វៀតណាមគឺជាស្ពានតភ្ជាប់រវាងសហរដ្ឋអាមេរិក និងអាស៊ាន

(VOVWORLD) - ជាតំបន់អភិវឌ្ឍន៍មួយ ប្រកបដោយភាពរស់រវើក ហើយស្ថិតនៅមជ្ឈមណ្ឌលនៃមហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិកនោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាន់តែដើរតួនាទីដ៏សំខាន់ក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសមហាអំណាចនានា ដែលក្នុងនោះមានសហរដ្ឋអាមេរិកផងដែរ។ 
វៀតណាមគឺជាស្ពានតភ្ជាប់រវាងសហរដ្ឋអាមេរិក និងអាស៊ាន - ảnh 1ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក David Stilwell (រូបថត៖ baoquocte.vn)

គោលនយោបាយកិច្ចការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអាស៊ានបានបង្កើតរូបរាងយ៉ាងច្បាស់លាស់។ជាពិសេសក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ហើយ វៀតណាមត្រូវបានចាត់ទុកថាជាដៃគូដ៏សំខាន់មួយ។

បណ្ដាឧត្តមភាពដើម្បីអនុវត្តន៍ជាក់ស្ដែងគោលដៅសេរី និងបើកទូលាយ

ស្ដីពីភូមិសាស្ត្រនយោបាយ ដោយស្ថិតនៅចំណុចកណ្ដាលនៃខ្សែក្រវ៉ាត់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនោះ អាស៊ានគឺជាតំបន់ដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិកអនុវត្តន៍ជាក់ស្ដែងគោលដៅ “ សេរីភាព” និង “បើកទូលាយ” ក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ បណ្ដាយន្តការ និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានអាស៊ានដឹកនាំគឺកំពុងបង្កើត “ ទីលានលេង” រួម ហើយជាទីតាំង ដែលសហរដ្ឋអាមេរិកអាចស្វែងរក និងបង្កើតទំនាក់ទំនងជាមួយដៃគូនានា ដើម្បីចែករំលែកជាមួយសហរដ្ឋអាមេរិកអំពីចក្ខុវិស័យ និងគោលដៅសម្រាប់តំបន់។

ស្ដីពីភូមិសាស្ត្រសេដ្ឋកិច្ច អាស៊ានគឺជាតំបន់អភិវឌ្ឍន៍ដ៏រស់រវើក ដែលមានចំនួនប្រជាជនច្រើននិងវ័យក្មេង។ អាស៊ានមិនត្រឹមតែជាអាសយដ្ឋានវិនិយោគដ៏ ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារដែលពោរពេញទៅដោយសក្តានុពលសម្រាប់សហរដ្ឋអាមេរិកទៀតផង។ នៅក្នុងវេទិកាតំបន់ ក៏ដូចជាសកលលោកជាច្រើន សហរដ្ឋអាមេរិកធ្លាប់បានប្រកាសជាសាធារណៈម្តងហើយម្តងទៀតថា អាស៊ានដើរតួនាជាមជ្ឈភាពក្នុងចក្ខុវិស័យមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកកំពុងប្រដេញតាម។ ប្រការនេះត្រូវបានចែងក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិសហអាមេរិកឆ្នាំ ២០១៧ និងក្រមច្បាប់ស្ដីពីគំនិតផ្ដួចផ្ដើមធានាអាស៊ីសារជាថ្មី ដែលបានប្រកាសនៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ១៨ (ខែមិថុនាឆ្នាំ ២០១៩)។ គួរកត់សម្គាល់ថា ក្នុងក្រមច្បាប់នេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសស្នូលទាំង ៤ ដែលត្រូវបានសហរដ្ឋអាមេរិករំលឹក ខណៈដែលលើកឡើងអំពីតួនាទីរបស់អាស៊ានចំពោះសន្តិសុខ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិកក៏បានកំណត់ថា អាស៊ានថាជា“ តំណភ្ជាប់” ស្នូល ក្នុងបញ្ហាសមុទ្រខាងកើត ព្រោះថានេះគឺជាដែនសមុទ្រ ដែលមានអត្ថន័យដ៏ពិសេស ចំពោះទាំងផលប្រយោជន៍នាបច្ចុប្បន្ន និងយូរអង្វែង បង្កើន ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ប្រការនេះបានរួមចំណែកបង្កើនតម្លៃភូមិសាស្ត្រ យុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងគោលនយោបាយកិច្ចការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអាស៊ី។

វៀតណាម - ស្ពានតភ្ជាប់រវាងអាស៊ានជាមួយសហរដ្ឋអាមេរិក

ក្រៅពីការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ដូចជាហ្វីលីពីន និង ថៃនោះ ក្នុងអាណត្តិរបស់ខ្លួន រដ្ឋអំណាចរបស់ ប្រធានាធិបតីលោក Donald  Trump ក៏បានចាត់ទុកវៀតណាមគឺជាដៃគូដ៏សំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសជាមួយអាស៊ាន។ ក្រោយរយៈពេលត្រឹមតែ ២ សប្តាហ៍ ទទួលតំណែង  (ខែវិច្ឆិកាឆ្នាំ ២០១៧) ប្រធានាធិបតីលោក Donald  Trump បានចូលរួមកិច្ចប្រជុំ នៃវេទិកាសហប្រតិបត្តិការអាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅវៀតណាម។ នាដើមឆ្នាំ ២០១៩ លោក Donald  Trump បានអញ្ជើញមកដល់វៀតណាមជាលើកទី ២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក ស.ប.ប.ក នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏ជាថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ ដើមដំបូង ដែលបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាខែឧសភា ឆ្នាំ ២០១៧ ។ វៀតណាមកំពុងបង្កើនឋានៈជាអ្នកផ្គត់ផ្គង់ជួរមុខនៅក្នុងតំបន់អាស៊ានសម្រាប់សហរដ្ឋអាមេរិក ហើយក្លាយទៅជាប្រទេសសមាជិកអាស៊ាន ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកច្រើនបំផុត។ ទំនិញវៀតណាមនាំចេញទៅកាន់សហរដ្ឋអាមេរិក មិនត្រឹមតែកើនឡើងអំពីទំហំ ប៉ុណ្ណោះទេ ថែមទាំងគុណភាព និងតម្លៃបន្ថែមទៀតផង។

ក្នុងឆ្នាំ ២០២០ វៀតណាមបានកាន់ដំណែងជាប្រធានអាស៊ាន ហើយរួមជាមួយសហរដ្ឋអាមេរិកកំពុងរៀបចំសកម្មភាបជាច្រើន ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃទិវាប្រក្រីភាពទំនាក់ទំនងការទូត (ខែកក្កដាឆ្នាំ ១៩៩៥  ខែកក្កដាឆ្នាំ ២០២០) ។ ជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូស្នូលនានា ដែលក្នុងនោះមានសហរដ្ឋអាមេរិក គឺជាអាទិភាពស្នូលក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។ វៀតណាមបន្តជំរុញការស្រុះចិត្តគំនិតគ្នា សាមគ្គីភាពរបស់អាស៊ាន ក្នុងការឆ្លើយតបនឹងការផ្លាស់ប្ដូរ ការសាកល្បងនៅខាងក្រៅ ក៏ដូចជាការប្រព្រឹត្តិរបស់អាស៊ានជាមួយបណ្ដាយុទ្ធសាស្ត្រ គំនិតផ្ដួចផ្ដើមសហប្រតិបត្តិការក្នុងតំបន់ជាមួយប្រទេសមហាអំណាចនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ