វៀតណាមដោះស្រាួយឲ្យទាន់ពេលនូវគោលនយោបាយអនុគ្រោះសំរាប់ ជនមានគុនបំណាច់។

Vovworld-នៅប្រទេសវៀតណាមនាសព្វថ្ងៃជនមានគុណបំណាច់ចំពោះបដិវត្តន៍
មានចំនួន៨លាននាក់និងជន១លាន៥សែននាក់ទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំ។
ជារៀងរាល់ឆ្នាំរដ្ឋលៃទុកប្រភពថវិការគួឲ្យកត់សម្គាល់សំរាប់ការងារថែទាំមុខសញ្ញា
នេះ។

ពង្រីករបបអនុគ្រោះឲ្យសមស្របទៅនឹងការអភិវឌ្ឍន៍នៃប្រទេសជាតិ
បក្សនិងរដ្ឋវៀតណាមបានចេញផ្សាយគោលនយោបាយថែទាំអនុគ្រោះជាច្រើនសំរាប់
ជនមានគុនបំណាច់ចំពោះបដិវត្តន៍។មុខសញ្ញាទាំងនេះទទួលបានការជួយឧបត្ថម្ភ
ខាង​ហិរញ្ញ​វត្ថុតាមរូបភាពជាច្រើនជាពិសេសគឺរូបភាពទទួលប្រាក់ឧបត្ថម្ភជាប្រចាំខែ។
កាលពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣រដ្ឋាភិបាលវៀតណាមបានអនុវត្តនូវការកែសម្រួលកំរិត
ប្រាក់ឧបត្ថម្ភចំនួន៧លើកសំរាប់ជនមានគុនបំណាច់ចំពោះបដិវត្តន៍។កំរិតនេះ​បានកើន
ពី៤រយ៧០ពាន់ដុងវៀតណាមក្នុង១ខែនាឆ្នាំ២០០៧ឡើង​ដល់១លាន២សែន២ម៉ឺនដុង
នាឆ្នាំ២០១៣។រួមជាមួយគ្នានោះរដ្ឋនៅផ្តល់ប្រាក់រាប់លានលានដុងផ្សេងទៀតដើម្បី
ជួយសាងសង់ផ្ទះនិងចំណាយខាងសុខាភិបាលនិងអប់រំជាដើមសំរាប់មុខសញ្ញាគោល
នយោបាយទាំងនេះទៀតផង។
ម៉្យាងវិញទៀតចលនា” តបស្នងសងគុណ “ឬ “ហូបទឹកនឹកដល់ប្រភពដើម “ត្រូវបាន
អភិវឌ្ឍន៍នៅតំបន់ទាំងឡាយក្នុងទូទាំងប្រទេសវៀតណាម។តាមតួលេខស្ថិតិថា៖គ្រួសារជនមានគុណូបការះជាង៩៧%មានកំរិតរស់ស្មើឬខ្ពស់ជាងបើប្រៀប​នឹងកំរិត
រស់មធ្យមរបស់ប្រជាជននៅកន្លែងគេរស់នៅ។លោកស្រីរដ្ឋមន្រ្តី Pham  Thi Hai Chuyen
អោយដឹងថា៖“  បក្សនិងរដ្ខវៀតណាមបានមានការខំប្រឹងប្រែងជាច្រើនក្នុងការអនុវត្ត
នូវគោលនយោបាយចំពោះជនមានគុណបំណាច់។ បណ្តាគោលនយោបាយបានបង្ក
លក្ខ័ណសំរាប់មុខសញ្ញាទាំងនេះមានជីវភាពរស់នៅបានល្អប្រសើ។  “

​​​​​​​​​​​​​                                  

វៀតណាមដោះស្រាួយឲ្យទាន់ពេលនូវគោលនយោបាយអនុគ្រោះសំរាប់ ជនមានគុនបំណាច់។ - ảnh 1
លោកស្រី Pham Thi HaiChuyen  រដ្ឋមន្រ្តីក្រសួងការងារយុទ្ឋជនពិការនិងសង្គមកិច្ច
វៀតណាម(រូបថតVNA)

ធ្វើឲ្យគោលនយោបាយមានភាពសុក្រិត្យ ជាជំហានៗ
ក្នុងឆ្នាំ២០១២និង២០១៣គោលនយោបាយសំរាប់ជនមានគុណបំណាច់មានការ
ផ្លាស់ប្តូរជាច្រើននោះឆ្នាំ២០១៤និង២០១៥និងជាពេលវេលាវៀតណាមពិនិត្យមើល
ការអនុវត្តឡើងវិញ។ការងារនេះនឹងបានដំណើរការនៅទូទាំងប្រទេស។លោកស្រី
រដ្ឋមន្រ្តី Pham Thi Hai Chuyenចាត់ទុកថា៖“ នេះជាលើកដំបូងដែលវៀតណាមដំណើរ
ការ ពិនិត្យមើលការអនុវត្តនូវគោលនយោបាយឡើងវិញដោយមានទ្រង់ទ្រាយធំបំផុត
ពីមុនមក។ជាងនេះទៅទៀតសង្រ្គាមបានបញ្ឈប់ពីយូរណាស់មកហើយនិងគោល
នយោបាយក៍ត្រូវបានកែសម្រួលបំពេញឲ្យសមស្របទៅនឹងដំនាក់កាលនិមួយៗ។នាពេលថ្មីៗនេះមុខសញ្ញាត្រួវបានបើកទូលាយ។ដោយហេតុនេះយើងខ្ញុំបានសហការ
ចលនាអង្គការទាក់ទិនចូលរួម។នេះជាការពិនិត្យមើល១ដ៍មានអត្ថន័យនិងពោរពេញ
ទៅដោយការទទួលខុសត្រូវរបស់បក្សនិងរដ្ឋវៀតណាមចំពោះមុខសញ្ញាគោល
នយោបាយ។ “
ការអនុវត្តនូវគោលនយោបាយសំរាបជនមានគុណបំណាច់ចំពោះបដិវត្តន៍មិនត្រឹមតែ
ជួយមុខសញ្ញាទាំងនេះមានជីវភាពរស់ដ៍ល្អប្រសើរប៉ុណ្ណោះទេថែមទាំងរួមចំណែក
ធានាសុខុមាលភាពសង្គមនិងបង្ហាញច្បាស់នូវប្រពៃណី”ហូបទឹកនឹកដល់ប្រភពដើម
“របស់ប្រជាជាតិវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ