វៀតណាម-ជប៉ុន ៤០ឆ្នាំកំណាត់ផ្លូវសហប្រតិបត្តិការមានប្រសិទ្ធភាព។

វៀតណាម-ជប៉ុន ៤០ឆ្នាំកំណាត់ផ្លូវសហប្រតិបត្តិការមានប្រសិទ្ធភាព។ - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV)



        Vovworld-តាមលោករដ្ឋមន្ត្រី Pham Binh Minh ថា​ក្រោយរយៈពេល៤០ឆ្នាំ
គិតតាំង​ពី​ពេលបង្កើតទំនាក់ទំនងការទូតនាខែកញ្ញាឆ្នាំ១៩៧៣មក ទំនាក់ទំនង
វៀតណាម​-ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ វៀតណាម
និងជប៉ុន​បាន​ក្លាយ​​ទៅជាដៃគូកាន់តែសំខាន់របស់គ្នាលើវិស័យទាំងអស់ តាំងពី​នយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មដល់ការជួបប្រាស្រ័យប្រជាជនជាដើម។
កាលពីឆ្នាំ​២០០៩មក ប្រទេសទាំងពីរបានឯកភាពលើកកំរិតទំនាក់ទំនងឡើង
ដៃគូ​យុទ្ធសាស្ត្រ​ដើម្បីសន្តិភាពស្ថិរភាពនៅទ្វីបអាស៊ី។ រដ្ឋមន្ត្រី​Pham Binh Minh
បាន​លើកច្បាស់ថា៖

        “ថ្នាក់ដឹកជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាជាប្រចាំរាល់ដំណើរ​ទស្សនកិច្ច
ជំនួបសន្ទនា រួមចំណែកពង្រឹងទំនុកទុកចិត្តនយោបាយ​រវាងប្រទេស​ទាំងពីរនិង
នាំចេញការបញ្ជាណែនាំអំពីទិសដៅសហប្រតិបត្តិការវៀតណាម-ជប៉ុន។ បណ្ដា
យន្តការសន្ទនាលើវិស័យសហប្រតិបត្តិការជាក់ស្ដែងដែលបានបង្កើត កិច្ច
សហប្រតិបត្តិការរវាងក្រសួងផ្នែកកាន់តែបានបើកទូលាយមានប្រសិទ្ធភាព​ជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរក៏បានសកម្មសហការនៅ​បណ្ដា​វេទិការអន្តរជាតិនិងដំបន់ផងដែរ។”

        លោករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា ដោយសារទំនាក់ទំនង​
នយោបាយ​ដ៏ល្អប្រសើរនោះ បានបង្កើតសន្ទុះសមរាប់កិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច​រវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។​ នាបច្ចុប្បន្ន ជប៉ុនជា
ដៃគូសំខាន់​ជួរមុខរបស់វៀតណាម ជាវិនិយោគិនធំបំផុត ទន្ទឹមនឹងនោះជា
ប្រទេសផដល់​ជំនួយអភិវឌ្ឍន៍ជាផ្លូវការ ODA ច្រើនបំផុតសំរាប់វៀតណាម។ គិតតាំងពីពេលបន្តផ្ដល់ ODA នាឆ្នាំ១៩៩២មក ជប៉ុនបានលៃទុកឲ្យវៀតណាម
ចំនួនទុន ODA ប្រមាណ​២១ពាន់លានដុល្លារអាមេរិក ស្រូបយក៣០%នៃកិច្ច
សន្យាផ្ដល់ទុន ODA សំរាប់វៀត​ណាមរបស់សហគមន៍អន្តរជាតិ។ លើវិស័យ
ពាណិជ្ជកម្ម ជប៉ុនជាដៃគូទ្វេភាគីធំទី៣​របស់​វៀតណាមជាមួយតំលៃប្រាក់
ពាណិជ្ជកម្មទទួលបាន២៤ពាន់៧រយលានដុល្លារ​អាមេរិកនាឆ្នាំ២០១២។ កិច្ច
សហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា ជំនួប
ប្រាស្រ័យរវាងតំបន់ផ្សេងៗក៏បានប្រព្រឹត្តទៅដ៏មហោឡារឹក។ ឆ្នាំ ២០១២ បាន
មានជនជប៉ុនចំនួន៦០០ពាន់នាក់បានមកទស្សនាវៀតណាម និងនាបច្ចុប្បន្ន 
មានសិក្ខាកាម និស្សិតនិងពលករវៀតណាមចំនួនជាង២០ពាន់នៅជប៉ុន។ នេះ
គឺជាលទ្ធផលនៃការខំប្រឹងប្រែងមិនចេះហត់នឿយរបស់រដ្ឋាភិបាលនិងប្រជាជន
នៃប្រទេសទាំងពីរ សំដៅពូនជ្រុំសំរាប់ការអភិវឌ្ឍន៍​ទំនាក់ទំនងនៃប្រទេសទាំង
ពីរ។​រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាង
ថា÷

        “ ខ្ញុំចាត់ទុកថា÷ ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាល​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ទ្រព្យសម្បាត្តិរួមដ៏ថ្លៃថ្នូររបស់ប្រទេសទាំងពីរ នោះគឺទំនុក
ទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​។ ”

        តាមលោករដ្ឋមន្ត្រី Pham Binh Minh ថា÷ ទំនាក់ទំនងវៀតណាម-ជប៉ុនមិន
គ្រាន់​តែ​ទើបនឹងបានចាប់ផ្តើមពី៤០ឆ្នាំមុននេះទេ តែតាមស្ថានភាពជាក់ស្ដែង​ ប្រជាជនវៀតណាមនិងជប៉ុនបានមានទំនាក់ទំនងតាំងពីយូរណាស់មកហើយ។ 
មុននេះ ជាង៤០០ឆ្នាំ បណ្ដាអាជីវករជប៉ុនបានមកដល់ភាកខាងជើងនិងភាគ
កណ្ដាលវៀតណាមដើម្បីមកជួញដូរទំនិញហើយ ទីកន្លែងនេះបច្ចុប្បន្ន នៅមាន
ស្លាកស្នាមនៃការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នាសព្វថ្ងៃ 
រួមជាមួយបណ្ដាកាណាល់សហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល គឺកិច្ច
សហប្រតិបត្តិការ ជួបប្រាស្រ័យរវាងបណ្ដាតំបន់ អង្គការមិត្តភាពរវាងប្រជាជននៃ
ប្រទេសទាំងពីរ​បានជំរុញទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនអភិវឌ្ឍន៍ខ្លាំងក្លា
និងស៊ីជំរៅជាង ប្រសិទ្ធិភាពជាង ពីមួយថ្ងៃទៅមួយថ្ងៃ។

        “ទំនាក់ទំនងរវាងប្រជាជនបានដើរតួនាទីដ៏សែនសំខាន់ ដើម្បីពង្រឹងនិង​ពង្រីកចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្រ​រវាងវៀតណាមនិងជប៉ុនប្រកបដោយចីរភាព។ ផ្ទុយទៅវិញ ការខំប្រឹងប្រែងរបស់
រដ្ឋាភិបាលនៃភាគីទាំងពីរ បានបង្កើរបរិយាកាសកាន់តែងាយស្រួលជាងដើម្បី​បង្កើនការផ្លាស់ប្តូរ ស្វែងយក់គ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ។ខ្ញុំជឿជាក់ថា÷ជាមួយការទំនុកទុកចិត្ត និងមនោសញ្ជេតនាជិតស្និទ្ធរវាងប្រជាជន
នៃប្រទេសទាំងពីរ គឺទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុននឹងបន្ត​អភិវឌ្ឍន៍​យ៉ាងចីរភាពដែរ។”

        ដោយឈរលើគ្រឹះដ្ឋានទំនាក់ទំនងដ៏ល្អប្រសើរ ក្នុងរយះពេល៤០ឆ្នាំ​កន្លងទៅ
លោករដ្ឋមន្ត្រី Pham Binh Minh បាន​ជឿជាក់ថា÷ទំនាក់ទំនងរវាងប្រទេសទាំងពីរ
វៀតណាមនិងជប៉ុននឹងបន្ត​អភិវឌ្ឍន៍យ៉ងខ្លាំងក្លាជាង ក្នុងរយះពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ