វៀតណាម-ជប៉ុនរួមសហប្រតិបត្តិការរួមអភិវឌ្ឍន៍

វៀតណាម-ជប៉ុនរួមសហប្រតិបត្តិការរួមអភិវឌ្ឍន៍ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែមករាឆ្នាំ២០១៣ (VOV)

        Vovworld-ក្នុងអំឡុង៤០ឆ្នាំកន្លងមកតាំងពីពេលបង្កើតទំនាក់ទំនងការទូតនា
ខែកញ្ញា​ឆ្នាំ​១៩៧៣ ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាល
អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា។ ទ្រពសម្បត្តិដ៏មានតំលៃនៃប្រទេសទាំងពីរគឺជាទំនុកទុក
ចិត្តគ្នាទៅ​វិញទៅមកនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមរយៈការដែល​ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយការឯកភាពខ្ពស់​របស់ថ្នាក់ដឹកនាំនិងការគាំទ្រដ៏ទូលាយរបស់ប្រជាជននៃប្រទេសទាំងពីរ។

ដៃគូ​កាន់តែសំខាន់របស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ

វៀតណាមនិងជប៉ុនបានក្លាយទៅជាដៃគូកាន់តែសំខាន់របស់គ្នាពីមួយថ្ងៃទៅមួយ
ថ្ងៃលើវិស័យទាំងអស់ពីនយោបាយ ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ដល់វិនិយោគ​
ជាដើម។

        អំពីនយោបាយទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមនិង​ជប៉ុនបានពង្រឹងនិងលើកកំរិតឡើងកំពស់ថ្មីដោយឥតឈប់ឈរ គំរូគឺការ​ដែល​ប្រទេសទាំងពីរឯកភាពលើកកំពស់ក្របខ័ណ្ឌទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ​ដើម្បីសន្តិភាពស្ថិរភាពនៅទ្វិបអាស៊ីនាឆ្នាំ២០០៩។

        អំពីសេដ្ឋកិច្ច ជប៉ុនបានក្លាយទៅជាដៃគូសំខាន់ជួរមុខរបស់វៀតណាម​នា​
បច្ចុប្បន្ន។ ជប៉ុនជាវិនិយោគិនធំបំផុតអំពីចំនួនទុនចុះបញ្ជីនិងបរិមាណរំដោះទុន​ក៏​ដូចជាបរិមាណគំរោងការណ៍។ អំពីពាណិជ្ជកម្ម ជប៉ុនជាដៃគូទ្វេភាគីធំទី៣របស់​វៀតណាមជាមួយតំលៃពាណិជ្ជកម្មទទួលបាន២៤,៧ពាន់លានដុល្លារអាមេរិកក្នុង
ឆ្នាំ២០១២។ វាយតំលៃអំពីទំនាក់ទំនងវៀតណាម-ជប៉ុននាបច្ចុប្បន្ន ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចាត់ទុក​
ថា៖

        “ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងនៅដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ទ្រពសម្បត្តិដ៏មានតំលៃនៃប្រទេសទាំងពីរគឺជាទំនុកទុកចិត្តគ្នាទៅវិញទៅមកនិង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​តាមរយៈការដែលប្រទេសទាំងពីរបាន​បង្កើត
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយការឯកភាពខ្ពស់របស់ថ្នាក់ដឹកនាំនិងការគាំទ្រ
ដ៏ទូលាយរបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះជាគ្រឹះស្ថានដ៏សែនសំខាន់​ដើម្បី
នាំកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិងប្រកបដោយ​ប្រសិទ្ធ
ភាពពីមួយថ្ងៃទៅមួយថ្ងៃ។”

        ការជិតស្និទ្ធអំពីភូមិសាស្ត្រ ទំនាក់ទំនងស្និទ្ធស្នាលដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រ​
រួម​ជាមួយផលប្រយោជន៍យុទ្ធសាស្ត្រក្នុងដំណាក់កាលនាបច្ចុប្បន្នធ្វើឲ្យវៀតណាម​និងជប៉ុនកាន់តែខិតមកជិតគ្នាជាងទៀត។ មិនត្រឹមតែលៃទុកឲ្យគ្នាអាទិភាព​សហប្រតិបត្តិការនៅកំរិតខ្ពស់បំផុតក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ​ការជួប​ប្រាស្រ័យ​ប្រជាជនរវាងវៀតណាមនិងជប៉ុនកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណងមិត្ត
ភាពរបស់ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញដ៏រស់រវើសតាមរយៈការចែករំលែក
គាំទ្រយ៉ាងខ្លាំងក្លារបស់ប្រជាជនវៀតណាមជាមួយប្រជាជននិង​ប្រទេសជប៉ុនក្នុង
ដំណាក់កាលលំបាកបន្ទាប់ពីការរញ្ជួយដីរលកយក្សនាខែមិនាឆ្នាំ២០១១។ ស្ដីពី
ប្រការនេះ លោក Nghiem Vu Khai ប្រធានសមាគមមិត្តភាព​វៀត​ណាម-ជប៉ុន បាន
ឲ្យដឹងថា៖

    “ទំនាក់ទំនងការទូតជាផ្លូវការរវាងរដ្ឋទាំងពីរដែលបានបង្កើតមុននេះគំរប់ខួប៤០
ឆ្នាំ ប៉ុន្តែទំនាក់ទំនងការទូតប្រជាជនបានមានជាង៤០០ឆ្នាំទៅហើយ។ ក្នុងដំណើរ​
ការ​អភិវឌ្ឍន៍ទំនាក់ទំនង​ប្រជាជាតិទាំងពីរបានរកឃើញចំណុចប្រហាក់ប្រហែល
ជា​ច្រើននិងធ្វើឲ្យចំណុចស្រដៀងគ្នានោះកាន់តែជ្រាលជ្រៅជាងទៀត។”

រួមសហប្រតិបត្តិការ​រួមអភិវឌ្ឍន៍

        អាចឃើញថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ជប៉ុនបានដូចសព្វថ្ងៃ
នេះជាលទ្ធផលនៃការខំប្រឹងប្រែងដោយមិនចេះហត់នឿយរបស់រដ្ឋាភិបាលនិង​ប្រជាជននៃប្រទេសទាំងពីរក្នុងអំឡុង៤០ឆ្នាំកន្លងមក។ នាពេលខាងមុខ ថ្នាក់ដឹក
នាំនៃប្រទេសទាំងពីរបានព្រមព្រៀងបន្តសហប្រតិបត្តិការអនុវត្តកម្មវិធី​គំរោងការ
សំខាន់ជាច្រើន ដូចជាយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀត​ណាម​ក្នុងក្រប
ខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនដល់ឆ្នាំ២០២០​ទស្សន​វិស័យដល់
ឆ្នាំ២០៣០ជាដើម។ ដោយហេតុនេះ ដំណើរទស្សនកិច្ចជាផ្លូវការ​នៅ​ជប៉ុនរបស់
នាយករដ្ឋមន្ត្រី Nguyen Tan Dung លើកនេះជាថ្មីម្ដងទៀតធ្វើឲ្យទំនាក់​ទំនងដៃគូ
យុទ្ធសាស្ត្រវៀតណាម-ជប៉ុនអភិវឌ្ឍន៍ដ៏ជ្រាលជ្រៅជាង នាំមកនូវផល​ប្រយោជន៍​សំរាប់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ