វៀតណាមគោរពសិទ្ធិសេរីបង្កើតសមាគម
THU HOA -  
(VOVworld)- សេចក្តីព្រាងច្បាប់ស្តីពីសមាគមដែលចងក្រង ដោយក្រសួងមហាផ្ទៃ ទើបនឹងបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់ មតិសំដៅបន្តការកែប្រែនិង
ដាក់ជូនរដ្ឋសភានៅកិច្ចប្រជុំខាងមុខ។ កសាងនិងសម្រេចសេចក្តីព្រាងច្បាប់នេះ ជាការបោះជំហានសកម្មនៃដំណើ ការប្រជាធិបតេយ្យបនីយកម្មសង្គម និងអះអាង
នូវតួនាទីជាម្ចាស់របស់ប្រជា ពលរដ្ឋចំពោះសកម្មភាពរបស់ប្រទេសជាតិ។
សេរីភាពបង្កើតសមាគមជាសិទ្ធិមួយក្នុងចំណោមសិទ្ធិជាសារវ័ន្តរបស់ពលរដ្ឋ
ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនិងបានរដ្ឋវៀតណាមទទួលស្គាល់។ សិទ្ធិនេះ បាន
និងកំពុងទទួលបានការធានានិងផ្សព្វផ្សាយក្នុងបរិការណ៍ជាក់ស្តែងនៅវៀតណាម។
បរិការណ៍ជាក់ស្តែងស្តីពីសកម្មភាពរបស់សមាគម
តាមស្ថិតិរបស់ក្រសួងមហាផ្ទៃវៀតណាម រហូតដល់ខែធ្នូឆ្នាំ២០១៤ លើ ទូទាំងប្រទេសមានសមាគមចំនួន ៥២.៥៦៥ ក្នុងនោះសមាគមមានសកម្ម ភាពលើក្របខ័ណ្ឌទូទាំងប្រទេសមានចំនួន ៤៨៣ និងសមាគមមានសកម្ម ភាពក្នុងក្របខ័ណ្ឌតំបន់មានចំនួន ៥២.០៨២។ សមាគមមួយចំនួនបាន កំណត់ជាអង្គការនយោបាយសង្គម និងអង្គការនយោបាយ-សង្គម-អាជីព។ សមាគមក្រៅពីនោះត្រូវបានកំណត់ជាអង្គការសង្គម-អាជីព និងអង្គការសង្គម
មនុស្សធម៌ ដែលសមាគមទាំងអស់នេះធ្វើសកម្មភាពដោយឈរលើគោលការ
ណ៍ស្ម័គ្រចិត្ត ធានាលើការចំណាយសកម្មភាពដោយខ្លួនឯង។ មានអង្គការចំនួន
៣១ ទទួលបានការចំណាយពីរដ្ឋ នោះគឺបណ្តាវិស័យដែលរដ្ឋមានការទទួល
ខុសត្រូវ សម្រាប់ជម្រុញអភិវឌ្ឍការធានាសន្តិសុខសង្គម។ សមាគមទាំងអស់
នេះ បាន រួមចំណែកយ៉ាងសកម្មចូលក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិង សម្តែងនូវតួនាទីជាស្ពានផ្សាភ្ជាប់រវាងសមាជិកនានាក្នុងសមាគមជាមួយរដ្ឋ
អំណាច។ ម្យ៉ាងវិញទៀត សមាគមក៏មានតួនាទីសំខាន់ក្នុងការពិគ្រោះយោបល់ បដិវាទចំពោះរាល់ការផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស គោលនយោបាយ
ច្បាប់របស់រដ្ឋ រួមទាំងបណ្តាកម្មវិធី គំរោងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់
រដ្ឋាភិបាលនិងតំបន់នានាទៀតផង។
វៀតណាមគោរពសេរីភាពបង្កើតសមាគម
នៅវៀតណាមមានសមាគម អង្គការសមាគម និងសម្ព័ន្ធសមាគម ជាច្រើនគឺដោយសារវៀតណាមបានធានានិងពង្រីកសិទ្ធិស្របច្បាប់របស់
ប្រជាពលរដ្ឋ ក្នុងនោះមានសេរីភាពបង្កើតសមាគម ជាសិទ្ធិមួយក្នុងចំណោម សិទ្ធិសារវ័ន្តរបស់ពលរដ្ឋវៀតណាមដែលបានទទួលតាមរយៈរដ្ឋធម្មនុញ្ញ។ ជាក់ស្តែងគឺក្នុងមាត្រាទី១០ចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦បានលើកច្បាស់ថា “ពលរដ្ឋវៀតណាមមានសេរីភាពខាងមញ្ចេញមតិ សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពរៀបចំនិងបើកកិច្ចប្រជុំ សេរីភាពខាងជំនឿសាសនា សេរីភាពធ្វើដំណើរ
ទាំងក្នុងប្រទេសនិងចេញទៅបរទេស”។ នៅក្នុងមាត្រាទី៦៧ រដ្ឋធម្មនុញ្ញឆ្នាំ
១៩៨០បានចែងថា “ពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសាព័ត៌មាន សេរីភាពបង្កើតសមាគម ដែលស្របនឹងផលប្រយោជន៍ របស់សង្គមនិយមនិង
របស់ប្រជាជន”។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋវៀតណាម បានធានានិងការពារ
បណ្តាសិទ្ធិបង្កើតសមាគមសេរីតាមមាត្រាទី២២នៃសន្ធិ សញ្ញាអន្តរជាតិ ស្តីពីសិទ្ធិ
នយោបាយនិងស៊ីវិលឆ្នាំ១៩៦៦ ដែលក្នុងនោះចែង ច្បាស់ថា “នរណាក៏មាន
សិទ្ធិសេរីភាពបង្កើតសមាគម ទាំងសិទ្ធិបង្កើតនិងចូលរួម សហព័ន្ធនានាសំដៅ
ការពារសិទ្ធិរបស់ខ្លួនផងដែរ”។
កសាងច្បាប់ដើម្បីប្រតិបត្តិសិទ្ធិបង្កើតសមាគមឲ្យល្អជាង
ប៉ុន្តែ ក្នុងប្រការទី២២នៃសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធនយោបាយនិង
ស៊ីវិលឆ្នាំ១៩៦៦ ដែលវៀតណាមចូលរួមហត្ថលេខីនេះក៏បានលើកច្បាស់ ថា “ការប្រតិបត្តិសិទ្ធិបង្កើតសមាគមនេះ ត្រូវបានកំណត់ដោយច្បាប់ ដោយ តម្រូវការចំបាច់ក្នុងសង្គមប្រជាធិបតេយ្យមួយដើម្បីការពារសន្តិសុខជាតិ
សណ្តាប់ធ្នាប់ សុខភាពសហគមន៍ ឬបណ្តាសិទ្ធិសេរីរបស់អ្នកដទៃទៀត”។
ដោយហេតុនេះ មិនអាចបំពានការបង្កើតសមាគមដែលជះឥទ្ធិពលអសកម្ម ដល់ផលប្រយោជន៍ជាតិឡើយ។រដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាមគោរពសេរី
ភាពបង្កើតសមាគម ហើយគ្មានការរើសអើងបើសកម្មភាពទាំងអស់នេះគឺដើម្បីមនុស្សនិងផលប្រយោជន៍របស់ប្រជាជនវៀតណាម។ការដែលរដ្ឋសភា នីតិកាលទី១៣សម្រេចកសាងច្បាប់អំពីសមាគម គឺដើម្បីធានាសិទ្ធិមនុស្ស សិទ្ធិបង្កើតសមាគមដោយសេរីនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងសន្ធិសញ្ញាអន្តរ
ជាតិស្តីពីសិទ្ធិនយោបាយនិងស៊ីវិលដែលវៀតណាមបានចូលរួម៕
THU HOA