(VOVworld)-នាថ្ងៃទី១៦ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅទស្សនកិច្ច ជាផ្លូវការនៅប្រទេសរុស្ស៊ីនិងចូលរួមសន្និសីទកំពូលរំលឹកខួបលើកទី២០ នៃ ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី។ ដំណើរទស្សនកិច្ចនេះបានអះ
អាងថា វៀត ណាមបានផ្តោតការយកចិត្តទុកដាក់ជាពិសេសនូវទំនាក់ទំនង
រវាងវៀតណាម ជាមួយរុស្ស៊ីនិយាយដោយឡែកនិងរវាងអាស៊ានជាមួយរុស្ស៊ី
និយាយរួម ថែម ទាំងលើកកំពស់តួនាទីនៃយន្តការសហប្រតិបត្តិការទ្វេភាគី
និងពហុភាគីក្នុង បរិបទអន្តរជាតិថ្មី។
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល កិ្ Nguyen Xuan Phuc |
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាល វៀតណាមលោក Nguyen Xuan Phuc ជាដំណើរទស្សនកិច្ចរុស្ស៊ីលើក
ដំបូងចាប់តាំងពីលោកទទួលដំណែងមក។ នេះជាពេលវេលាដែលទំនាក់
ទំនងមិត្តភាពប្រ ពៃណីនិងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម
ជាមួយរុស្ស៊ីកំពុងមាន ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ទំនាក់ទំនង
សន្ទនាអាស៊ាន-រុស្ស៊ីបាន គូសសញ្ញានូវកិច្ចសហប្រតិបត្តិការរយៈពេល២០ឆ្នាំ
ដែលក្នុងនោះ វៀតណាមក្នុង តួនាទីជាមុខចំណងដ៏សំខាន់ក្នុងការតភ្ជាប់តំ
បន់អាស៊ានជាមួយរុស្ស៊ី។
ទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-រុស្ស៊ី
ទំនាក់ទំនងមិត្តភាពប្រពៃណីនិងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម រុស្ស៊ីនាពេលកន្លងទៅតែងតែត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនិង
មានការជឿទុកចិត្តនយោបាយខ្ពស់។ ទោះបីជាមានការលំបាកសាកល្បងរួម នៃខឿនសេដ្ឋកិច្ចសកលក្តី តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិ
យោគ រវាងវៀតណាមជាមួយរុស្ស៊ីនៅរក្សាបានកំណើនគួរឲ្យកត់សម្គាល់។
បច្ចុប្បន្ន រុស្ស៊ីកំពុងឈរលំដាប់ថ្នាក់ទី១៧ក្នុងចំណោមប្រទេសនិងតំបន់ដែន
ដីទាំង១០១ដែលកំពុងវិនិយោគនៅវៀតណាម ដោយមានទុនចុះបញ្ជីសរុបឡើង
ដល់២ពាន់ លានដុល្លារអាមេរិក។ការវិនិយោគរបស់វៀតណាមចូលរុស្ស៊ីក៏កើន
ឡើងជាលំ ដាប់ដែរ។ថាមពលជាវិស័យសហប្រតិបត្តិការប្រពៃណីយុទ្ធសាស្ត្រ
ដែលនាំមក នូវចណូលគួរឲ្យកត់សម្គាល់សម្រាប់ថវិការជាតិនៃប្រទេសទាំងពីរ។ វាយតម្លៃអំពីទំនាក់ទំនង នៃប្រទេសទាំងពីរ សាស្ត្រាចា្យបណ្ឌិត Ta Ngoc Tan អនុប្រធានជំនាញនៃក្រុម ប្រឹក្សាទ្រឹស្តីមជ្ឈឹមបានចាត់ទុកថា៖
“ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយ ឈរលើមនសិការអំពីឋានៈ តួនាទីរបស់ប្រទេសនីមួយៗក្នុងនាមជាកត្តាលិករ។ ប្រទេសទាំងពីរសុទ្ធតែរំពឹងថានឹងមានវិធានការជម្រុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ពោលគឺ កិច្ចសហប្រតិបត្តិការលើវិស័យ
ថាមពល បច្ចេកវិទ្យាយោធារវាងវៀតណាមនិងរុស្ស៊ីដូចជាការធានាដ៏សំខាន់
មួយ សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ”។
រហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារ
សហ បរតិបត្តិការចំនួន១០០លើគ្រប់វិស័យ។ដោយហេតុនេះ ក្នុងដំណើរ
ទស្សនកិច្ច រុស្ស៊ីលើកនេះរបស់នាយរដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភាគី
ទាំងពីរនឹង ជមុ្រញអនុវត្តរាល់គម្រោងការរវាងប្រទេសទាំងពីរលើវិស័យជាក់
ស្តែង ក៏ដូចជា ផ្លាស់ប្តូរនូវបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានកា
រយកចិត្តទុកដាក់ដូច គ្នា។ ដំណើរទស្សនកិច្ចលើកនេះរួមចំណែកនាំទំនាក់
ទំនង សហប្រតិបត្តិការ នេះឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធិភាព។
វៀតណាម៖ស្ពានតភ្ជាប់ទំនាក់ទំនងសន្ទនារុស្ស៊ី-អាស៊ាន
ឆ្នាំ២០១៦ អាស៊ាននិងរុស្ស៊ីរំលឹកខួបលើកទី២០ទិវាបង្កើតទំនាក់ទំនង
សន្ទនា ទ្វេភាគី។ ភាគីរុស្ស៊ីបានអះអាងជាច្រើនលើកច្រើនសារអំពី គោរពគោល
នយោ បាយសហប្រតិបត្តិការជាមួយអាស៊ាន និងសង្កត់ធ្ងន់ថា គាំទ្រអាស៊ាន
ក្នុងការ អនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥ គាំទ្រតួនាទីជាមជ្ឈ
មណ្ឌលរបស់អាស៊ាន បង្កើនការផ្សាភ្ជាប់ក្នុងតំបន់ ព្រមទាំងសកម្មចូលរួមក្នុង
បណ្តាយន្តការដឹកនាំដោយអាស៊ានផងដែរ។ ស្តីពីទំនាក់ទំនងអាស៊ាន-រុស្ស៊ីនា
បច្ចុប្បន្ន បណ្ឌិត Ta Ngoc Tan បានសង្កត់ធ្ងន់ថា៖
“ក្នុងតួនាទីជួរមុខនៃការចងសម្ព័ន្ធដែលទើបនឹងលេចចេញនោះ តំបន់អាស៊ី
អាគ្នេយ៍កំពុងក្លាយទៅជាកត្តា សំខាន់ក្នុងឆាកនយោបាយអន្តរជាតិ។ ដោយហេតុ
នេះ ការងាកទៅរកតំបន់អាស៊ីអាគ្នេយ៍ របស់រុស្ស៊ីត្រូវបានចាត់ទុកជាកត្តាយុទ្ធសាស្ត្រ ជះឥទ្ធពលពហុ ទិសនិងផ្ទាល់ទៅលើស្ថានភាពជាក់ស្តែងក្នុងតំបន់។ ក្នុងការត្រ
ឡប់មកជាមួយ អាស៊ានលើកនេះ រុស្ស៊ីចាត់ទុកវៀតណាមជាមុខចំណងយ៉ាងសំខាន់ ក្នុងការជម្រុញ ទំនាក់ទំនងជាមួយប្រទេសជាសមាជិកអាស៊ាន”។
នៅសន្និសីទកំពូលរំលឹកខួបលើកទី២០ទិវាបង្កើតទំនាក់ទំនងសន្ទនាអា
ស៊ាន - រុស្ស៊ីលើកនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រួមទាំងថ្នាក់ដឹកនាំ
អាស៊ាននិងរុស្ស៊ី នឹងផ្លាស់ប្តូរនូវវិធានការជាក់ស្តែង ដាក់ចេញទិសដៅសម្រាប់ បង្កើនទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី ក៏ដូចជាផ្លាស់ប្តូរបញ្ហាអន្តរជាតិនិងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកចូលក្នុងទំនាក់ទំនងទ្វេភាគីប្រ កបដោយប្រសិទ្ធិភាព។ភាគីទាំងពីរគ្រោងនឹងអនុម័តលើឯកសារសំខាន់មួយ ចំនួនធ្វើជាគ្រឹះស្ថានសម្រាប់ផែនការសកម្មភាពសហប្រតិបត្តិការរុស្ស៊ី-អាស៊ាន លើវិស័យនយោបាយ សេដ្ឋកិច្ចវប្បធម៌និងសន្តិសុខ៕