វៀតណាមជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

(VOVWORLD) - នាថ្ងៃទី ៩ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចំនួន ៣ គឺ៖ កិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី ៩ កិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV ១០) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV ១១) ។ ការដែលនាយករដ្ឋមន្ត្រីចំនួន ៣ រូប ចូលរួមកិច្ចប្រជុំសហប្រតិបត្តិកាដ៏សំខាន់ទាំងនេះបានបន្តបង្ហាញនូវការទទួលខុសត្រូវរបស់វៀតណាមក្នុងការតភ្ជាប់ប្រទេសជាសមាជិក ដ៏ដូចជាលើកសំណើរនូវបណ្ដាវិធានការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងទៅផងដែរ។

ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់

យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គគឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានប្រទេសចំនួន ៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម សំដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីទាញយកអត្ថប្រយោជន៍ប្រៀបធៀបរវាង តំបន់ ប្រទេសជាសមាជិកនានា លើកកម្ពស់កម្លាំងប្រកួតប្រជែង បង្រួញគំលាតអភិវឌ្ឍន៍។ ក្រោមមូលបទភាពជាដៃគូសម្រាប់តភ្ជាប់និងភាពរឹងមាំនោះ  កិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី ៩ បានរិះរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការរបស់ ACMECS លើវិស័យរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញការតភ្ជាប់អភិវឌ្ឍន៍សម្រាប់ដំណាក់កាលក្រោយពីកូវីដ ១៩។ ក្នុងពេលនោះ កិច្ចប្រជុំកំពូលស្ដីពី កិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ ដោយប្រធានបទ  “លើកកម្ពស់ប្រសិទ្ធភាពក្នុងការតភ្ជាប់សម្រាប់សមាហរណកម្មតំបន់” បានដាក់ចេញទិសដៅសហប្រតិបត្តិការនាពេលអនាគត ដោយផ្អែកលើមូលដ្ឋានពិចារណាលើវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញ។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

ចំណែក កិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ១១បានជួយតម្រង់ទិសដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយសេដ្ឋកិច្ច សង្គម រវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស ការថែទាំសុខភាព និងឧក្រិដ្ឋកម្មឆ្លងដែន។ វាយតម្លៃអំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ CLV នោះ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានចាត់ទុកថា៖ “ការស្ថាបនាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមបានឆ្លើយតបនឹងបំណងប្រាថ្នា និងតម្រូវការចាំបាច់រួមរបស់ប្រជាជននៃប្រទេសេទាំងបី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះឲ្យកាន់តែល្អប្រសើរ។ ហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិសម្រាប់ប្រជាជនក្នុងការទទួលបានដើមទុន ការអប់រំ សេវាកម្មសុខាភិបាលទូរគមនាគមន៍ និងសេវាកម្មមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ លទ្ធផលទាំងនេះមិនអាចកាត់ផ្ដាច់ចេញពីការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជននៅតំបន់ត្រីកោណអភិវឌ្ឍន៍បានឡើយ”។

សមាជិកមានការទទួលខុសត្រូវ

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ - ảnh 2 នាយករដ្ឋមន្ត្រីឡាវលោកThongloun Sisoulith

(រូបថត៖ TTXVN)

វៀតណាមបានចូលជាសមាជិក ACMECS ជាផ្លូវការនៅខែវិច្ឆិកា ២០០៤ ។ ចាប់តាំងពីពេលនោះមក វៀតណាមបានលើកសំណើរដោយម្ចាស់ការ និងអនុវត្តន៍គំនិតផ្ដូចផ្ដើមជាច្រើន រួមចំណែកក្នុងការកសាងឯកសារសំខាន់ៗ បង្កើតនិងជំរុញគំនិតផ្តួចផ្តើម ហើយគាំទ្រអភិវឌ្ឍន៍ដល់ប្រទេសសមាជិកនានា ក្នុងនោះមានការ អភិវឌ្ឍធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមក៏បានដើរតួនាទីសម្របសម្រួលលើវិស័យសហប្រតិបត្តិការជំនាញ ហើយជួយជំរុញបណ្ដាសកម្មភាពសហប្រតិបត្តិការស្ដីពីទេសចរណ៍ និងការគ្រប់គ្រងប្រភពទឹក។

អំពីកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ធ្លាប់បានអះអាងថា៖ “យើងខ្ញុំប្តេជ្ញាចិត្តកសាងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមយ៉ាងរស់រវើកប្រកបដោយវិបុលភាព វឌ្ឍនភាព ចីរភាព និងបរិយាប័ន្ន។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីបានប្ដេជ្ញាចិត្តធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីកសាងមនោសច្ចេតនា ប្រពៃណីដ៏ល្ពប្រពៃរបស់ប្រជាជាតិទាំងបី”។

ចំពោះកិច្ចសហប្រតិបត្តិការ CLMVនោះ  បណ្តាប្រទេស CLMV បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់។ បណ្ដាគម្រោងទូរគមនាគមន៍របស់សម្ព័ន្ធក្រុមហ៊ុន Viettel បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ទូរគមនាគមន៍រវាងប្រទេសទាំង ៤។ ទន្ទឹមនឹងនេះ Viettel អាចជួយឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំង ៤ ដើម្បីកសាងរដ្ឋាភិបាលអេឡិចត្រូនិក លើកកម្ពស់សមត្ថភាព និងជំនាញឌីជីថល ដើម្បីបម្រើការបំលាស់ប្តូរខឿនសេដ្ឋកិច្ចឌីជីថល។

រាល់ការរួមវិភាគទានរបស់វៀតណាមចំពោះបណ្ដាយន្តការសហប្រតិបត្តិការក្នុងតំបន់ក្នុងរយៈពេលកន្លងទៅបានអះអាងនូវស្មារតីម្ចាស់ការប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ការដែលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS ៩, CLMV ១០ និង CLV ១១ បង្ហាញនូវការបន្តកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ