វៀតណាមជានិច្ចកាលគោរពបណ្ដាបទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស។

        VOV-ចាប់ផ្ដើមសន្ទរកថា​រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា​ តាំងពី
ពេលត្រូវបានបង្កើតមក ក្រុមប្រឹក្សាសិទ្ធិមនុស្សបានធ្វើសកម្មភាពប្រកប​ដោយ ប្រសិទ្ធភាពនិងរួមវិភាគទានជាក់ស្ដែងជាងក្នុងការជំរុញការពារសិទ្ធិ​មនុស្សលើ
ពិភពលោក រួមចំណែកធ្វើឲ្យសិទ្ធិមនុស្សក្លាយទៅជាសរសរសំខាន់មួយ​ក្នុង​ចំណោមសរសរសកម្មភាពស្នូលរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែចំពោះ​រាល់ការសាកល្បងដ៏ធំធេងស្មុគស្មាញនិងពិបាកព្យាករណ៍ពីមួយថ្ងៃទៅមួយថ្ងៃ
ក្នុងក្របខ័ណ្ឌសកលលោកទាំងមូល រដ្ឋមន្ត្រី Pham Binh Minh បានស្នើរថា​ ក្រុម​ប្រឹក្សាសិទ្ធិមនុស្សត្រូវបង្កើនប្រភពកំលាំងនិងប្រសិទ្ធភាពសកម្មភាពនាំចេញ​
បាន​បណ្ដាដំណោះស្រាយមានប្រសិទ្ធភាពសំដៅទប់ទល់នឹងការសាកល្បង
លើច្រើន​វិស័យអំពីសិទ្ធិមនុស្ស។ រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថែមទៀត
ថា វៀតណាមនឹងបន្ត​សហប្រតិបត្តិការនិងរួមចំណែកសកម្មឲ្យការខំប្រឹងប្រែង
រួមរបស់ក្រុមប្រឹក្សាសិទ្ធិ​មនុស្សនិងប្រទេសទាំងអស់ក្នុងវិស័យនេះ។

វៀតណាមជានិច្ចកាលគោរពបណ្ដាបទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស។ - ảnh 1
រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំលើកនេះ

        តាមរដ្ឋមន្ត្រី​​ Pham Binh Minh ថា គោលនយោបាយមុនក៏ដូចជាក្រោយ​របស់រដ្ឋវៀតណាមគឺគោរពនិងធានាបណ្ដាសិទ្ធិមនុស្សតាមបទដ្ឋានអន្តរជាតិ​
អំពីសិទ្ធិមនុស្ស។ ភ័ស្តុតាងគឺក្នុងប៉ុន្មានឆ្នាំកន្លងមក បណ្ដាសិទ្ធិនិងសេរីភាព​
សារវន្ត​នៅវៀតណាមកាន់តែបានគោរព និងធានាយ៉ាងល្អជាងពីមួយថ្ងៃទៅ​
មួយ​ថ្ងៃ។ ជាពិសេសជាមួយគោលនយោបាយកិច្ចការបរទេសឯករាជ្យម្ចាស់
ការនិង​សមាហរណកម្មអន្តរជាតិលើគ្រប់វិស័យ វៀតណាមបានចូលរួមរួម
វិភាគទាន​កសាងនិងមានការទទួលខុសត្រូវលើបញ្ហាអន្តរជាតិជាច្រើន។​ វៀត
ណាម​ជា​សមាជិករបស់អនុសញ្ញាអន្តរជាតិសំខាន់ស្ទើរតែទាំងអស់អំពីសិទ្ធិ
មនុស្សនិងកំពុងសុក្រិដ្ឋសំណុំបែបបទដើម្បីអនុម័តលើអនុសញ្ញាអំពីសិទ្ធិ
របស់ជនពិការនិងចូលរួមអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មជាដើម។ វៀតណាមមានយន្តការជួបសន្ទនាសិទ្ធិ​មនុស្សជាប្រចាំឆ្នាំជាមួយប្រទេសជា
ច្រើន មានការរួមវិភាគទានជាក់ស្ដែងដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការអំពី
សិទ្ធិមនុស្សក្នុងអាស៊ាន ជាពិសេសក្នុងដំណើរ​ការ​បង្កើតនិងធ្វើសកម្មភាព
របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានអំពីសិទ្ធិ​មនុស្ស (AICHR) និង
ការកសាងសេចក្តីថ្លែងការសិទ្ធិមនុស្សអាស៊ាន។ ក៏ប៉ុន្តែវៀត​ណាមនៅត្រូវ
ប្រឈមមុខនឹងការសាកល្បងអំពីសិទ្ធិមនុស្សជាច្រើននិងត្រូវការ​ខំប្រឹងប្រែង
យ៉ាងខ្លាំងក្លាថែមទៀតសំដៅធានាសិទ្ធិសារវន្តអំពីសេដ្ឋកិច្ចសង្គមក៏​ដូចជា
រដ្ឋបវេណីនយោបាយរបស់ប្រជាជន។

វៀតណាមជានិច្ចកាលគោរពបណ្ដាបទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស។ - ảnh 2
សម័យប្រជុំលើកទី២២ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុង Geneva ស្វីស។

         ចាប់ផ្ដើមពីបំណងប្រាថ្នាចង់រួមវិភាគទានជាច្រើនថែមទៀតទៅក្នុងការ
ខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិសំដៅជំរុញ
និងការពារសិទ្ធិមនុស្សលើពិភពលោក រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់
ថា រដ្ឋាភិបាលវៀតណាមបានឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាសិទ្ធិ
មនុស្ស​អង្គការសហប្រជាជាតិអាណត្តិ២០១៤-២០១៦ជាផ្លូវការ។ ប្រសិនបើ
បាន​ក្លាយ​ទៅ​ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមសន្យានឹងជ្រួត
ជ្រាបរាល់គោល​ដៅ​និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ
បទដ្ឋានអន្តរជាតិ​អំពី​សិទ្ធិ​មនុស្ស សហការជិតស្និទ្ធជាមួយប្រទេសសមាជិក
ផ្សេងៗនិងយន្តការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិដោយឈរលើស្មារតី
សន្ទនានិងសហប្រតិបត្តិការសកម្មរួមចំណែកកសាងនិងមានការទទួលខុស
ត្រូវក្នុងការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។

        បញ្ចប់សន្ទរកថា រដ្ឋមន្ត្រី Pham Binh Minh បានចាត់ទុកថាការគោរពនិង​ធានា​សិទ្ធិនិងសេរីភាពសារវន្តរបស់មនុស្សជាបំណងប្រាថ្នារួមរបស់មនុស្សលោក​ទន្ទឹមនឹងនោះបង្ហាញជំនឿជាក់ថាសម័យប្រជុំលើកទី២២ក្រុមប្រឹក្សាសិទ្ធិមនុស្ស
អង្គការសហប្រជាជាតិនឹងទទួលបានលទ្ធផលជាក់ស្ដែងរួមចំណែកទៅក្នុងការ​អនុវត្តគោលដៅរួមគឺសិទ្ធិមនុស្សនិងចរិយាសម្ប័ត្តិរបស់ជនគ្រប់រូបលើពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ