|
វៀតណាមទទួលបានភាពជឿនលឿនជាច្រើនអំពីសិទ្ធិមនុស្សក្នុងឆ្នាំ២០១៣ (vietnam.com) |
លទ្ធផលលេចធ្លោ
វៀតណាមបានក្លាយទៅជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដោយទទួលបានសម្លេងគាំទ្រជាច្រើន ក្នុងការបោះឆ្នោតជ្រើសតាំង នាថ្ងៃទី១២វិច្ឆកាឆ្នាំ២០១៣នៅអាមេរិក។ ប្រការនេះបានសរអោយឃើញនូវទំនុកទុកចិត្ត និងការវាយរំលៃខ្ពស់របស់សហគមន៍អន្តរជាតិចំពោះបណ្ដាគោលនយោបាយ ការខំប្រឹងងប្រែងនិងសមិទ្ធិរបស់វៀតណាមក្នុងកិច្ចការផ្លាស់ប្តូរ
ថ្មីលើគ្រប់ជ្រុងជ្រោយ។ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ក៏បាន
អនុម័តក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១៣ និងត្រូវបានបរធានរដ្ឋវៀតណាម លោក Truong Tan Sang ចុះហត្ថលេខាប្រកាសជាសាធារណះ នាថ្ងៃទី ៨ ធ្នូឆ្នាំ ២០១៣ និងក្លាយទៅជារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ ២០១៣។ ប្រការនេះបាននាំមកនូវសេចក្ដីសប្បាយរីករាយជាទ្វេដង អំពីរាល់ជោគជ័យរបស់វៀតណាមក្នុងការខំប្រឹងប្រែងកសាងរបៀងគតិយុត្តិស្ដីពីសិទ្ធិមនុស្ស។ ពីព្រោះ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ ២០១៣ បានបង្ហាញច្បាស់នូវការយល់
ដឹងដ៏ជ្រាលជ្រៅនិងគ្រប់គ្រាន់ក្នុងការលើកកំពស់តួនាទីរបស់មនុស្ស ត្រូវចាត់ទុកមនុស្សជាម្ចាស់កម្មវត្ថុជាប្រភពកម្លាំងស្នូលនិងជាគោលដៅរបស់ការអភិវឌ្ឍន៍។
បណ្ដាពាក្យសំដីស្ញើចសរសើរនិងបំណងប្រាថ្នា
មិត្តភក្តិអន្តរជាតិបានវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមបានក្លាយទៅជា
ប្រទេសមួយក្នុងចំណោម៤ប្រទេសដំណាងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្នុងក្រុម
ប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ប្រធានគណះប្រតិភូប៉ាគីស្ថាន
ប្រចាំនៅអង្គការសហប្រជាជាតិ លោក Masood Khan បានលើកច្បាស់ថា៖លទ្ធផលបោះឆ្នោតមានការចាប់អារម្មណ៍ជាខ្លាំង បានសរអោយឃើញនូវកិត្យានុភាពនិងកម្លាំងពលំរបស់វៀតណាមក្នុងតួនាទីជាប្រទេស១ដែលដើរ
តួនាទីដ៏សែនសំខាន់ក្នុងការជំរុញនិងការពារសិទ្ធិមនុស្សលើពិភពលោក។ វៀត
ណាមមិនគ្រាន់តែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែម
ទាំងផ្ដល់អាទិភាពលើសិទ្ធិមនុស្សស៊ីវិល វប្បធម៌ សង្គមរបស់ប្រជាជនទៀតផង។
លោក Filippe Savadogo ឯកអគ្គរដ្ឋទូតនិងជាដំណាងអចិន្ត្រៃយ៍គណះប្រតិភូបណ្ដា
ប្រទេស Francophone ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា៖ខ្ញុំពេញចិត្ត
ណាស់ចំពោះការដែលវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្ស
នៃអង្គការសហប្រជាជាតិ។ កម្លាំងពលំរបស់សហគមន៍ Francophone នឹងបាន
បង្កើន។ ខ្ញុំបានឃើញនូវរាល់ការខំប្រឹងប្រែងរបស់វៀតណាមចំពោះសហគមន៍
Francophoneដែលក្នុងនោះមានវិស័យសិទ្ធិមនុស្សផង។
ទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើនក៏មានអត្ថបទសរសេរកត់សម្គាល់លើ
មតិប្រជាជនទាំងមូលសំដៅសុក្រិដ្ឋរដ្ឋធម្មនុញ្ញ នោះក៏ជាសកម្មភាពមានអត្ថន័យ ជាមួយគោលដៅល្អប្រសើរនៃប្រទេសមួយរបស់ប្រជាជន ដោយសារប្រជាជននិង
ដើម្បីប្រជាជន។
សញ្ញាសម្គាល់នៃកំណាត់ផ្លូវមានសមិទ្ធិជាច្រើន
រាល់លទ្ធផលក្នុងឆ្នាំ២០១៣ ជាសញ្ញាសម្គាល់ថ្មីនៃកំណាត់ផ្លូវពោពេញទៅ
ដោយសមិទ្ធិរបស់វៀតណាមក្នុងវិស័យសិទ្ធិមនុស្ស។ ក្នុងច្រើនឆ្នាំកន្លងមក ស្ថាប័នមានសមត្ថកិច្ចដល់បុគ្គលម្នាក់ៗនៅវៀតណាមសុទ្ធតែខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីកសាងប្រទេសវៀតណាមមួយដែលមានកំណើនសេដ្ឋកិច្ច វឌ្ឍនភាព
និងសមភាពសង្គមផង ធានាសិទ្ធិមនុស្សផង។
ពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ដល់រដ្ឋធម្មនុញ្ញានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
ឆ្នាំ២០១៣សុទ្ធតែបានបង្ហាញពេញលេញនិងលើគ្រប់វិស័យរាល់សិទ្ធិមនុស្សអំពី សេដ្ឋកិច្ចវប្បធម៍សង្គមនិងនយោបាយស៊ីវិល។ វៀតណាមបានបង្កើតការងារធ្វើជាង
៨លាន កាត់បន្ថយអត្រាគ្រួសារក្រីក្រចុះត្រឹម៩,៥% សុខុមាលភាពសង្គម កំរិតទទួល
សេវាកម្មសុខាភិបាលរបស់ប្រជាជន ពិសេសគឺចំពោះកុមារ ជនក្រីក្រ ជនជាតិភាគ
តិចត្រូវបានធានា សន្ទសន៍អភិវឌ្ឍន៍មនុស្សបានកើនឡើង ឥតឈប់ឈរ។ វៀតណាម
បានសំរេចមុនកាលកំណត់គោលដៅអភិវឌ្ឍន៍សហ្សវត្សជាច្រើន ក្លាយទៅជាគំរូរបស់
អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយភាពក្រីក្រ។ វៀតណាមនៅតែជាឧទាហរណ៍
គំរូអំពីការធានាសិទ្ធិសេរីភាពខាងនិយាយស្ដីនិងសេរីភាពខាងជំនឿសាសនា។
អាណត្តិ២ឆ្នាំរបស់វៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងចាប់ផ្ដើមនាថ្ងៃទី១មករាឆ្នាំ២០១៤។ រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយម
វៀតណាមក៏នឹងចូលជាធរមានចាប់ពីថ្ងៃនេះដែរ។ ការខំប្រឹងប្រែងដើម្បីលាតត្រដាង
អនុវត្តល្អនូវភារកិច្ចជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិង
អនុវត្តរដ្ឋធម្មនុញ្ញពិតប្រាកដនឹងនាំមកឲ្យវៀតណាមរាល់សមិទ្ធិថ្មីអំពីសិទ្ធិមនុស្សក្នុង
ឆ្នាំខាងមុខ៕