វៀតណាមដាក់ឲ្យដំណើរការសេវាកម្មសាធារណៈជាតិជាច្រើន ឆ្ពោះទៅរករដ្ឋា ភិបាលអេឡិចត្រូនិក

(VOVWORLD) - នៅចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺ Covid-19 ច្រកទ្វារសេវាកម្ម សាធារណៈជាតិរបស់វៀតណាមទើបនឹងបានបញ្ចូលបន្ថែមសេវាកម្មសាធារណៈអនឡាញចំនួន១១ទៀត។ គោលដៅគឺជួយឲ្យប្រជាជនមិនត្រូវការទៅកាន់ ទីស្នាក់ការស្ថាប័នរដ្ឋដើម្បីបំពេញបែបបទរដ្ឋបាល តាមនោះរួមចំណែករាំងខ្ទប់ ការឆ្លងជំងឺ ព្រមទាំងជួយសម្រួលដល់ការបម្រើប្រជាជន សហគ្រាសនិងការ គ្រប់គ្រងការប្រតិបត្តិរបស់រដ្ឋាភិបាល ដូចទៅតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលលោក Nguyen Xuan Phuc ស្ដីពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ផងដែរ។

បណ្ដាសេវាកម្មសាធារណៈអនឡាញនៅលើច្រកទ្វារសេវាកម្មសាធារណៈជាតិជួយឲ្យប្រជាជននៅតាមខេត្តក្រុងទាំង៦៣អាចចុះបញ្ជីកំណើត មរណភាព បង់ថ្លៃសេវាស្នូលៗលើវិស័យជាច្រើន ជាដើម។ អង្គការនិងសហគ្រាសក៏អាច ប្រកាសនិងបង់ពន្ធ បំពេញបែបបទមួយចំនួននៃរតនាគាររដ្ឋនិងប្រតិវេទន៍គយ នៅលើមូលដ្ឋានគ្រឹះដ៏សំខាន់នេះរបស់រដ្ឋាភិបាលអេឡិចត្រនិកផងដែរ។

        បង្កើនប្រសិទ្ធភាពក្នុងការងារបម្រើប្រជាជន

វៀតណាមដាក់ឲ្យដំណើរការសេវាកម្មសាធារណៈជាតិជាច្រើន ឆ្ពោះទៅរករដ្ឋា ភិបាលអេឡិចត្រូនិក - ảnh 1 លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម Mai Tien Dung (រូបថត៖ TTXVN)

        តាមលោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម Mai Tien Dung បានឲ្យដឹងថា នៅចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនៃជំងឺ Covid-19 នា បច្ចុប្បន្ន ជំរុញការអនុវត្តសេវាកម្មសាធារណៈ អនឡាញគឺមានសារសំខាន់ ណាស់។ ក្រោយរយៈពេល៣ខែដាក់ឲ្យដំណើរការមក ច្រកទ្វារសេវាកម្មសាធា រណៈជាតិរបស់វៀតណាមមានគណនីចុះបញ្ជីជាង៧៧.២០០ ការចូលស្វែងយល់ ព័ត៌មានជាង២០,៩លានលើក ទទួលបានការហៅទូរស័ព្ទដល់ខ្សែ hotline ជាង ៥៧០០លើក និងដោះស្រាយមតិយោបល់ជាង៤៥០០លើក។ លោករដ្ឋមន្ត្រី Mai Tien Dung បានសង្កត់ធ្ងន់ថា៖

        “យើងយកចិត្តទុកដាក់ដល់បញ្ហាទូទាត់ប្រាក់អនឡាញ បញ្ហាបង់ប្រាក់ ពិន័យលើការបំពានច្បាប់ចរាចរណ៍ផ្លូវគោក បង់ពន្ធសហគ្រាស ពន្ធបុគ្គល និង បញ្ហាទាក់ទិនដល់យុត្តិធម៌ ជាដើម។ ច្រកទ្វាសេវាកម្មសាធារណៈជាតិមាន អត្ថន័យដ៏ពិតជាក់ស្ដែង តម្លាភាព ធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់សេវា កម្មសាធារណៈ ព្រមទាំងបង្ហាញការទទួលខុសត្រូវរបស់ស្ថាប័នទទួលបន្ទុកសេវា កម្មសាធារណៈផងដែរ”។

       សញ្ញាសម្គាល់ក្នុងការកែទម្រង់រដ្ឋបាលនិងកសាងរដ្ឋាភិបាលអេឡិចត្រូនិក

        ការបំពេញបន្ថែមសេវាកម្មសាធារណៈអនឡាញលើច្រកទ្វារសេវាកម្មសាធារណៈជាតិត្រឹមតែជាការខិតខំប្រឹងប្រែងមួយក្នុងចំណោមការខិតខំប្រឹងប្រែងជាច្រើនក្នុងការកែទម្រង់រដ្ឋបាលនិងកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ តាមតួរលេខរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ វៀតណាមថា នាបច្ចុប្បន្ន ក្រសួង ស្ថាប័ន ខេត្ត ក្រុងទាំង១០០%បានតភ្ជាប់គ្នា ដើម្បីផ្ញើរនិងទទួលលិខិត ឯកសារអេឡិចត្រូនិក អត្រានៃការផ្លាស់ប្ដូរឯកសារ អេឡិចត្រូនិកបានកើនពី៧២%នាឆ្នាំ២០១៨ឡើងដល់ទៅ៨៦,៥%នាឆ្នាំ២០១៩ ជិតនឹងគោលដៅ ៩០%ក្នុងឆ្នាំ២០២០។ ឆ្នាំ២០១៩ក៏បានកត់សម្គាល់នូវការបើក សម្ពោធអ័ក្សឯកសារជាតិ ប្រព័ន្ធ e-Cabinet បម្រើការប្រជុំនិងដោះស្រាយការងារ របស់រដ្ឋាភិបាល មូលដ្ឋានគ្រឹះទិន្នន័យផ្នែកធានារ៉ាប់រង់សង្គម និងច្រកទ្វារសេវា កម្មសាធារណៈជាតិ។

        ប៉ុន្តែ ការដាក់ឲ្យដំណើរការរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាមនៅតែ ជួបការលំបាកមួយចំនួនដោយសារគម្លាតក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មានរវាង បណ្ដាស្ថាប័ន តំបន់ ហើយប្រព័ន្ធព័ត៌មាន មូលដ្ឋានទិន្នន័យភាគច្រើនកំពុងស្ថិត នៅក្នុងដំណើរការកសាងនិងសុក្រិត។ ហេតុដូច្នេះ ដើម្បីសម្រេចបាននូវគោល ដៅនិងសំណូមពររបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងការកសាងរដ្ឋា ភិបាលអេឡិចត្រូនិក រដ្ឋមន្រ្តីប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានលើកច្បាស់ថា៖

        “យើងត្រូវការបញ្ជាដឹកនាំយ៉ាងប្ដូរផ្ដាច់ឲ្យអង្គភាពពាក់ពន្ធនានាសហការជាមួយខុទ្ទកាល័យរដ្ឋាភិបាលដើម្បីអនុវត្តការតភ្ជាប់ផ្នែកទន់គ្រប់គ្រងឯកសារនិង ប្រតិបត្តិ ឆ្ពោះទៅរកគោលដៅផ្ញើរចេញនិងទទួលឯកសារអេឡិចត្រូនិក១០០%រវាង អាជ្ញាធរគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់ទៅលើការសុក្រិតច្រកទ្វារ សេវាកម្មសាធារណៈ ប្រព័ន្ធបញ្ជរអេឡិចត្រូនិកតែមួយថ្នាក់ក្រសួង ខេត្ត ហើយ តភ្ជាប់នឹងច្រកទ្វារសេវាកម្មសាធារណៈជាតិ”។

        នាបច្ចុប្បន្ន អង្គការសហប្រជាជាតិកំពុងរៀបវៀតណាមឈរលំដាប់ថ្នាក់ទី ៨៨លើ១៩៣ប្រទេសអំពីសន្ទស្សន៍អភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក។ ហេតុនេះ ហើយ ដំណើរការឆ្ពោះទៅរករដ្ឋាភិបាល អេឡិចត្រូនិករបស់វៀតណាមនៅតែ មានការងារជាច្រើនដែលត្រូវធ្វើ។ ប៉ុន្តែការអនុវត្តរដ្ឋាភិបាល អេឡិចត្រូនិកគឺជា និន្នការជាសារវ័ន្តសំដៅលើកកំពស់តម្លាភាពក្នុងសកម្មភាពរបស់រដ្ឋាភិបាល រាំង ខ្ទប់អំពើពុករលួយ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់កម្លាំងប្រកួតប្រជែង ផលិតភាពពលកម្ម ព្រមទាំងជាផ្លូវនាំទៅដល់ភាពសម្បូររុងរឿងសម្រាប់ ប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ