វៀតណាមជាកាតាលីករពិសេសចំពោះដំណើរការចរចារវាងអាមេរិកនិងស.ប.ប កូរ៉េ

(VOVWORLD) - កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ) លើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍មួយដែលទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំងជួរមុខលើពិភព លោកក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ ការដែលព្រឹត្តិការណ៍ សំខាន់មួយពាក់ព័ន្ធដល់ដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ត្រូវបានរៀបចំ ឡើងនៅវៀតណាម បានសរអោយឃើញការជឿទុកចិត្តរបស់ដៃគូអន្តរជាតិ ចំពោះវៀតណាម ព្រមទាំងសរអោយឃើញថា វៀតណាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជា ក្លាយទៅជាកាតា លីករពិសេសមួយចំពោះដំណើរការចរចារវាងអាមេរិកនិងស.ប.បកូរ៉េផងដែរ។

រាល់ការរីកចម្រើនប្រកបដោយភាពងាយស្រួលក្នុងដំណើរការចរចាអំពីសន្តិភាពនៅលើឧបទ្វីបកូរ៉េក្នុងរយៈពេល២ថ្ងៃកន្លងទៅ មិនត្រឹមតែមានការខិតខំប្រឹងប្រែងដ៏ធំធេងរបស់អាមេរិកនិង ស.ប.បកូរ៉េប៉ុណ្ណោះទេ ថែមទាំងមានការរួមចំណែករបស់វៀតណាម ទៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយជំនួបចរចាប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ទៀតផង។ ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់កិច្ចប្រជុំកំពូលលើកនេះ ដោយមិនថារយៈពេលខ្លីឡើយ។

វៀតណាមជាកាតាលីករពិសេសចំពោះដំណើរការចរចារវាងអាមេរិកនិងស.ប.ប កូរ៉េ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV  

        អង្គធាតុកាតាលីករពិសេស

        មានមតិជាច្រើនស្ដីពីការជ្រើសរើសវៀតណាមជាទីកន្លែងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២។ ប្រសិនបើពិនិត្យលើកត្តានានាដូចជា ការធានាសន្តិសុខ ចម្ងាយភូមិសាស្ត្រ ភាពរួសរាយរាក់ទាក់របស់ប្រទេសម្ចាស់ផ្ទះ និងសមត្ថភាពរៀបចំព្រឹត្តិការណ៍លំដាប់ពិភព លោក ជាដើម គឺវៀតណាមអាចឆ្លើយតបសំណូមពរទាំងនោះយ៉ាងល្អ។ ប៉ុន្តែមិនគ្រាន់តែវៀត ណាមប៉ុណ្ណោះទេ មានប្រទេសមួយចំនួនផ្សេងទៀតនៅក្នុងតំបន់ក៏អាចឆ្លើយតបនឹងសំណូមពរទាំងនោះរបស់អាមេរិកនិងស.ប.បកូរ៉េដែរ។ ប៉ុន្តែ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានចាត់ទុកថា វៀតណាមត្រូវបានជ្រើសរើសគឺដោយសារមូលហេតុដូចតទៅ៖

        “វៀតណាមជា “កាតាលីករពិសេស” ចំពោះដំណើរការចរចារវាងអាមេរិកនិងស.ប.បកូរ៉េ។ ភាគីនីមួយៗ បានឃើញនៅវៀតណាមនូវបំណងប្រាថ្នាដែលគេកំពុងរំពឹងទុកពីភាគីម្ខាងទៀត។ វៀត ណាមជានិមិត្តរូបនៃសេចក្ដីប្រាថ្នាអំពីសុខសន្តិភាពនិងការផ្សះផ្សា ពីការព្រឈមមុខគ្នាទៅជាការសន្ទនា ពីការមន្ទិលសង្ស័យគ្នាទៅវិញទៅមក ទៅជាការកសាងទំនុកចិត្ត និងពីអតីតសត្រូវក្លាយទៅជាដៃគូរបស់គ្នា ផងដែរ។ ដូច្នេះហើយ វៀតណាមមិនត្រឹមតែផ្ដល់ទីតាំង ភស្តុភា និងសន្តិសុខ សម្រាប់កិច្ចប្រជុំនេះប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តអោយភាគីទាំងពីរ “ទុកអតីតកាលមួយអន្លើ ជំនះលើភាពខុសគ្នា ដើម្បីឆ្ពោះទៅរកអនាគត” ទៀតផង”។

        យល់ស្របជាមួយទស្សនៈនេះ អ្នកស្រាវជ្រាវនយោបាយជាច្រើនលើពិភពលោក ក៏បានចាត់ទុកថា វៀតណាមមានទំនាក់ទំនងដ៏ល្អជាមួយទាំងអាមេរិកនិងស.ប.បកូរ៉េ។ ចំណែកឯប្រធានា ធិបតីអាមេរិកលោក Donald Trump វិញ ក៏បានចាត់ទុកថា ការរៀបចំកិច្ចប្រជុំកំពូលលើកនេះនៅវៀតណាមមានអត្ថន័យដ៏សំខាន់ ដោយសារតែវៀតណាមជាសក្ខីភាពល្អមួយដែលបញ្ជាក់ថា ប្រសិនបើមានមនសិការត្រឹមត្រូវគឺនឹងសម្រេចបាននូវសមិទ្ធផលធំធេង។

       ជំហានលោតផ្លោះក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសពហុភាគី

        ការទទួលរៀបចំកិច្ចប្រជុំកំពូលលើកនេះ បានសរអោយឃើញថា ហាណូយមានកិត្យានុភាពធំធេងក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ ដែលបានរួមចំណែកយ៉ាងសកម្មទៅក្នុងសន្តិសុខតំបន់និងពិភពលោក។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះគឺជាជំហានលោតផ្លោះក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសពហុភាគីរបស់បក្សនិងរដ្ឋវៀតណាមផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានជម្រាបថា៖

        “ខ្ញុំចាត់ទុកថា នេះជាជំហានលោតផ្លោះគួរអោយកត់សម្គាល់នៃកិច្ចការបរទេសវៀតណាម។ ទិសស្លោក “វៀតណាមជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ” ត្រូវបានបក្សអះអាងយ៉ាងច្បាស់ចាប់តាំងពីមហាសន្និបាតបក្សលើកទី១១កាលពីឆ្នាំ២០១១មក។ មានការទទួលខុសត្រូវ មានន័យថា វៀតណាមចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្ដៅគគុកក្នុងតំបន់និងលើពិភពលោក ដែលនាំមកនូវសុខសន្តិភាពនិងស្ថិរភាពរួម។ គណៈលេខាវៀតណាមកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក៏បានចេញសេចក្ដីបញ្ជាណែនាំដែលសំណូមពរអោយការទូតវៀតណាមចាំបាច់ដើរតួនាទីស្នូល ដឹកនាំ និងសម្រុះសម្រួលក្នុងបញ្ហាអន្តរជាតិនានាផងដែរ”។

        ក្នុងនិន្នាការសាកលភាវូបនីយកម្មនិងតភ្ជាប់គ្នាយ៉ាងស្អិតរមួតនាបច្ចុប្បន្ន គឺសន្តិភាព សន្តិសុខនៅតំបន់នីមួយៗសុទ្ធតែតភ្ជាប់គ្នាហើយមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។ វៀតណាមមានការទទួលខុសត្រូវចំពោះបញ្ហាដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ ដូច្នេះហើយពេលដែលវៀតណាមត្រូវការ សហគមន៍អន្តរជាតិនឹងជួយឧបត្ថម្ភគាំទ្រវៀតណាមវិញដែរ។ ជាមួយការរៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២នេះ វៀតណាមបានក្លាយទៅជាកាតាលីករពិសេសក្នុងដំណើរការចរចាដើម្បីឆ្ពោះទៅរកខឿនសន្តិភាពមួយលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ