ ផ្ដោតទៅលើការបង្កការងារធ្វើសំរាប់ពលករវ័យក្មេងរដ្ឋមន្ត្រីក្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម Pham Thi Hai Chuyen បានឲ្យដឹងថា៖“នៅវៀត
ណាមអាត្រាពលករបាត់អាជីពក្នុងយុវជនគឺ៣,៨%។ ដូច្នេះយើងខ្ញុំបានធ្វើសេនាធិការ
ឲ្យរដ្ឋាភិបាលអំពីគោលនយោបាយ។ រួមជាមួយច្បាប់ពលកម្មវិសោធនកម្មយើងខ្ញុំ
នាពេលថ្មីៗនេះក៏បានដាក់ជូនរដ្ឋសភាច្បាប់ការងារធ្វើដើម្បីធ្វើជាមូលដ្ឋានអនុវត្តការងារ
ធ្វើយ៉ាងងាយស្រួល។ យើងខ្ញុំក៏បានបង្កឱកាសសំរាប់អង្គការសង្គមបង្កើតមជ្ឈមណ្ឌល
ពន្លឿនការងារធ្វើជួយឧបត្ថម្ភមជ្ឈឹមសម្ព័ន្ធយុវជនកសាងមជ្ឈមណ្ឌលឧទ្ទេសនាមការងារ
ធ្វើសំរាប់យុវជនផងដែរ។”
|
ក្នុងឆ្នាំ២០១២វៀតណាមបានដោះស្រាយការងារធ្វើឲ្យពលករជាង១,៥លាននាក់
(រូបថត: Internet) |
ការកែលំអរបង្កើនកំរិតប្រាក់ខែអប្បបរមាពី៨សែន៣ម៉ឺនដុងឡើង១លាន៥ម៉ឺនដុង
ក្នុងមួយខែពីថ្ងៃទី១ឧសភាឆ្នាំ២០១២ដំពោះកម្មាភិបាលមន្ត្រីរដ្ឋករបណ្ដាមុខសញ្ញាចំណុះ
កំលាំងប្រដាប់អាវុធនិងពលករ។ តាមការវាយតំលៃឆ្នាំ២០១២ របស់អង្គការពលកម្មអន្តរ
ជាតិ (ILO) ថា៖វៀតណាមទទួលបានកំរិតកំណើនប្រាក់ខែខ្ពស់បើប្រៀបនឹងពិភពលោក។ តាមអ្នកជំនាញការជាន់ខ្ពស់អំពីទំនាក់ទំនងពលកម្មរបស់ ILO ប្រចាំនៅវៀតណាម Yoon
Youngmo ថា រដ្ឋាភិបាលវៀតណាមទទួលបានជោគជ័យជាមួយគោលនយោបាយប្រាក់ខែ
អប្បបរមាដើម្បីបង្កើនជាបណ្ដើរៗប្រាក់ខែ។អ្នកជំនាញការ Yoon Youngmoអោយដឹងថា៖“ រហូតមកដល់ពេលនេះរដ្ឋាភិបាលវៀតណាមបានអនុវត្តល្អនូវគោលនយោបាយប្រាក់ខែ
អប្បបរមា។ពលករស្ទើតែទាំអអស់ទទួលបានកំរិតប្រាក់ខែខ្ពស់ជាង កំរិត ប្រាក់ខែអប្ប
បរមា ។ រដ្ឋាភិបាលវៀតណាមមានការយកចិត្តទុកដាក់ជាពិសេសដល់ផលប្រយោធន៍
របសើប្រជាពលករជាពិសេសកម្មករ “។
|
ការងាធានាអនាម័យសុវត្ថិភាពម្ហូបអាហាក៍ទទួលបាននូវលទ្ឋភលសកម្ម(រូបថត: Internet) |
ទន្ទឹមនឹងន៉ការងារថែទាំសុខភាព ធានាអនាម័យសុវត្ថិភាពម្ហូបអាហារគាំពារថែទាំកុមារនិងការងារបង្ការប្រយុទ្ឋនឹងជំងឺ HIV/AIDS ក៍ទទួលបាននូវលទ្ឋភលសកម្មផងដែរ។លទ្ឋផលសកម្មខាងវិស័យសុខុមាលភាពសង្គមដែលវៀតណាមទទួលបានក្នុងឆ្នាំ២០១២
នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តសារដើមឆ្នាំ២០១៣របស់នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung គឺជំរុញខ្លាំងការងារកាត់បន្ថយភាពក្រីក្រនិងផល
ប្រយោធន៍សង្គមក្នុងឆ្នាំ២០១៣នេះ៕
HONG VAN-BUI HANG
-VOVWORLD