វៀតណាម-ចិនពូនជ្រុំទំនាក់ទំនងមិត្តភាពដោយឥតឈប់ឈរ
ANH HUYEN -  
(VOVworld)-នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតចិនLi Keqiang កំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី
១៣ដល់ថ្ងៃទី១៥តុលា។ ដំណើរទស្សនកិច្ចនេះ មានអត្ថន័យ ដ៏សែនសំខាន់ក្នុងការ
ពង្រឹងនិងពង្រីកទំនុកទុកចិត្តខាងនយោបាយ ជម្រុញទំនាក់ទំនងដៃគូរសហប្រតិបត្តិ
ការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងនាយក
រដ្ឋមន្រ្តីចិនលោក Li Keqiang ត្រួតពល (រូបថតៈ chinhphu.vn) |
ជាប្រទេសជិតខាងជិតស្និទរបស់វៀតណាមក្រោយរយៈពេល ៣០ឆ្នាំបើកទ្វា ចិនសម្រេចបានសមិទ្ធិដ៏ធំធេងជាច្រើន អំពីការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។ឆ្នាំ២០១០ ចិនបានក្លាយទៅជាខឿនសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោកដោយ GDPកើន១០,៣
%។ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ចិនអះអាងថា ដើរតាមមាគ៌ាអភិ
វឌ្ឍន៌សន្តិភាព។ ចំពោះបណ្តាប្រទេសក្នុងតំបន់ចិនផ្តោតការយកចិត្តទុកដាក់ទៅលើ
បណ្តាប្រទេសជិតខាង ជម្រុញខ្លាំង គោលនយោបាយ“មិត្តភាពជាមួយអ្នកជិតខាង ស្ថិរភាពជាមួយអ្នកជិតខាង និងធ្វើមានជាមួយអ្នកជិតខាង”។
ចំពោះវៀតណាម ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាម
និងចិនអភិវឌ្ឍន៌យ៉ាងឆាប់រហ័ស និងស៊ីជម្រៅលើគ្រប់វិស័យ។ រហូតមកដល់ពេល
នេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើឯកសារសហប្រតិបត្តិ
ការជាច្រើន បង្កើតមូលដ្ឋានគតិយុត្តសម្រាប់ទំនាក់ទំនងយូរអង្វែងរវាងប្រទេស
ទាំងពីរ។ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Kong Xien You អះអាងថា៖ “ចំណងមិត្តភាពចិន-វៀតណាមត្រូវបានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជននៃ
ប្រទេសទាំងពីរខំប្រឹងប្រែងពូនជ្រុំឆ្លងតាមបណ្តាសម័យកាល។សព្វថ្ងៃ ទាំងវៀត
ណាមផងនិងចិនផង សុទ្ធតែកំពុងស្ថិតក្នុងសម័យកាលសំខាន់ ក្នុងអភិវឌ្ឍន៌សេដ្ឋ
កិច្ចសង្គមររបស់ខ្លួន ប្រជាជននៃប្រទេសទាំងពីរ រួមមានបំ ណងប្រាថ្នាបង្កើនជំនួប
ប្រាស្រ័យជាងទៀត”។
|
ទិដ្ឋភាពនៃជំនួនចរចាររវាងភាគីទាំងពីរ វៀតណាម-ចិន (រូបថតៈ chinhphu.vn) |
បង្កើនជម្រុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
លើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច តាំងពីឆ្នាំ២០០៤មក ចិនជាមិត្តទំនិញ
ពាណិជ្ជកម្មចម្បងរបស់វៀតណាម។ ឆ្នាំ២០១២ តម្លៃប្រាក់ ពាណិជ្ជកម្មសរុបវៀត
ណាម-ចិនទទួលបាន៤១ពាន់លានដុល្លារអាមេរិក ក្នុងនោះទំនិញនាំចេញរបស់
វៀតណាមទៅកាន់ចិនបាននិងកំពុងមានបំរែ បំរួលយ៉ាងសកម្ម ដោយសារថ្នាក់ដឹក
នាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូររាល់វិធានការសំដៅអនុវត្តន៌គោលដៅរក្សាសន្ទុះ
កំណើនតម្លៃប្រាក់នាំចេញទ្វេភាគី ដោយដើរទន្ទឹមនឹងការកែលំអរជញ្ជីងពាណិជ្ជ
កម្ម។ ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០១៣តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន
ជិត៣២ពាន់លានដុល្លារអាមេរិក។ អនុវត្តន៌កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា “ផែនការ៥ឆ្នាំអភិវឌ្ឍន៌កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន
ដំណាក់កាល ២០១២-២០១៦” ដល់សព្វថ្ងៃនេះ ទំនាក់ទំនងសហប្រតិបត្តិការវិនិ យោគនៃប្រទេសទាំងពីរមានការបោះជំហានថ្មី។ សម័ន្ធក្រុមហ៊ុនជាច្រើនរបស់ចិនបានបង្កើនគំរោងវិនិយោគចូលវៀតណាម។ គិតដល់ដើមខែកញ្ញាឆ្នាំ២០១៣
នេះ ចិនមានគំរោងការវិនិយោគចូលវៀតណាមចំនួន៩៣៤ និងឈរលំ ដាប់ទី១៣
ក្នុងចំណោមចំនួន១០១ប្រទេសនិងតំបន់ដែនដីមានការវិនិយោគនៅ វៀតណាម។
|
គណៈប្រតិភូអតីតយុទ្ធជនចិនមកទស្សនាVan Mieu Quoc Tu Giam
(រូបថតៈ qdnd.vn) |
ជម្រុញការជួបប្រាស្រ័យប្រជាជន
អំពីការផ្លាស់ប្តូរសហប្រតិបត្តិការរវាងវៀតណាមនិងចិនក្នុងវិស័យអប់រំបណ្តុះ
បណ្តាលវប្បធម៌និងកីឡាក្នុងរយៈពេលកន្លងទៅក៏បាន ជម្រុញយ៉ាងខ្លាំងផងដែរ។
ជារៀងរាល់ឆ្នាំ ចិនបានផ្តល់និងរក្សាអាហារូបកណ៌ឲ្យវៀតណាម១៣០ចំណែក សម្រាប់រយៈពេលវែង និងអាហារូបកណ៌សម្រាប់សិក្ខាកាមរយៈពេលខ្លីចំនួន១០
ចំណែក។ ពិសេសការជួបប្រាស័្រយទាក់ទង ប្រជាជនត្រូវបានពង្រឹងដោយឥត
ឈប់ឈរ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជា
ជាតិទាំងពីរ។ មុននឹងដំណើរទស្សនកិច្ចវៀតណាម របស់នាយករដ្ឋមន្រ្តីចិនភាគី
ទាំងពីរឯកភាពគ្នាបើកការដ្ឋានសាងសង់វិមានមិត្តភាពវៀតណាម-ចិន។ ប្រធាន
សម្ព័ន្ធបណ្តាអង្គការមិត្តភាព វៀតណាមលោក Vu Xuan Hong បានអះអាងថា៖ “វៀតណាមនិងចិនមានលក្ខណៈវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលនាំឲ្យទំនាក់
ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាង។បន្ទាប់ពីធ្វើរួចរាល់
និងបើកឲ្យដំណើរការ វិមានមិត្តភាពវៀតណាម-ចិននឹងជានិមិត្តរូបមិត្តភាពរស់រវឹក គូសសញ្ញាថ្មីសម្រាប់ ទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីក្នុងសម័យថ្មី
ផងដែរ”។
ដំណើរទស្សកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីចិនលោក Ly
Keqiang បានរួមចំណែកចូលក្នុងការយល់ដឹង ទំនុកទុកចិត្តនយោបាយរវាងប្រ
ទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ក៏បាននាំទំនាក់ទំនងដៃគូរសហប្រតិបត្តិ ការយុទ្ធសាស្រ្តលើគ្រប់វិស័យវៀតណាម-ចិនឡើងកំពស់ថ្មី ដើម្បីសុភមង្គល
របស់ប្រជាជននៃប្រទេសទាំងពីរ។ នោះក៏ជាបំណងប្រាថ្នារបស់ប្រជាជននៃ ប្រទេសទាំងពីរផងដែរ៕
ANH HUYEN