វៀតណាមឆ្ពោះទៅរកការទាក់ទាញទុន FDI ប្រកបដោយគុណភាពខ្ពស់

(VOVWORLD) - គោលនយោបាយស្ដីពីការបើកទ្វារទាក់ទាញទុនវិនិ យោគដោយផ្ទាល់ពីបរទេស (FDI) របស់វៀតណាមជាការសម្រេចចិត្តមួយក្នុងចំណោមការសម្រេច ដ៏ត្រឹមត្រូវនិងទាន់ពេលវេលា ដែលជួយផ្លាស់ប្ដូរមុខមាត់នៃខឿនសេដ្ឋកិច្ចជាតិ។ ស្ថានភាពជាក់ស្ដែងនៃការទាក់ទាញ FDI បានបញ្ជាក់ថា តំបន់នេះកំពុងដើរ តួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលរួមចំណែកដ៏ធំធេងទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសវៀតណាម។
វៀតណាមឆ្ពោះទៅរកការទាក់ទាញទុន FDI ប្រកបដោយគុណភាពខ្ពស់ - ảnh 1ស្ថានភាពជាក់ស្ដែងនៃការទាក់ទាញ FDI បានបញ្ជាក់ថា តំបន់នេះកំពុងដើរ តួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលរួមចំណែកដ៏ធំធេងទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសវៀតណាម។ 


 
ការទាក់ទាញទុន
FDI ប្រកបដោយប្រសិទ្ធភាពខ្ពស់៖ និន្នាការដែលមិនអាចជៀសវាងបាន

        ក្រោយរយៈពេល៣០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី រាល់សមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម សុទ្ធតែមានការរួមចំណែកនៃទុន FDI។ ក៏ប៉ុន្តែក្រៅពីសមិទ្ធផលទាំងនោះ នៅតែមានកំហិតនិងការជំពាក់ជំពិននានាផងដែរ។ ក្រោយរយៈពេល៣០ឆ្នាំនៃការទាក់ទាញទុន FDI វៀតណាមត្រូវមានគោលនយោបាយដ៏សមស្របដើម្បីជំនះពុះពារលើកំហិតនិងការជំពាក់ជំពិនទាំងនោះ។

        ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទ្រង់ទ្រាយចរន្តទុន FDI លើសកលលោកកំពុងមាននិន្នាការធ្លាក់ចុះ។ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ការងើបឡើងនៃលទ្ធិគាំពារនិយមនិងការប្រឆាំងសេរីភាពពាណិជ្ជកម្មពហុភាគី ក៏កំពុងធ្វើឲ្យផ្លាស់ប្ដូរនូវនិន្នាការវិនិយោគសកលលោកផងដែរ។

        ហើយពិសេសគឺ បដិវត្តន៍ឧស្សាហកម្មលើកទី៤កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ដែលជះឥទ្ធិពលទៅលើគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចសង្គមនៅប្រទេសទាំងអស់នៅលើពិភពលោក ព្រមទាំងធ្វើឲ្យផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានូវការរៀបចំផលិតកម្ម ការផ្គត់ផ្គង់សេវាកម្ម វិធីសាស្ត្រធ្វើអាជីវកម្ម ក៏ដូចជារបៀបលក់ដូរ របៀបទាក់ទងគ្នារវាងមនុស្សផងដែរ។

        កត្តាទាំងនោះចាប់បង្ខំវៀតណាមត្រូវមានទិសដៅថ្មីសម្រាប់ការទាក់ទាញទុន FDI ក្នុងដំណាក់កាលថ្មី។ នោះគឺការទាក់ទាញទុន FDI ត្រូវភ្ជាប់ទៅនឹងការអភិវឌ្ឍដោយចីរភាព កំណើនបៃតង ភ្ជាប់ទៅនឹងដំណើរការកែទម្រង់ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីលំនាំកំណើន បដិវត្តន៍ឧស្សាហកម្មលើកទី៤ ក៏ដូចជាភ្ជាប់ទៅនឹងសហគ្រាសក្នុងស្រុក ផ្តោតទៅលើគម្រោងដោយបច្ចេក វិទ្យាខ្ពស់ សន្សំសម្ចៃថាមពល ការពារធនធានបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាដើម។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានឲ្យដឹងថា៖

        “គោលដៅទូទៅនៃការទាក់ទាញវិនិយោគិនបរទេសនាពេលខាងមុខនោះគឺផ្ដល់អាទិភាពសម្រាប់វិស័យឧស្សាហកម្មខ្ពស់មួយចំនួន វិស័យថាមពលស្អាតនិងថាមពលកកើតឡើងវិញ ទេសចរណ៍ ផលិតកម្មកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ កសិកម្មឆ្លាតវៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ ធបច្ចកទេសដ៏ទំនើបៗ ពិសេសគឺផ្នែកនិងវិជ្ជាជីវៈថ្មីៗដោយឈរលើគ្រឹះស្ថាននៃបដិវត្តន៍ឧស្សាហកម្មលើកទី៤”។

        វិធានការជាក់ស្ដែង

        ជាដំបូងបង្អស់ វៀតណាមគប្បីសុក្រិតរបៀបរបប លើកកំពស់លទ្ធភាពប្រកួតប្រជែងដើម្បីទាក់ទាញនិងជ្រើសរើសគម្រោង FDI ប្រកបដោយគុណភាពខ្ពស់ និងសមស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ក៏ដូចជាការប្រែប្រួលនៃវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ រដ្ឋនឹងមានគោលនយោបាយឧបត្ថម្ភដើម្បីជួយឲ្យសហគ្រាសរីកចម្រើនស្មើនឹងសហគ្រាសបរទេស ដើម្បីតភ្ជាប់គ្នា។

វៀតណាមឆ្ពោះទៅរកការទាក់ទាញទុន FDI ប្រកបដោយគុណភាពខ្ពស់ - ảnh 2 លោក Michael Kelly ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំវៀតណាម (AmCham) 

        ជំរុញការតភ្ជាប់រវាងតំបន់សហគ្រាស FDI ជាមួយតំបន់សហគ្រាសក្នុងស្រុកគឺជាទិសដៅសំខាន់ ដើម្បីលើកស្ទួយតម្លៃបន្ថែមនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ពិសេសគឺនាពេលដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤បាននិងកំពុងធ្វើឲ្យផ្លាស់ប្ដូរនូវវិធីសាស្ត្រធ្វើផលិតកម្មលើទូទាំងពិភពលោកតាមទិសស្វ័យប្រវត្តិនិងប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត។ លោក Michael Kelly ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំវៀតណាម (AmCham) បានឲ្យដឹងថា៖

        “AmCham នឹងរួមជាមួយស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិក (USTR) ដំណើរការគម្រោងតភ្ជាប់សហគ្រាសវៀតណាមជាមួយប្រព័ន្ធសហគ្រាសសកលលោក។ ប្រការនេះនឹងជួយឲ្យប្រព័ន្ធសហគ្រាសវៀតណាមមានការអភិវឌ្ឍយ៉ាងពេញលេញពីខាងលើចុះខាងក្រោម។ វៀតណាមមានឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍ ហើយ AmCham នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយឧបត្ថម្ភគាំទ្រវៀតណាម”។

        ទន្ទឹមនឹងនោះ វៀតណាមគប្បីលើកស្ទួយគុណភាពនិងលទ្ធភាពនៃប្រភពធនធានមនុស្ស បណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានរបៀបរៀបរយ មានសមត្ថភាពនិងចំណេះដឹងដ៏គ្រប់គ្រាន់ស្ដីពីបញ្ហាសុវត្ថិភាពពលកម្មនិងការពារបរិស្ថានផងដែរ។

        ការទាក់ទាញទុនវិនិយោគដោយផ្ទាល់ពីបរទេស ជាការប្រួតប្រជែងរវាងបណ្ដាប្រទេស ដូច្នេះហើយនៅទីណាដែលមានបរិយាកាសវិនិយោគល្អ របៀបរបបងាយស្រួល បើកចំហនិងស្ថិរភាព ទីនោះនឹងទាក់ទាញទុន FDI បានច្រើន។ ដោយហេតុនេះ ការដែលវៀតណាមកំណត់គោលដៅយ៉ាងច្បាស់និងដំណើរការដំណោះស្រាយដោយព្រមៗគ្នានាពេលខាងមុខនេះ នឹងជាកត្តាមានលក្ខណៈសម្រេចកំណត់ក្នុងបញ្ហាទាក់ទាញទុន FDI៕

ប្រតិកម្មទៅវិញ

ផ្សេងៗ