វៀតណាមចាប់ផ្ដើមអាណត្តិជាប្រធានអាស៊ានឆ្នាំ ២០២០៖ ទំនួលខុសត្រូវ និងកាលានុវត្តន៍​ភាពដ៏ធំធេង

(VOVWORLD) -នាថ្ងៃទី ៤ ខែវិច្ឆិកា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ វៀតណាមបានទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២០ ពីថៃ ក្នុងរយៈពេល ១ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០។ 
វៀតណាមចាប់ផ្ដើមអាណត្តិជាប្រធានអាស៊ានឆ្នាំ ២០២០៖ ទំនួលខុសត្រូវ និងកាលានុវត្តន៍​ភាពដ៏ធំធេង - ảnh 1វៀតណាមចាប់ផ្ដើមអាណត្តិជាប្រធានអាស៊ានឆ្នាំ ២០២០៖ ទំនួលខុសត្រូវ និងកាលានុវត្តន៍ភាពដ៏ធំធេង (រូបវត៖ VTC) 

ទោះបី នេះមិនមែនជាលើកដំបូង ដែលវៀតណាមបានទទួលភារកិច្ចរបស់អាស៊ានក្ដី ប៉ុន្តែ ក្នុងនាមជាប្រធានអាស៊ានលើកនេះ គឺមានលក្ខណៈលេចធ្លោថ្មី ក្នុងបរិបទ ដែលសមាគមន៍កំពុងមានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ប្រទេសជាប្រធានអាស៊ានមិនត្រឹមតែមានភារកិច្ចតម្រង់ទិសដៅសម្រាប់សមាគមន៍ឈានឡើង បង្កើនការតភ្ជាប់ និងជំនះពុះពារលើការលំបាកប៉ុណ្ណោះទេ ថែមទាំនាំមកនូវឱកាសដ៏ធំធេង សម្រាប់វៀតណាមបង្កើនថែមទៀតរូបភាព តួនាទី និងឋានៈរបស់ខ្លួនទាំងនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើឆាកអន្តរជាតិនានាផងដែរ។

វៀតណាមបន្តរក្សាភាពទាក់ទាញរបស់អាស៊ាន ក្រោយរយៈពេលជាង ៥០ ឆ្នាំ

ក្នុងរយពេលកន្លងទៅ ជាពិសេសគឺក្នុងឆ្នាំ២០១៩ រាល់សកម្មភាពរបស់អាស៊ានគឺសុទ្ធតែបានឆ្ពោះទៅគោលដៅពង្រឹងភាពរឹងមាំលើសរសរទ្រូងទាំងបីរបស់អាស៊ាន។

ក្នុងនោះ លើវិស័យសេដ្ឋកិច្ច អាស៊ានបានផ្ដោតលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់សមត្ថភាពស្រូបយកសមិទ្ធិផលនៃបដិវត្ត
ឧស្សាហកម្មលើកទី ៤ កសាង អាស៊ានឌីជីថល តភ្ជាប់ដើម្បីអាស៊ានស្រុះចិត្តគំនិតគ្នា។ ទន្ទឹមនឹងនេះ អាស៊ានក៏បានបង្កើនសុខុមាលភាពសង្គម និងពង្រឹងសមត្ថភាពត្រៀមខ្លួនជាស្រេចទប់ទល់នឹងគ្រោះធម្មជាតិ និងលើកត្រដែតអត្តសញ្ញាណវប្បធម៌អាស៊ានជាដើម។ លើលពីនេះទៅទៀត អាស៊ានកាន់តែទទួលបានការយកចិត្តទុកដាក់របស់វិនិយោគិនពិភពលោក។ ក្នុងបរិបទដែលសង្គ្រាមពាណិជ្ជកម្មរវាងបណ្ដាខឿនសេច្ឋកិច្ចធំៗរបស់ពិភពលោកដូចជា អាមេរិក - ចិន និង អាមេរិក - EU ឡើងជណ្ដើរ និងសេដ្ឋកិច្ចសកលលោកបានធ្លាក់ចុះនោះ ការវិនិយោគបរទេសចូលរមកអាស៊ាននៅតែទទួលបានកំណើន ៥,៣% នាឆ្នាំ២០១៨។ នេះគឺជាឱកាស ដើម្បីអាស៊ានពង្រីកមជ្ឈភាពរបស់ខ្លួន ស្ថាបនាបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ និងរបស់តំបន់ទាំងមូល។

ក្នុងបរិបទនេះ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមនឹងបន្តរបៀបវារៈរបស់ថៃស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព បន្តរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរបស់តំបន់ ក៏ដូចជាផ្ដោតលើបដិវត្តឧស្សាហកម្ម 4.0 ផងដែរ។ ទន្ទឹមនឹងនេះ ឆ្នាំ ២០១៩គឺជាឆ្នាំដ៏សំខាន់ចំពោះដំណើរការចរចាលើ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ ព្រមទាំងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណាត្តិ ២០២០ - ២០២១ នោះ វៀតណាមនឹងមានមូលដ្ឋានដើម្បីជំរុញ និង កសាងរបៀបទាក់ទងផ្ទាល់ឲ្យសមស្របសម្រាប់ការចរចាលើ COC រវាងចិន និងអាស៊ាន ស្វែងរកសម្លេងរួម កសាងការស្រុះចិត្តគំនិតគ្នាក្នុងប្លុក។ លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេសវៀតណាម និងជាអគ្គលេខាធិការង នៃគណកម្មការជាតិទទួលបន្ទុកអាស៊ានឆ្នាំ ២០២០ បានអះអាងថា៖

“បច្ចុប្បន្ននេះ គឺជាពេលវេលា ដើម្បីអាស៊ានឆ្ពោះទៅខាងមុខ។ វៀតណាមបានទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២០គឺចំនឹងរយៈពេល ២៥ ឆ្នាំ ដែលវៀតណាមបានចូលរួមអាស៊ាន។ នេះមិនត្រឹមតែជាឱកាសរបស់វៀតណាម ដើម្បីជំរុញការកសាងសហគមន៍យ៉ាងខ្លាំងមាំមួនជាងប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចដើម្បីដឹកនាំអាស៊ានពង្រឹងផ្ទៃក្នុង បង្កើនកិត្យានុភាព តួនាទីនៅក្នុងតំបន់ ក៏ដូចជារួមចំណែកទៅក្នុងដំណើរការ និងការយកចិត្តទុកដាក់របស់សកលលោកទៀតផង”

ការទទួលខុសត្រូវ និងកាលានុវត្តន៍ភាព

ក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅ ចាប់ពីពេលចូលរួមអាស៊ានមក វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ប្រកបដោយមានការទទួលខុសត្រូវ ហើយនាបច្ចុប្បន្ន បានក្លាយទៅជាសមាជិកស្នូលមួយ។ វៀតណាមធ្លាប់ទទួលបានជោគជ័យក្នុងឆ្នាំប្រធានអាស៊ាន ២០១០ លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ វៀតណាមក៏មានឋានៈនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់អាស៊ានដែរ។ ហេតុដូច្នេះហើយ ក្នុងនាមជាប្រធានអាស៊ានលើកទី ២ នេះបណ្ដាប្រទេសជាសមាជិកអាស៊ានសុទ្ធតែជឿជាក់លើតួនាទីជាអ្នកដឹកនាំរបស់វៀតណាម។ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ានបានអះអាងថា៖

“វៀតណាមមានការអភិវឌ្ឍក៏ឆាប់រហ័សក្នុងរយៈពេល ១៥ ឆ្នាំ កន្លងទៅ ជាពិសេសគឺកំណើនសេដ្ឋកិច្ច ហើយក្លាយទៅជាប្រទេសសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅក្នុងតំបន់។ លេខាធិការដ្ឋានអាស៊ាននឹងធ្វើការយ៉ាងជិតស្និទ្ធិជាមួយវៀតណាមក្នុងឆ្នាំ ២០២០ខាងមុខ។ ខ្ញុំសង្ឃឹមឆ្នាំជាប្រធានអាស៊ានរបស់
វៀតណាមណាស់។នេះគឺជាឆ្នាំដ៏សំខាន់សម្រាប់វៀតណាម ក៏ដូចជាសម្រាប់អាស៊ាន ក្នុងដំណើរការធ្វើសមាហរណកម្មពិភពលោកផងដែរ”។

ដល់ឆ្នាំ ២០២០ អាស៊ានបានឆ្លងកាត់ពាក់កណ្ដាលកំណាត់ផ្លូវ អនុវត្តន៍បណ្ដាផែនការមេស្ដីពីការកសាងសហគមន៍អាស៊ាន ឆ្នាំ ២០២៥។ ហេតុដូច្នេះហើយ ការរៀបចំឆ្នាំ អាស៊ាន ២០២០ ប្រកបដោយជោគជ័យគឺមានអត្ថន័យដ៏សំខាន់ពិសេសក្នុងការក្រឡេកមើល និងបូកសរុបផែនការ និងតម្រង់ទិសដៅក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ២០២៥។ ដោយមានបទពិសោធន៍ដែលមានស្រាប់ និងការអភិវឌ្ឍក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដូចជាបណ្ដាផែនការដែលបានរៀបចំយ៉ាងល្អិតល្អន់នោះ វៀតណាមនឹងឆ្លើយតបនឹងការជឿទុកចិត្ត និងក្ដីសង្ឃឹមរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន និងដៃគូនានា ដើម្បីបំពេញល្អនូវតំណែងជាប្រធានអាស៊ាន ឆ្នាំ ២០២០ យ៉ាងពិតប្រាកដជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ