(VOV)_ក្នុងសម័យប្រជុំប្រចាំខែមិថុនារបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអះអាងជាថ្មីម្តង់ទៀតនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល
ក្នុងការ អនុវត្តបណ្ដាគោលដៅសេដ្ឋកិច្ច ឆ្នាំ ២០១៤។ តាមនោះ រដ្ឋាភិបាលខំប្រឹង ប្រែងដោះស្រាយការលំបាកលើវិស័យផ្សេងៗ ខំប្រឹងប្រែងសម្រេចគោលដៅកំណើន ផលិតផលក្នុងស្រុកសរុប (GDP) គឺ៥,៨%នាចុងឆ្នាំ ។
|
សម័យប្រជុំប្រចាំខែមិថុនារបស់រដ្ឋាភិបាល(nguyentandung.org) |
ក្នុងរយៈពេល៦ខែដើមឆ្នាំ វៀតណាមបានប្រឈមមុខនឹងការលំបាករួមរបស់
ពិភពលោក និងក្នុងប្រទេស ពិសេសគឺពេលដែលចិនបានដាក់ស្ថានីយខួង Haiyan
Shiyou ៩៨១ ដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពងរាប បាតសមុទ្ររបស់វៀតណាម។
៦ខែដើមឆ្នាំ សេដ្ឋកិច្ចកំពុងស្ដារល្បឿនកំណើនឡើងវិញ
តាមរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinhថា៖
GDP ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៤ វៀតណាមតាមការប៉ាន់ស្មានមានកំណើន
៥,១៨% ខ្ពស់ជាងច្រើន បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
សញ្ញាសកម្មរបស់ខឿនសេដ្ឋកិច្ចនៅបានទទួលស្គាល់ ចំណុច៖ អតិផរណា
ក្នុងរយៈ ពេល៦ខែ មានតែ ១,៣៨% ជាកំរិតទាបបំផុតក្នុងរយៈពេល១៣ឆ្នាំកន្លង
ទៅ។ ការនាំចេញបន្តរក្សារកំរិតកំណើនខ្ពស់ …ល។ នៅក្នុងសន្និសីទកាសែត បញ្ចប់សម័យប្រជុំសាមញ្ញរបស់រដ្ឋាភិបាល នារសៀលថ្ងៃទី ១ កក្កដា រដ្ឋមន្ត្រីនិង
ជា ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Nguyen Van Nen បានអោយដឹងថា៖
“លទ្ធផលនេះសរឲ្យឃើញថា ទោះបីជាជួបនឹងការលំបាកក៏ដោយ ប៉ុន្តែ
វៀតណាម បានប្រើប្រាស់វិធានការព្រមៗគ្នាជាច្រើន បញ្ជាណែនាំចាត់តាំងអនុវត្តន៍
រួមជាមួយប្រជាជន និងអង្គភាពអាជីវកម្ម ហើយបាននាំមកលទ្ធផលគួរឲ្យកត់
សម្គាល់។ សន្ទស្សន៍ ម៉ាក្រូរក្សារបានស្ថិរភាពតទៅទៀត ទាំងរូបិយប័ណ្ឌផង និងជញ្ជីងទូទាត់ទៀតផង”។
អនុវត្តន៍ដោយព្រមៗគ្នារាល់ដំណោះស្រាយសេដ្ឋកិច្ចឆមាសទី២ឆ្នាំ២០១៤
នៅក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនានាយករដ្ឋមន្រ្តី លោក Nguyen
Tan Dung បានឲ្យដឹងថា ក្នុងដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
រដ្ឋា ភិបាលវៀតណាម កំពុងអនុវត្តវិធានការជាច្រើន សំដៅបើកទូលាយទីផ្សារ នាំចេញនិងជម្រុញដំណើការចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីទ្វេភាគី និងឆ្លងដែនផងដែរ។។ជាងនេះទៅទៀត គឺសុក្រិតយុន្តការ គោលនយោបាយ ក្នុងការនាំចូលវត្ថុធាតុដើម ដើម្បីមិនបង្អែកទៅលើទីផ្សារណាមួយឡើយ។ ស្ដីពី
ខ្លឹមសានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Do Thang
Hai បានអះអាងថា៖
“រដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័នរបស់វៀតណាម ក្នុងនោះមានក្រសួង
ឧស្សាហ ពាណិជ្ជកម្ម បានបើកទូលាយទីផ្សារ ទាំងការនាំ ចេញនិងនាំចូល។
នាបច្ចុប្បន្ន យើងបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រម ព្រៀង FTA ជាមួយ
ប្រទេសចំនួន៨ និងកំពុងសកម្មចរចារដើម្បីសម្រេចឲ្យបានកិច្ច ព្រមព្រៀងអន្តរ
ប៉ាស៊ីហ្វិក (TPP)និងកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធពន្ធគយរវាង រុស្ស៊ី - កាហ្សា
ក់ស្ថាននិងប៉េឡារុសនាពេលខាងមុខ”។
ក្រៅពីការជំរុញខ្លាំងបណ្ដាសកម្មភាពពន្លឿនពាណិជ្ជកម្មនោះ ការងារដ៏សែនសំ
ខាន់១ទៀតគឺជំរុញខ្លាំងការផ្តួចផ្តើមគំនិត៖ ជនវៀតណាមអាទិភាពប្រើប្រាស់ទំ
និញវៀតណាម។
ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Van
Hieu បានអោយដឹងថា៖ វៀតណាមកំពុងអនុវត្តគំរោងការណ៍រៀបចំហេដ្ឋារចនា
សម្ព័ន្ធ វិនិយោគសាធារណះឡើងវិញ និងទទួលបានលទ្ធផលដំបូងដ៏សែនសំខាន់។
លោក Tran Van Hieu បានអោយដឹងថា៖
“ ក្នុងរយៈពេល៦ខែចុងឆ្នាំ វៀតណាមបន្តជំរុញខ្លាំងការបង្កលក្ខណះ បែប
បទ ដើម្បីរំដោះទុកគំរោងការណ៍ សម្រេចទុនថវិកា។ ប៉ុន្តែប្រការសំខាន់គឺទាក់ទាញប្រភពកម្លាំងចូលរួមការវិនិយោគអភិវឌ្ឍន៍ ដើម្បីបង្កលក្ខណះសំរាប់ផ្នែកសេដ្ឋកិច្ច
នានា ពិសេសគឺបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍។”
ដោយមានដំណោះស្រាយនានារបស់រដ្ឋាភិបាល និងការរួមសហការជាមួយ
គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច វៀតណាមនឹងសម្រេចគោលដៅកំណើនប្រកប
ដោយ សមស្រប រួមចំណែកអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមផ្សេងៗទៀត៕