វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ASEAN-ចិន។
ANH HUYEN -  
(VOV WORLD) /  
Vovworld-ប្រព្រឹត្តទៅក្នុងឱកាសASEANនិងចិនរំលឹកខួបលើកទី២២នៃទិវាបង្កើតទំនាក់
ទំនងសន្ទនា។ ដោយមានប្រធានបទ” ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់-ឱកាសច្មី-កំលាំងចលករថ្មីនិងដំណាក់កាលថ្មី“CAEXPO និង CABISត្រូវបានចាត់ទុកថា៖នឹងបង្កើត
របត់សំខាន់ៗដើម្បីលើកកំពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី១កំរិតថែមទៀត។តាមរយះ៩លើកកន្លងមក តំលៃប្រាក់ពាណិជ្ជកម្ម ASEAN-ចិនបានកើនពី៥៤ពាន់លាន
ដុល្លារអាមេរិកនាឆ្នាំ២០០២ឡើងជាង៤០០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១២។ក្នុង
រយះពេល១០ឆ្នាំកន្លងមក ទុនវិនិយោគទ្វេភាគីបានហួសកំរិត៧០ពាន់លានដុល្លារអាមេរិក
។ភាគីទាំង២បានដាក់ចេញគោលដៅគឺ ដល់ឆ្នាំ២០១៥តំលៃប្រាក់ពាណិជ្ជកម្ម ទទួលបាន
៥០០ពាន់លានដុល្លារអាមេរិក។ក្នុងកាលះទេសះចិនកំពុងអនុវត្តផែនការ៥ឆ្នាំលើកទី១២
បណ្តាប្រទេសASEAN កំពុងជំរុញការកសាងសហគមន៍ ជាពិសេសគឺមណ្ឌលពាណិជ្ជ
កម្មសេរី(FTA)ចិន-ASEANបានដាក់ឲ្យដំណើរការនោះឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម
ASEAN-ចិនគឺធំធេងណាស់។ដើម្បីឆ្លៀតយកបានយន្តការសហប្រតិបត្តិការនេះតាមលោក Pham Quang Vinh អុរដ្ឋមន្រ្តីការបរទេសវៀតណាមថា៖ភាគីទាំង២នៅមានការខិតខំប្រឹង
ប្រែងជាច្រើនជាងទៀត។លោកចាត់ទុកថា៖“ដើម្បីឆ្លៀតយកបានរាល់លក្ខណៈបើកទ្វា
ដែល FDI នាំមក គឺត្រូវ ផ្អែកជាច្រើនទៅលើសមត្ថភាពរបស់ប្រទេសនីមួយៗ ដោយសារ
ក្នុងប្លុកអាស៊ាននេះមិនមែនប្រទេសណាក៏មានលទ្ធភាពអភិវឌ្ឍន៌សេដ្ឋកិច្ចដែលអាចឆ្លៀត
យកបាននោះទេ។ ដោយហេតុនេះ ក្នុងដំណើការអនុវត្ត ធ្វើយ៉ាងម៉េចដើម្បីមានកម្មវិធី ជួយឧបត្ថម្ភសម្រាប់បណ្តាប្រទេសដែលកំពុង អភិវឌ្ឍន៌អំពីសេដ្ឋកិច្ច”។
|
ជាសមាជិកសម្មមួយរបស់អាស៊ាន វៀតណាមជានិច្ចកាលខំប្រឹងប្រែង ជម្រុញកិច្ចសហ
ប្រតិបត្តិការរវាងអាស៊ាននិងចិន ជាក់ស្តែងគឺវៀតណាមសម្រេចបានតួនាទីជាប្រទេស
សន្ទនារវាងអាស៊ាននិងចិននាឆ្នាំ២០១១កន្លងទៅវៀតណាមកំពុងខំប្រឹងប្រែងរួមជាមួយ
បណ្តាប្រទេសអាស៊ាននិងចិន ជម្រុញទំនាក់ទំនងអាស៊ាន ចិន និងជំរុញទំនាក់ទំនង
ដៃគូយុទ្ធសាស្រ្តនៃភាគី ទាំងពីរអភិវឌ្ឍន៌លើគ្រប់វិស័យ។ អនុរដ្ឋមន្រ្តីការបរទេស Pham
Quang Vinh អះអាងថា៖ “វៀតណាមក្នុងរយៈពេលកន្លងទៅ ជាមួយសន្ទុះផ្លាស់ប្តូរថ្មីរបស់
ខ្លួន យើងឆ្លងកាត់លើកំណាត់ផ្លូវយ៉ាងវែង ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិយាយរួម
និងសេដ្ឋកិច្ចតំបន់និយាយដោយឡែក។ សព្វថ្ងៃ វៀតណាមក៏ត្រូវបានចាត់ទុកជាប្រទេស
អនុវត្តយ៉ាងល្អរាល់គោលដៅដែលបានដាក់ចេញ។ នេះជាមូលដ្ឋានល្អដើម្បី វៀតណាម
ធ្វើសមាហរណកម្មល្អក្នុងបណ្តាកម្មវិធីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយបណ្តាដៃគូរ
របស់អាស៊ានក្នុងនោះមានចិនផងដែរ”។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungជួបជាមួយបណញតាអាជីវករចូលរួម
ផ្សារណាត់(រូបថតVNA) |
ចំពោះវៀតណាមនិយាយដោយឡែកការចូលរួមផ្សារណាត់លើកនេះនឹងផ្តល់មកនូវផល
ប្រយោជន៍ជាច្រើន។ នៅផ្សារណាត់លើកនេះមានស្តង់ទំនិញចំនួន២០០របស់អង្គភាព
អាជីវកម្មវៀតណាមចំនួន១១០។តាមរបាយការណ៍នៃបណ្តាអង្គភាពអាជីវកម្មវៀតណាម
ចូលរួមផ្សារណាត់នាឆ្នាំ២០១២ថា៖តំលៃប្រាក់ជួញដូរពាណិជ្ជកម្មនិងចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគមានជាង៩០លានដុល្លារអាមេរិក។តំលៃប្រាក់
ពាណិជ្ជកម្មរវាងវៀតណាមជាមួយ Guangxi កើនជាង២០%ក្នុងបណ្តាឆ្នាំ ជាបន្តន្ទាប់ កន្លង
មក។រួមជាមួយនោះទំនាក់ទំនងរវាងចិនជាមួយវៀតណាមក៍បានអភិវឌ្ឍន៍យ៉ាងខ្លាំងផង
ដែរ។
ការចូលរួមផ្សារណាត់ASEAN-ចិននិងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្មASEAN-ចិន
លើកនេះរបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungគឺសំដៅបង្កើនទំនុកទឹកចិត្តខាង
នយោបាយ អះអាងនូវការផ្តួចផ្តើមគំនិតរបស់បក្ស រដ្ឋវៀតណាមគឺផ្តោតសំខាន់ដល់ការ
បង្កើនទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិនព្រមទាំងជួយ
បណ្តាអង្គភាពអាជិវកម្មវៀតណាមស្វែងរកឱកាសធ្វើអាជីវកម្មនៅទីផ្សារចិនបង្កើនទំនាក់
ទំនងសហប្រតិបត្តិការជាមួយតំបន់ជាប់ព្រំដែននានារបស់ចិនទៀតផង។តាមរយះសារនេះ ដំណើរបំពេញទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungនឹងបាន
សង្ឃឹមថា៖ទទួលបានលទ្ឋផលដ៍ល្អប្រសើរ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងប្រទេសទាំង២វៀតណាមជាមួយចិន៕
ANH HUYEN
-VOV WORLD