វៀតណាមគោរពច្បាប់អន្តរជាតិ ការពារអធិបតេយ្យភាពកោះសមុទ្រជាដាច់ខាត

(VOVWORLD) - រាល់ទង្វើរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងររបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ កំពុងគំរាមកំហែងដោយផ្ទាល់ដល់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមនិងប្រទេសផ្សេងៗ ព្រមទាំងប៉ះពាល់ដល់សេរីភាពនាវាចរណ៍និងអាកាសចរណ៍ក៏ដូចជាសកម្មភាពសេដ្ឋ កិច្ចនៅសមុទ្រខាងកើត។ នៅចំពោះមុខនូវទង្វើដោយអាងខ្លួនជាមហាអំណាចរបស់ចិននោះ វៀតណាមជានិច្ចកាលមានដំណោះស្រាយដ៏សមស្របនឹងទស្សនៈប្រកាន់យ៉ាងខ្ជាប់ ក៏ដូចជា មិនអត់អោនចំពោះអធិបតេយ្យភាពដែនដីជាតិជាដាច់ខាត។

វៀតណាមគោរពច្បាប់អន្តរជាតិ ការពារអធិបតេយ្យភាពកោះសមុទ្រជាដាច់ខាត - ảnh 1 វៀតណាមគោរពច្បាប់អន្តរជាតិ ការពារអធិបតេយ្យភាពកោះសមុទ្រជាដាច់ខាត

តាំងពីមុនមក វៀតណាមតែងតែមានទស្សនៈឥតងាករេ អំពីការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី។ ឈរលើស្មារតីនេះ  វៀតណាមត្រៀមខ្លួនជាស្រេច ដោះស្រាយជម្លោះជាមួយប្រទេសពាក់ព័ន្ធនានាតាមរយៈកិច្ចចរចាក៏ដូចជាវិធានការសន្តិភាពផ្សេងៗទៀត ដោយឈរលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

វៀតណាមជានិច្ចកាលជ្រើសរើសទិសដៅដោយឈរលើកម្លាំងពលំរបស់ប្រជាជាតិទាំងមូលជាមួយនឹងប្រពៃណីតស៊ូការពារអធិបតេយ្យភាពក្នុងអំឡុងពេលរាប់ពាន់ឆ្នាំមក ព្រមទាំងបង្ហាញការទទួលខុសត្រូវរបស់ប្រទេសជាប់សមុទ្រមួយដែលមានការប្រកាសអធិបតេយ្យភាពផងដែរ។

លើកកម្ពស់វិធានការប្រកបដោយសន្តិភាព

ទស្សនៈដ៏ឥតងាករេរបស់វៀតណាម នោះគឺ ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការបង្កើតអ្វីដែលបានហៅ ថា ទីក្រុង Shansha និងអង្គភាពរដ្ឋបាលផ្សេងៗទៀតក៏ដូចជាទង្វើពាក់ព័ន្ធនានា ដោយសារទាំងអស់នោះគឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ត្រូវបានចាត់ទុកថាជាមោឃៈ ក៏ដូចជាគ្មានផលប្រយោជន៍សម្រាប់ទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសហើយបង្កឡើងភាពស្មុគស្មាញនៅសមុទ្រខាងកើត តំបន់និងពិភពលោកទៀតផង។ វៀតណាមសំណូមពរចិនឲ្យគោរពអធិបតេយ្យភាពរបស់វៀតណាម លុបចោលការសម្រេចចិត្តដ៏ខុសឆ្គងពាក់ព័ន្ធដល់ការងារដូចដែលបានលើកឡើងខាងលើ ហើយមិនមានទង្វើស្រដៀងគ្នានេះ នាអនាគតនោះឡើយ។ លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Ba Dien ប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនិងកោះសមុទ្របានចាត់ទុកថា៖ “វៀតណាមបានឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះទង្វើនានារបស់ចិន។ លើវិស័យទំនាក់ទំនងអន្តរជាតិ វៀតណាមបានឡើងសម្លេងឲ្យប្រទេស និងអង្គការអន្តរជាតិជ្រាប ដើម្បីឲ្យគេមើលឃើញយ៉ាងច្បាស់លាស់នូវឧបាយកលនិងមហិចតាដ៏គ្រោះថ្នាក់និងខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។ ហេតុដូច្នេះ ការទទួលខុសត្រូវ ការរក្សាសន្តិភាព ស្ថិរភាពក៏ដូចជាសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតមិនត្រឹមតែជាការទទួលខុសត្រូវរបស់វៀត ណាមប៉ុណ្ណោះទេ ថែមទាំងរបស់សហគមន៍អន្តរជាតិទាំងមូលទៀតផង”

ចំណែកឯលោកឧត្តមសេនីយ៍ត្រី Le Van Cuong - អតីតប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រនិងវិទ្យាសាស្ត្រនៃក្រ សួងនគរបាលបានចាត់ទុកថា៖ “ប្រតិកម្មរបស់វៀតណាមនាបច្ចុប្បន្នគឺសមហេតុសមផល។ យើងមានសិទ្ធិប្រកាសឲ្យប្រជាជនវៀតណាមទាំង១០០លាននាក់នៅក្នុងនិងក្រៅប្រទេសយល់ដឹងច្បាស់អំពីទស្សនៈរបស់បក្សនិងរដ្ឋវៀតណាម នោះគឺការពារអធិបតេយ្យភាពដែនដីជាដាច់ខាត។ ហើយទស្សនៈនេះក៏ទទួលបានការគាំទ្ររបស់ប្រជាជនទាំងមូលនិងសហគមន៍អន្តរជាតិ ដោយសារវាសមស្របនឹងច្បាប់អន្តរជាតិផងដែរ។ យើងបានកៀរគរកម្លាំងនៃជនជាតិទាំងមូលដោយគួបផ្សំនឹងកម្លាំងនៃសហសម័យ។ នេះជាបុព្វបទដ៏សំខាន់បំផុតដើម្បីយកឈ្នះលើបុព្វហេតុការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត”។

មិនព្រមធ្វើសម្បទានជាដាច់ខាត

នៅចំពោះមុខការប្រកាសនយោបាយនិងវិធានការរដ្ឋបាលដ៏ខុសឆ្គងជាបន្តបន្ទាប់របស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ វៀតណាមក៏បានចេញសេចក្ដីប្រកាសជាប់ៗគ្នា ដោយអះអាងថា៖ វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។

វៀតណាមបានផ្ញើរកំណត់ទូតជាបន្តបន្ទាប់ទៅកាន់អង្គការសហប្រជាជាតិដើម្បីថ្កោលទោសទង្វើខុសច្បាប់ ហើយប្រឆាំងជំទាស់នឹងការប្រកាសអធិបតេយ្យភាពមិនសមហេតុផលរបស់ចិននៅសមុទ្រខាងកើត។ ប្រការនេះបានសរឲ្យឃើញនូវប្រតិកម្មយ៉ាប្ដូរផ្ដាច់និងជាសាធារណៈរបស់វៀតណាមលើឆាកអន្តរជាតិក្នុងបញ្ហាដោះស្រាយជម្លោះនៅសមុទ្រខាងកើត។ យល់ស្របនឹងទស្សនៈនេះ លោកសាស្ត្រាចារ្យ Carl Thayer នៅសាកលវិទ្យាល័យអូស្ត្រាលីបានចាត់ទុកថា៖ “វៀតណាមចាំបាច់បង្កើតឡើងរណសិរ្សឯកភាពមួយនៅក្នុងប្រទេស សំដៅឆ្លើយតបនឹងយុទ្ធនាការរបស់ចិន។ តាមនោះ ត្រូវការនិយាយយ៉ាងច្បាស់ឲ្យប្រជាជននិង សហ គមន៍អន្តរជាតិបានដឹងអំពីទស្សនៈរបស់វៀតណាមក្នុងបញ្ហានេះ។ ខ្ញុំគិតថា វៀតណាមដឹងពីរបៀបធ្វើយ៉ាងណាដើម្បីសម្រេចបានភារកិច្ចនេះយ៉ាងល្អ”

វៀតណាមប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពនិងបូរណាភាពដែនដីរបស់ខ្លួនជាដាច់ខាត ប្រកាន់យ៉ាងខ្ជាប់នូវគោលជំហរមុនក៏ដូចជាក្រោយនោះគឺដោះស្រាយដោយសន្តិវិធីនូវបញ្ហានៅសេសសល់រវាងវៀតណាមនិងចិន ជាពិសេសគឺនៅប្រជុំកោះ Hoang Sa និង Truong Sa។ ប៉ុន្តែ ប្រឈមនឹងអំពើសង្កត់សង្កិនដោយផ្អែកលើកម្លាំងរបស់ចិន វៀតណាមជានិច្ចកាលមានដំណោះស្រាយដ៏សមស្របនឹងទស្សនៈដ៏ប្ដូរផ្ដាច់ អត់ធ្មត់និងមិនធ្វើសម្បទាន ព្រមទាំងបង្ហាញការទទួលខុសត្រូវរបស់ប្រទេសជាប់សមុទ្រមួយដែលមានអធិបតេយ្យភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ