វៀតណាមធានាសិទ្ធិមនុស្សក្នុងការអប់រំទណ្ឌិត
THU HOA -  
(VOVworld)-អប់រំទណ្ឌិតជាសកម្មភាពមានចរិតលក្ខណៈពិសេសដោយឡែក
សំដៅជួយឲ្យពិរុទ្ធជនឃុំឃាំងនោះមានការផ្លាស់ប្តូរអំពីមនសិការ អាកប្បកិរិយា
និងទង្វើ របស់ខ្លួនតាមទិសវិជ្ជមាននិងត្រៀមរៀបចំឲ្យដំណាក់កាលសម្របខ្លួន
ចូលក្នុងសហគមន៍។ វៀតណាមបានលើកកំពស់លក្ខណៈមនុស្សធម៌និងមនុ
ស្សសាស្រ្តដ៏ជ្រាលជ្រៅក្នុង គោលនយោបាយ ច្បាប់ និងសកម្មភាពជាក់ស្តែង
លើវិស័យនេះ។
|
វគ្គបណ្ទុះបណ្តាលរបៀបបញ្ចូលខ្លួនចូលក្នុងសហគមន៍របស់ទណ្ឌិត (រូបថតៈ VOV) |
កម្មវិធីសកម្មភាពរបស់បក្សកុម្មុយនិស្តវៀតណាមបានចែងថា “មនុស្សជា
មជ្ឈមណ្ឌលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ព្រមទាំងជាម្ចាស់កម្មវត្ថុនៃការអភិវឌ្ឍន៍។
គោរពនិងការពារសិទ្ធិមនុស្ស តាមនោះ គប្បីតភ្ជាប់សិទ្ធិមនុស្សជាមួយសិទ្ធិនិង
ផលប្រយោជន៍ជាតិនិងសិទ្ធិជាម្ចាស់ របស់ប្រជាជន”។ អនុវត្តកម្មវិធីសកម្មភាព
និងឯកសាររបស់បក្សនោះ រហូតមកដល់ ពេលនេះ វៀតណាមបានចូលរួមនិង
ចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិជាច្រើនស្តីពី សិទ្ធិមនុស្ស។ប្រការនេះជា
មូលដ្ឋានសម្រាប់វៀតណាមអនុវត្តគោលដៅមនុស្សធម៌ ក្នុង សកម្មភាពអប់រំ
ទណ្ឌិត ការលើកលែងទោសមុនកាលកំណត់និងជួយពិរុទ្ធជនសម្របខ្លួនចូល
ក្នុងសហគមន៍។
ផ្តោតការយកចិត្តទុកដាក់ដ៍ធំធេងសម្រាប់សកម្មភាពអប់រំទណ្ឌិត
តាំងពីឆ្នាំ១៩៥៧មក វៀតណាមបានចូលរួមអនុសញ្ញាចំនួន៤ស្តីពី ច្បាប់
មនុស្ស ធម៌ “គាំពារជនរងគ្រោះដោយសង្គ្រាម ការប្រព្រឹត្តិមនុស្សធម៌ចំពោះ
ទណ្ឌិតសង្គ្រាម”។ មុននឹងក្លាយទៅជាសមាជិករបស់អ.ស.ប វៀតណាមបាន
ចូលរួម “អនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់ចោលទាំងស្រុងការរើសអើង
ចំពោះនារី” និងចូលរួមអនុសញ្ញាអន្តរ ជាតិចំនួនពីរទៀតស្តីពីសិទ្ធិជាសារវ័ន្ត
របស់មនុស្ស។នោះគឺ “អនុសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច វប្បធម៌និងសង្គម”
និង “អនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធស៊ីវិលផ្នែកនយោ បាយ”នាឆ្នាំ១៩៨២។ ដល់
ឆ្នាំ១៩៩០ វៀតណាមបានចុះហត្ថលេខាលើអនុសញ្ញាស្តីពី សិទ្ធិកុមារ។
|
បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ទណ្ឌិតជានារី (រូបថតៈ VOV) |
អនុវត្តនូវជំពូកទី២ រដ្ឋធម្មនុញ្ញ២០១៣ស្តីពី “សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វ
កិច្ចរបស់ ពលរដ្ឋ” នោះ វៀតណាមក៏បានអនុម័តលើអនុសញ្ញាសិទ្ធិមនុស្សជា
ចំណុចរសើប ដោយទាមទារ ឲ្យរដ្ឋត្រូវវិនិយោគជួសជុលពន្ធនាគារនិងលើក
កំពស់ស្តង់ដាលើកការហូបចុកស្នាក់នៅសម្រាប់ ទណ្ឌិតនិងបើកវគ្គបណ្តុះ
បណ្តាលសម្រាប់ជនពិការ។ ចំពោះការធានាសិទ្ធិមនុស្ស របស់ទណ្ឌិត រដ្ឋាភិ
បាលវៀតណាមបានចេញសេចក្តីសម្រេចស្តីពីការ“ផ្សព្វផ្សាយ បទបញ្ញត្តិពន្ធ
នាគារ”និងសេចក្តីសម្រេចចិត្តស្តីពី “ធ្វើវិសោធនកម្មនិងបំពេញបន្ថែម មាត្រា
មួយចំនួននៃបទបញ្ញត្តិស្តីពីការចាប់ឃុំបណ្តុះអាសន្នឆ្នាំ១៩៨៨របស់រដ្ឋាភិ
បាល” ដោយបានកំណត់ថា “ពន្ធនាគារត្រូវរៀបចំឃុំឃាំងទណ្ឌិតតាមកន្លែង
ដោយឡែក” និងមាន សិទ្ធិ “អានសៀវភៅ ស្តាប់វិទ្យុសម្លេងវៀតណាមមើល
ទូរទស្សន៍” ហើយ “ក្នុងរយៈ ពេលជាប់គុកនោះ ទណ្ឌិតទទួលបានការពិនិត្យ
សុខភាពយ៉ាងហោចណាស់មួយឆ្នាំមួយដង”។
ជួយឧបត្ថម្ភទណ្ឌិតសម្របខ្លួនចូលក្នុងសហគមន៍
រួមជាមួយការធានាសិទ្ធិហូកចុក ស្នាក់នៅនិងរៀនសូត្ររបស់ទណ្ឌិតនោះ
គោល នយោបាយច្បាប់របស់វៀតណាមក៏បានកំណត់ច្បាស់ចំពោះការជួយ
ឧបត្ថម្ភឲ្យពិរុទ្ធជនសម្របខ្លួនចូលក្នុងសហគមន៍តាមរយៈពលកម្ម។ សេចក្តី
សម្រេច “ធ្វើវិសោធន កម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃបទបញ្ញត្តិស្តីពី
ការចាប់ឃុំបណ្តោះអាសន្នឆ្នាំ ១៩៨៨របស់រដ្ឋាភិបាល”ដោយបានកំណត់ថា
“ទណ្ឌិតធ្វើពលកម្ម៨ម៉ោងក្នុងមួយថ្ងៃ” និង”ទណ្ឌិតជាស្ត្រីពេលមានផ្ទៃពោះ
បានសម្រាកតាមការកំណត់របស់រដ្ឋ”។ ហើយប្រ សិនបើក្នុងដំណើរការកែប្រែ
ខ្លួននៅពន្ធនាគារ ទណ្ឌិតនោះប្រតិបត្តិល្អ រដ្ឋនឹងពិនិត្យលើការ លើកលែងទោស
មុនពេលវេលាតាមច្បាប់លើកលែងទោសក្នុងឱកាសបុណ្យតេតប្រពៃណី បុណ្យ
ជាតិថ្ងៃទី២កញ្ញាជារៀងរាល់ឆ្នាំ។មុននឹងលើកលែងទោស ទណ្ឌិតទាំងអស់ នឹង
ចូលរួមការបោះឆ្នោតប្រជាធិបតេយ្យ ដែលជ្រើសរើសទណ្ឌិតមានការកែប្រែល្អ
ប្រតិបត្តិបទបញ្ញត្តិរបស់ពន្ធនាគារដើម្បីទទួលបានសិទ្ធិលើកលែងទោស។
|
វគ្គបណ្តុះបណ្តាលសម្រាប់ទណ្ឌិតជាប្រុស |
ដូច្នេះ ប្រព័ន្ធទស្សនៈគោលនយោបាយទាំងស្រុងរបស់វៀតណាមចំពោះ
អ្នកដែលកំពុងជាប់ពន្ធនាគារនោះគឺស្តែងចេញនូវប្រពៃណីមនុស្សធម៌និង
លក្ខណៈមនុស្សសាស្ត្រដ៏ឧត្តមឧត្តងរបស់ជនជាតិវៀតណាម។កសាងបរិយា
កាសអប់រំទណ្ដិតសុវត្ថិភាព ជិតស្និទ្ធិនិងជួយឧបត្ថម្ភជាអតិបរមាសម្រាប់គោល
ដៅរួមបញ្ចូលខ្លួនចូលក្នុងសហគមន៍ របស់ទណ្ឌិតនោះ ជាលទ្ធផលធំបំផុត
របស់វៀតណាមលើវិស័យធានាសិទ្ធិមនុស្ស៕
THU HOA