វៀតណាមនិងកូរ៉េខាងត្បូងរួមគ្នាឆ្ពោះទៅសករាជ្យនៅទ្វីបអាស៊ី

Vovworld- ក្នុងការឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៏មានវៀតណាមនាថ្ងៃទី៨
កញ្ញា  លោកស្រី ParkGeun Hyeបានគូសបញ្ជាក់ថា៖ការដែលជ្រើសរើសវៀតណាម
ជាប្រទេសដំបូងក្នុងដំណើរទស្សនកិច្ចបណ្តាប្រទេសនៅទ្វីបអាស៊ីបានសរអោយ
ឃើញថា៖កូរ៉េខាងត្បូងមានការយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយ
វៀតណាមនិងប្តេជ្ញាចិត្តពង្រីក ទំនាក់ទំនងសហប្រតិបត្តិការនេះឲ្យខ្លាំងថែមទៀត។
លោកស្រី ParkGeun Hyeសង្កត់ធ្ងន់បន្ថែមទៀតថា៖ទំនាក់ទំនងរវាងប្រទេសទាំង២
ទទួលបានការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងអំឡុង២០ឆ្នាំកន្លងមកនិងដំណើរទស្សន
កិច្ចលើកនេះជាឱកាសសំរាប់ភាគីទាំង២ពិភាក្សាអំពីអនាគតនិងលើកកំពស់កិច្ចសហ
ប្រតិបត្តិការទ្វេភាគី១កម្រិតថែមទៀត។
ក្នុងអំឡុង២០ឆ្នាំកន្លងមក  ដំណើរទស្សនកិច្ចនានារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់
ប្រទេសទាំង២បានបង្កើតជំនឿជឿជាក់ទំនុកទុកចិត្តគ្នាទៅវិញទៅមក។ភាគីទាំង២
បានបានលើកកំពស់ទំនាក់ទំនងដៃគូឡើងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ឋ
សាស្រ្ត។ប្រការនោះបានបង្កលក្ខណះសំរាប់ទំនាក់ទំនងរវាងប្រទេសទាំង២​កាន់តែ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនាចុង
ខេកក្កដា២០១៣កន្លងទៅ​ប្រការនេះត្រូវ​បានប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung អះអាងជាថ្មីម្តងទៀតក្នុងការជួបចរចារជាមួយសមភាគីកូរ៉េខាងត្បូងលោក 
KangChang –Hi៖“ កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូងវៀតណាមនាពេលក​ន្លងមកគឺល្អ
ណាស់។

​​​​​​​​​​​​​​​              

វៀតណាមនិងកូរ៉េខាងត្បូងរួមគ្នាឆ្ពោះទៅសករាជ្យនៅទ្វីបអាស៊ី  - ảnh 1

ក្នុរយះពេល២០ឆ្នាំកន្លងមកប្រទេសទាំង២អនុវត្តបានកិច្ចការជាច្រើនទាំងខាងវិស័យ
កិច្ចការបរទេស​ នយោបាយ  សន្តិសុខជាពិសេស​វិស័យសេដ្ឋកិច្ច។  “ក្នុរយះពេល២០
ឆ្នាំកន្លងតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើន៤៤ដង​និងទុនវិនិយោគបានកើន​២៥០
ដង។ល។វៀតណាមក៍ជាប្រទេស១ដែលទទួលជំនួយពីកូរ៉េខាងត្បូងច្រើនជាងគេផងដែរ។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដ៍ល្អប្រសើរនេះ  ប្រទេសទាំង២វៀតណាមនិងកូរ៉េ
ខាងត្បូងកំពុងខំប្រឹងប្រែងពង្រីកទំនាក់ទំនងនេះតទៅទៀតដើម្បីទទួលភាពសម្បូរុងរឿង
នាឆ្នាំ២០១៥។ដើម្បីលើកកំពស់ទំនាក់ទំនងខាងសេដ្ឋកិច្ច១កំរិតថែមទៀតប្រទេសទាំង
២កប្បីបើកទូលាយកិច្ចសហប្រតិបត្តិការទៅវិស័យផ្សេងៗទៀត។ថ្លែងមតិនៅសិក្ខាសាលា
នាពេលថ្មីនេះអតីតឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Khoan បានគូសបញ្ជាក់ប្រការ
នេះថា៖“  ចំពោះមុខបំរែបំរូលសកម្មផងនិងការសាកល្បងផងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
នោះការលើកកំពស់ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ឋសាស្រ្តខាងនយោបាយ​សន្តិ
សុខនិងសេដ្ឋកិច្ចរវាងប្រទេសយើងទាំង២កាន់តែចាំបាច់      ជាងពេលណាៗទាំងអស់
ដើម្បីរួមចំណែកក្នុងបុព្វហេតុសន្តិភាព​ស្ថិរភាពនិង​កិច្ចសហប្រតិបត្តិការនៅក្នុងដំបន់។“

ដោយឈរលើសមិទ្ឋផលដែលទទួលបាននាពេលកន្លងមកដំណើរទស្សនកិច្ចថ្នាក់រដ្ឋ
នៅវៀតណាមលើកនេះរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hyeមាន
អត្ថន័យដ៍សែនសំខាន់។ក្រៅពីការជំរុញខ្លាំងទំានាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ឋ
សាស្រ្តជាមួយវៀតណាម​​ ដំណើរទស្សនកិច្ចនៅបើកចេញឱកាសសំរាប់ប្រទេសទាំង២​
បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើឆាក​អន្តរជាតិ​រួមគ្នាដោះស្រាយ​​រាល់បញ្ហាផ្សេងៗ
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ