វៀតណាមដាក់អោយដំណើរការកញ្ចប់ជំនួយឧបត្ថម្ភធានាសន្តិសុខសង្គម

(VOVWORLD) -  រដ្ឋាភិបាលវៀតណាមគ្រោងនឹងផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភធា នាសន្តិសុខសង្គមដែលមិនធ្លាប់មានតាំងពីមុនមកក្នុងបរិបទដែលជំងឺឆ្លង Covid-19 កំពុងជះឥទ្ធិពលជាអវិជ្ជមានទៅលើសេដ្ឋកិច្ចជាតិ។ កញ្ចប់ជំនួយឧបត្ថម្ភនេះអាចមានតម្លៃឡើងដល់ទៅ៦១.០០០ពាន់លានដុង (ស្មើនឹង២,៦ ពាន់លានដុល្លាអាមេរិក) សំដៅជួយឧបត្ថម្ភដល់ពលករដែលរងការបាត់បង់ការងារធ្វើ ឬប្រាក់ចំណូលត្រូវធ្លាក់ចុះយ៉ាងខ្លាំង។ 

វៀតណាមដាក់អោយដំណើរការកញ្ចប់ជំនួយឧបត្ថម្ភធានាសន្តិសុខសង្គម - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលដោយពិភាក្សាអំពីកញ្ចប់ជួយឧបត្ថម្ភធានាសន្តិសុខសង្គម 

ប្រការនេះបានសរឲ្យឃើញកិច្ចខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តគោលដៅទាំងពីរនោះគឺប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផង និងធានាស្ថិរភាពជីវភាពរស់នៅសម្រាប់ប្រជាជនផង។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំជាច្រើនអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 នាពេលកន្លងទៅ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផលប៉ះពាល់បង្កឡើងដោយជំងឺឆ្លងគឺធ្ងន់ធ្ងរណាស់ មិនត្រឹមតែទៅលើផលិតកម្មអាជីវកម្មនិងចំណូលថវិកាប៉ុណ្ណោះទេ ថែមទាំងទៅលើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺជនក្រីក្រ ពលករបាត់បង់ការងារធ្វើ និងមុខសញ្ញាខ្លះទៀតដែលគ្មានប្រាក់សន្សំសម្ចៃទៀតផង។ ហេតុដូច្នេះ ការផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភសម្រាប់មុខសញ្ញាទាំងនេះគឺជាការងារសំខាន់។

កញ្ចប់ជំនួយឧបត្ថម្ភមិនធ្លាប់មានតាំងពីមុនមក

តាមនោះ កញ្ចប់ប្រាក់នេះត្រឹមតែជួយឧបត្ថម្ភដល់មុខសញ្ញាដែលរងផលប៉ះពាល់ដោយសារជំងឺ Covid-19 សំដៅធានាជីវភាពប្រចាំថ្ងៃនៅកម្រិតសារវ័ន្តតែប៉ុណ្ណោះ។ មានមុខសញ្ញាទទួលបានជំនួយឧបត្ថម្ភចំនួន ៥រួមមាន៖ ជនក្រីក្រនិងក្បែរបន្ទាត់ក្រីក្រ មុខសញ្ញាស្ថិតនៅក្នុងគោលនយោបាយគាំពារសង្គម ពលករតាមកិច្ចសន្យាដែលត្រូវបញ្ឈប់ការងារជាបណ្ដោះអាសន្ន គ្រួសារអាជីវកម្មដែលត្រូវបញ្ឈប់សកម្មភាពជាបណ្ដោះ អាសន្ន និងពលករឯករាជ្យដែលបាត់បង់ការងារធ្វើ។ តាមការប៉ាន់ស្មានថា មានមនុស្សប្រមាណ២០លាននាក់នឹងទទួលបានផលពីកញ្ចប់ជំនួយឧបត្ថម្ភនេះ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ត្រូវតែធានាបណ្ដាគោលការណ៍ក្នុងការផ្ដល់ជំនួយ។ ទីមួយគឺផ្ដល់ជំនួយដល់មុខសញ្ញាដែលមានប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង បាត់បង់ការងារធ្វើ មិនអាចធានាជីវភាពរស់នៅជាសារវ័ន្ត ដោយ សាររងផលប៉ះពាល់ពី Covid-19។ ទីពីរគឺផ្ដល់ជំនួយតាមគោលការណ៍ចែករំលែក ពោលគឺពលករ ប្រជាជន សហគ្រាស និងរដ្ឋ ចែករំលែកគ្នា ក្នុងនោះរដ្ឋត្រឹមតែផ្ដល់ជំនួយមួយចំណែក ហើយមានការបែងចែកសមហេតុសមផលរវាងមជ្ឈឹមនិងមូលដ្ឋាន។ ទីបី អាជ្ញាធរមូលដ្ឋាន ស្ថាប័នគ្រប់គ្រងរដ្ឋ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា មានការទទួលខុសត្រូវកំណត់មុខសញ្ញាទទួលជំនួយឲ្យបានត្រឹមត្រូវនិងតម្លាភាព”។

ប្រតិកម្មដ៏វិជ្ជមានពីសាធារណៈមតិការដែលរដ្ឋាភិបាលផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភដល់ពលករ ធានាសន្តិសុខសង្គម សំដៅទប់ទល់នឹងផលប៉ះពាល់នៃជំងឺ Covid-19 បាននាំមកនូវក្ដីសប្បាយយ៉ាងក្រៃលែងសម្រាប់ក្រុមមុខសញ្ញា ពលករដែលងាយរងគ្រោះ។ ក្នុងឋានៈជាតំណាងនៃអង្គការពលករ លោក Ngo Duy Hieu អនុប្រធានអគ្គសហព័ន្ធពលករវៀតណាម បានចែករំលែកថា៖ “ទោះបីជាដែលបក្ស រដ្ឋាភិបាល កំពុងជាប់មមាញឹកនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្ដី ប៉ុន្តែនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានដឹកនាំការស្រាវជ្រាវ កសាងនិងឯកភាពលើកញ្ចប់ជំនួយឧបត្ថម្ភសម្រាប់ទាំងសហគ្រាសនិងពលករ។ ការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាយ៉ាងដូច្នេះរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបង្ហាញឲ្យឃើញថា រដ្ឋាភិបាលយើងពិតជារដ្ឋាភិបាលស្ថាបនា ជួយឧបត្ថម្ភដល់ប្រជាជននិងសហគ្រាសនៅកម្រិតល្អបំផុត”

ការរួមដំណើរទាន់ពេលវេលារបស់រដ្ឋាភិបាលបានលើកទឹកចិត្តឲ្យប្រជាពលករជំនះពុះពារលើការលំបាកសាក ល្បង។ អ្នកស្រី Nguyen Thi Hoi កម្មករនៅខេត្ត Nam Dinh បានឲ្យដឹងថា៖ “ប្រាក់ខែរបស់កម្មករមិនសូវច្រើនទេ។ ឥឡូវនេះសម្រាកគ្មានប្រាក់ខែ មិនដឹងថា យកអ្វីដើម្បីធ្វើការចំណាយឡើយ។ ត្រូវតែរឹតត្បិតខ្លាំងណាស់។ ប៉ុន្តែឥឡូវនេះរដ្ឋជួយឧបត្ថម្ភយ៉ាងដូច្នេះ គឺយើងខ្ញុំក៏នឹងនរចិត្តជាង”។

ប្រសិនបើប្រៀបធៀបនឹងលក្ខណៈសេដ្ឋកិច្ចវៀតណាមនាបច្ចុប្បន្ន ខណៈដែលចំណូលថវិកាកំពុងជួបប្រទះនឹងការលំបាកដោយសារជំងឺ Covid-19 នោះគឺកញ្ចប់ជំនួយឧបត្ថម្ភសន្តិសុខសង្គមបានសរឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវដ៏ធំធេងរបស់រដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រការនេះថែមទាំងជួយឲ្យប្រជាជនជឿជាក់និងប្ដេជ្ញាចិត្តថែមទៀតដើម្បីរួមជាមួយរដ្ឋាភិបាលជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ