(VOV)_សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ ត្រូវបានប្រារព្វឡើងនាថ្ងៃទី
៣សីហា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ)។ ប្រព្រឹត្តទៅជាលើកដំបូង បន្ទាប់ពីពេល
សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើត សន្និសីទលើកនេះបន្តឆ្ពោះទៅខ្លឹមសារ
អាទិភាពនានាក្នុងសរសរគ្រឹះសេដ្ឋកិច្ច ជំរុញការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ច
អាស៊ាន ដល់ឆ្នាំ ២០២៥។ វៀតណាម ដោយតួនាទីជាប្រទេសសមាជិកមួយ បន្តមាន
ការរួមវិភាគទានជាក់ស្ដែងសំរាប់ដំណើការនេះ។
|
វៀតណាមជំរុញខ្លាំងការធ្វើសមាហរណកម្មរួមជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន |
នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ គូសសញ្ញាសំខាន់មួយ ក្នុងប្រវត្តិសាស្ត្រ៤៨ឆ្នាំកសាងនិង
អភិវឌ្ឍន៍របស់អាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានបង្កើតឡើង ដោយ
គោលដៅឆ្ពោះទៅតំបន់អាស៊ានមួយប្រកបដោយស្ថិរភាព សម្បូរធូធារ និងប្រកួត
ប្រជែង។
AEC បង្កើនកម្លាំងអភិវឌ្ឍន៍
ក្នុងចំណោមសរសរចំនួន៣ AEC ត្រូវបានចាត់ទុកដើរតួនាទីសំខាន់ជាងគេ។
គោលដៅរបស់ AEC រួមមានការកសាងទីផ្សារ និងមូលដ្ឋានផលិកម្ម១ឯកភាពតំបន់
សេដ្ឋកិច្ចប្រកួតប្រជែង តំបន់អភិវឌ្ឍន៍តុល្យភាព និងធ្វើសមាហរណកម្មជាមួយខឿន
សេដ្ឋកិច្ចសកល។ ៧ខែកន្លងទៅ ចាប់ពីពេលAEC បានបង្កើតមកប្រទេសអាស៊ាន
ទាំងឡាយបានយកចិត្តទុកដាក់អនុវត្តសេរីភាពក្នុងវិស័យធំៗចំនួន៣ គឺ៖សេរីភាព
ពាណិជ្ជកម្មទំនិញ សេរីភាពពាណិជ្ជកម្មសេវាកម្ម សេរីភាពវិនិយោគ ហិរញ្ញវត្ថុ និង
ពលកម្ម។ ជាក់ស្ដែង បណ្ដាប្រទេសអាស៊ានជំរុញខ្លាំងដំណើការកាត់បន្ថយពន្ធ បែប
បទគយ និងវិធានការណ៍បង្កលក្ខណះងាយស្រួលខាងពាណិជ្ជកម្មផ្សេងៗទៀត។
ដើម្បីសម្រេចគោលដៅកសាងតំបន់សេដ្ឋកិច្ចប្រកួតប្រជែង ក្នុងរយៈពេល
កន្លងទៅ AEC បានឆ្ពោះទៅសកម្មភាពសំខាន់ចំនួន៤ រួមមាន៖គោលនយោបាយ
ប្រកួតប្រជែង ការពារអតិថិជន ការពារកម្មសិទ្ធិបញ្ញា និងអភិវឌ្ឍន៍ហេដ្ឋារចនា
សម្ព័ន្ធ។ អាស៊ានក៏បានឯកភាពជំរុញការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យ។
AEC នាំមកនូវឱកាសធំធេងសំរាប់វៀតណាម
ការបង្កើត AECនេះ បានគូសសញ្ញាសំខាន់មួយ ក្នុងដំណើការធ្វើសមាហរណ
កម្មរបស់អាស៊ាន។ ការរីកធំធាត់របស់សហគមន៍នាំមកនូវផលប្រយោជន៍សំរាប់តំ
បន់ទាំងមូល ហើយក្នុងនោះមានវៀតណាម។ AEC នាំមកនូវឱកាសទាក់ទងនឹងទី
ផ្សារធំទូលាយជាងមុនសំរាប់វៀតណាម។ ហើយ AEC ក៏បានបង្កើននូវភាពទាក់
ទាញសំរាប់បរិយាកាសវិនិយោគ អាជីវកម្មរបស់វៀតណាមផងដែរ។ សាស្ត្រចារ្យ
បណ្ឌិត Trinh Thi Thu Huong អនុប្រធានដេប៉ាតេម៉ង់ សេដ្ឋកិច្ចនិងអាជីវកម្ម
អន្តរជាតិ មហាវិទ្យាល័យពាណិជ្ជកម្មបរទេសហាណូយ បានចាត់ទុកថា៖
“ ឱកាសអំពីទីផ្សារសំរាប់អង្គភាពអាជីវកម្មវៀតណាមគឺច្បាស់លាស់ណាស់។
ទីផ្សារនៅទីនេះគឺទីផ្សាររបស់ប្រជាជនចំនួន៦០០លាននាក់ ធំទី៣លើពិភពលោក។
ហើយទីផ្សារនេះនៅកៀកនឹងវៀតណាម ដូច្នេះ អង្គភាពអាជីវកម្មត្រូវសំលឹងឃើញ
អត្ថប្រយោជន៍ដែលនៅក្បែខ្លួន។”
ខំប្រឹងប្រែងធ្វើសមាហរណកម្មលើគ្រប់វិស័យក្នុងអាស៊ាន
យល់ដឹងច្បាស់អំពីឱកាសនានាដែល AECនាំមក វៀតណាមបានត្រៀមខ្លួន
យ៉ាងម៉ត់ចត់ដើម្បីធ្វើសមាហរណកម្ម។ លោក Nguyen Quang Vinh នាយកខុទ្ទកា
ល័យអង្គភាពអាជីវកម្ម ដើម្បីការអភិវឌ្ឍន៍និរន្តរភាព សភាពាណិជ្ជកម្ម ឧស្សាហ
កម្មវៀតណាម បានសង្កត់ធ្ងន់ថា៖
“ ឧទាហរណ៍ ក្នុងរយៈពេលកន្លងទៅ វៀតណាម បានចេញសេចក្ដីសម្រេច
លេខ ១៩ស្ដីអំពីកំណែទម្រង់បរិយាកាសប្រកួតប្រជែង និងលើកកំពស់សមត្ថភាព
របស់រដ្ឋាភិបាល។ នេះជាកម្លាំងជំរុញសំខាន់ ដើម្បីគ្រប់ក្រសួង ស្ថាប័នកែទម្រង់
បែបបទ កាត់បន្ថយពេលវេលាបង់ពន្ធ …លៗ ប្រការទាំងនេះ រួមជាមួយគោលន
យោបាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម លើកកំពស់សមត្ថភាពប្រកួត
ប្រជែងរបស់ខ្លួន អាចជំរុញការធ្វើសមាហរណគម្មចូល AEC ប្រកបដោយជោគជ័យ។”
រួមជាមួយអាស៊ាន វៀតណាមកំពុងខំប្រឹងប្រែងធ្វើសមាហរណកម្ម កែទម្រង់
បែបផែនសេដ្ឋកិច្ចប្រកបដោយបើកទូលាយសមស្របជាមួយបទដ្ឋានអន្តរជាតិ។ AECមួយ ធ្វើសមាហរណកម្មលើគ្រប់វិស័យ នឹងនាំមកនូវផលប្រយោជន៍ច្រើន ចំ
ពោះវៀតណាមប៉ុន្តែក្នុងនោះមានការលំបាកសាកល្បងមិនតិចដែរ។ ដូច្នេះ ការ
ចូលរួមសន្និសីទលើកនេះ វៀតណាមម្ចាស់ការផ្តើមគំនិត រួមជាមួយអាស៊ាន ជំរុញ
ការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន៕