វៀតណាមចាប់ផ្តើមដំណើរអភិវឌ្ឍន៍ថ្មី


វៀតណាមចាប់ផ្តើមដំណើរអភិវឌ្ឍន៍ថ្មី - ảnh 1
វៀតណាមចាប់ផ្តើមដំណើរអភិវឌ្ឍន៍ថ្មី (Image: VNA)

(VOVworld) – ដំណើរអភិវឌ្ឍន៍ថ្មីចំពោះខឿនសេដ្ឋកិច្ចវៀតណាមបានចាប់
ផ្តើមជាការពិតក្នុងពេលដែលវៀតណាមទទួលបានកំណើន GDP ៦,៥%
 នាឆ្នាំ ២០១៥ សម្រេចការចរចារនិងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីជាច្រើននិង សហគមន៍សេដ្ឋកិច្ចអាស៊ាន ។ល។ នាវេលាឈានចូលឆ្នាំ
 ២០១៦ ខាងមុខ រួម ជាមួយឱកាសអភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ចវៀតណាមក៏
ប្រឈមមុខនឹងការសាកល្បងថ្មីៗជាច្រើនផងដែរ។

        បញ្ចប់ឆ្នាំ ២០១៥ វៀតណាមមានសារវិជ្ជមានជាបន្តបន្ទាប់៖ កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាងត្បូង (VKFTA) ចាប់ផ្តើមចូលជាធរ
មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)
 ត្រូវបានចុះហត្ថលេខាជាផ្លូវការ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ
 ប៉ាស៊ីហ្វិក (TPP) បានបញ្ចប់ការចរចារនិងត្រៀមរៀបចំចុះហត្ថលេខា។ នាថ្ងៃទី
៣១ ធ្នូ  ឆ្នាំ ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានចាប់បដិសន្ធិជា
ផ្លូវការដែលកូសសម្គាល់របត់ក្នុងការធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយរវាង
 បណ្ដាខឿនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាម ឆ្ពោះទៅគោល
ដៅជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយតម្លាភាព បង្កើតតំបន់សេដ្ឋកិច្ចមាន
 សមត្ថភាពប្រកួតប្រជែងខ្ពស់ដែលអាចធ្វើសមាហរណកម្មដោយគ្រប់គ្រាន់ចូល
ខឿនសេដ្ឋកិច្ចពិភពលោក។

        ដោយហេតុនេះ ការចូលរួម FTA TPP និង AEC នឹងនាំមកនូវឱកាស កំណើន
បង្កើតការងារធ្វើ លើកកំពស់ចំណាយនិងរួមចំណែកកាត់បន្ថយភាព ក្រីក្រសំរាប់
វៀតណាម។ ក្រៅពីនោះគឺឱកាសបង្កើនការនាំចេញ ទាក់ទាញ វិនិយោគពីបរទេស
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ ហេតុនេះហើយ បណ្ដាគោលនយោ
បាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៦ ខាងមុខ ឆ្ពោះទៅដោះ
ស្រាយបញ្ហាទាក់ទិនដល់ការធ្វើសមាហរណកម្ម។ អ្នកជំនាញសេដ្ឋកិច្ច   Le Dang
 Doanh បានព្យាករណ៍ថា៖

        «នាឆ្នាំ ២០១៦ វៀតណាមបន្តបុព្វហេតុរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ
។ វៀតណាមនឹងចាប់ផ្តើមប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅលើទីផ្សារក្នុងប្រទេស។
នេះគឺជាការសាកល្បងប្រកួតប្រជែងដ៏ធំធេង។ប្រជាពលរដ្ឋវៀតណាមជានិច្ចកាល
ជំនះពុះពារលើការសាកល្បង។ ដោយហេតុនេះ ខ្ញុំសង្ឃឹមថា៖ ឆ្នាំ ២០១៦​ គឺជាឆ្នាំ
កែទម្រង់ខ្លាំងក្លារបស់វៀតណាមខាងយន្តការនិងបន្តលើកកំពស់សមត្ថភាពប្រកួត
ប្រជែងរបស់ខ្លួនតាមរយៈទំនិញក្នុងប្រទេស។»

        ក្នុងការចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពោលខាងលើ តួនាទី
 ម្ចាស់ការរបស់អង្គភាពអាជីវកម្មនានាគឺជាកត្តាសំខាន់ដែលបង្កើននូវសមត្ថភាព
ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ បណ្ឌិត Vo Tri Thanh អតីតអនុប្រធានវិទ្យាស្ថាន
ស្រាវ ជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានចាត់ទុកថា៖

        «ប្រសិនបើកែទម្រង់ល្អ វៀតណាមនឹងក្លាយទៅជាទីកន្លែងគួរឲ្យទាក់ទាញ
សំរាប់វិនិយោគិនបរទេស។​ នេះគឺជាឱកាសពិសេសសំរាប់ក្រុមហ៊ុនវៀតណាម
ចូលរួមក្នុងខ្សែនិងបណ្តាញចង្វាក់ផលិតកម្ម។ ទោះបីជាការលំបាកសាកល្បងជា
 ច្រើនក្តី ប៉ុន្តែ ដោយមានការផ្លាស់ប្តូរឲ្យសមស្របនឹងស្ថានភាពរួមជាមួយគំនិតថ្មី
 និងភាពជំនាញ វៀតណាមអាចអភិវឌ្ឍន៍ខ្លាំងថែមទៀត។»

        ក្នុងឆ្នាំ ២០១៥ វៀតណាមទទួលបានកំណើន GDP ៦,៥% ដែលជាកំរិត
 ខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅនិងខ្ពស់ជាងផែនការ។ ក្នុងដំណាក់​កាល
៥ ឆ្នាំខាងមុខ ដើម្បីរក្សាគោលដៅកំណើនសេដ្ឋកិច្ចពី ៦,៥% ដល់ ៧%​ វៀតណាម
បាននិងកំពុងអនុវត្តគោលនយោបាយបើកចំហរព័ត៌មាន កែលំអរ បរិយាកាស
ធ្វើអាជីវកម្មនិងកែទម្រង់ខឿនសេដ្ឋកិច្ច។ លោក Nguyen Dinh Cung ប្រធាន
វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមវៀតណាម បានឲ្យដឹងថា៖

        «នាឆ្នាំ ២០១៦ សេដ្ឋកិច្ចវៀតណាមបន្តដើមឡើងវិញយឺតយ៉ាវប៉ុន្តែម៉ាក្រូ
សេដ្ឋកិច្ចបន្តស្ថិរភាពជាពិសេសគឺតំលៃបណ្ដាវត្ថុធាតុដើមបន្តរក្សារតំលៃទាប។
បរិយាកាសធ្វើអាជីវកម្មតាមធនាគារពិភពលោកព្យាករណ៍ថា៖សេដ្ឋកិច្ចវៀតណាម
នឹងអភិវឌ្ឍន៍ខ្លាំងក្លានាឆ្នាំ ២០១៦ បើប្រៀបនឹងឆ្នាំ ២០១៥។»

        បណ្ដាតំលៃពីឱកាសនិងការសាកល្បងនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច
ពិភពលោករបស់វៀតណាមនាឆ្នាំ ២០១៦ ត្រូវបានយល់ដឹងដោយគ្រាប់គ្រាន់។
 កត្តាសម្រេចគឺបង្កើតកំលាំងពលំកំណើនសេដ្ឋកិច្ចថ្មី។ កំណែទម្រង់ខឿន
 សេដ្ឋកិច្ចបវិយាកាសអាជីវកម្មលើកកំពស់សមត្ថភាពប្រកួតប្រជែងគឺជំហាន
 ត្រៀមរៀបចំយ៉ាងម៉ត់ចត់របស់វៀតណាមដើម្បីចាប់ផ្តើមដំណើរអភិវឌ្ឍន៍ថ្មី
ដំណើរសមាហរណ កម្មនិរន្តភាពរួមជាមួយខឿនសេដ្ឋកិច្ចពិភពលោក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ