វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ ពង្រីកស្មារតីនៃពហុភាគីនិយម
(VOVWORLD) - វៀតណាមទើបបានសម្រេចប្រកបដោយជោគជ័យជាលើកទី២ក្នុងតួនាទីជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិ២០២០-២០២១។ ពីជោគជ័យលើកដំបូងកាន់តួនាទីនេះកាលពី១០ឆ្នាំមុន នៅក្នុងអាណត្តិកន្លងទៅ វៀតណាមមានទំនុកចិត្តទាំងស្រុង ហើយម្ចាស់ការចូលរួម ពិភាក្សា ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់ ជំរុញភាពឯកឆន្ទរួម កិច្ចសហ ប្រតិបត្តិការ កិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ការប្រឈមមុខដាក់គ្នា ស្វែងរក ដំណោះស្រាយដោយសមភាព សមហេតុផលសម្រាប់បញ្ហានានាដែលគំរាមកំហែង ដល់សន្តិភាព សន្តិសុខតំបន់និងអន្តរជាតិ។
ដោយមានស្មារតីថា៖ ភាពជាដៃគូដើម្បីសន្តិភាពជានិរន្តរ ក្នុងអំឡុងពេល២ឆ្នាំកន្លងមក វៀតណាមបានឆ្លើយតបនឹងការរំពឹងទុករបស់បណ្ដាប្រទេសដៃគូ មិត្តភក្តិនិង សហគមន៍អន្តរជាតិ។
លោកឯកអគ្គ រដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប។ (រូបថត៖ VNA) |
សញ្ញាសម្គាល់ដ៏លេចធ្លោ
ក្នុងរយៈពេល២ឆ្នាំកន្លងមក ស្ថានការណ៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច-សង្គម អន្តរជាតិមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញនិងពិបាកទាយទុកជាមុន ជាមួយ នឹងបញ្ហាប្រឈមដែល “មិនធ្លាប់មានតាំងពីមុនមក” ជាពិសេសគឺផលប៉ះពាល់ដ៏ទូលំ ទូលាយនៃជម្ងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាប្រទេស មហាអំណាចកាន់តែខ្លាំងឡើងៗ ហើយភាពតានតឹងអូសបន្លាយនិងកើនឡើងដល់ ចំណុចក្ដៅគគុកជាច្រើនលើពិភពលោក។ ក្នុងបរិបទនោះ រាល់ការចូលរួមចំណែកដ៏ ពិតប្រាកដជាក់ស្ដែងរបស់វៀតណាមទៅក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខបាន បន្សល់ទុកមកនូវសញ្ញាសម្គាល់ជាច្រើនអំពីអត្តសញ្ញាណនិងសិល្បៈការទូត ពហុភាគី របស់វៀតណាម។ ចែករំលែកអំពីការចូលរួមចំណែករបស់វៀតណាម លោកឯកអគ្គ រដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានបញ្ជាក់ ថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិ២ឆ្នាំកន្លងមក។
“ក្នុងរយៈពេល២ឆ្នាំកន្លងមក មានកិច្ចប្រជុំរហូតដល់ចំនួន៨៤០លើក គឺថ្នាក់ឯក អគ្គរដ្ឋទូតឡើងទៅ។ យើងបានចូលរួមចរចាហើយអនុម័តលើឯកសារចំនួន២៥៤ ក្នុង នោះមានសេចក្ដីសម្រេចចិត្តជាច្រើន។ ដោយឡែកក្នុងរយៈពេល២ខែដែលយើងធ្វើ ជាប្រធាន គឺយើងបានអនុម័តលើឯកសារចំនួន២៦ ក្នុងនោះមានសេចក្ដីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខចំនួន២ ស្នើឡើងដោយវៀតណាម និងសេចក្ដីប្រកាសរបស់ ប្រធានចំនួន៣។ ឯកសារនិងសេចក្ដីសម្រេចចិត្តទាំងអស់នេះ សុទ្ធតែមានអត្ថន័យ ចំពោះប្រតិបត្តិការនៃក្រុមប្រឹក្សាសន្តិសុខទាំងក្នុងរយៈពេលខាងមុខផងនិងយូរអង្វែងផង។ ខ្ញុំចាត់ទុកថា យើងបានសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានប្រគល់ ហើយ មានកិច្ចការខ្លះដែលយើងបានសម្រេចហួសផែនការទៀតផង”។
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ dangcongsan.vn) |
លើសពីនេះទៅទៀត វៀតណាមក៏មានវិធីអភិក្រមចម្រុះក្នុងការដោះស្រាយ បញ្ហាប្រឈមខាងសន្តិភាព សន្តិសុខ ចាប់ពីការបង្ការទប់ស្កាត់ជម្លោះ ដោះស្រាយ ជម្លោះរហូតដល់ដោះស្រាយផលវិបាកដោយជម្លោះ ក្នុងនោះសង្កត់ធ្ងន់ទៅលើការងារ ដោះស្រាយផលវិបាកដោយគ្រាប់បែកមីន និងជំរុញការងារមនុស្សធម៌ ជាដើម។ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖
“យើងបានបង្កើតឡើងសញ្ញាសម្គាល់ជាមួយនឹងវិធីអភិក្រមចម្រុះចំពោះបញ្ហា សន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូចជាស្មារតីមនុស្សសាស្ត្រ ឆ្ពោះទៅប្រជាជន ស្ដែង ចេញពីបទពិសោធន៍របស់វៀតណាម ដែលបានឆ្លងកាត់សង្គ្រាមនិងជម្លោះអស់រយៈ ពេលច្រើនឆ្នាំមុន។ ប្រការនោះត្រូវបានបង្ហាញតាមរយៈព្រឹត្តិការណ៍និងឯកសារដែល យើងបានស្នើឡើងជាមួយនឹងប្រធានបទដ៏ជាក់ស្ដែង ដែលជាផលប្រយោជន៍របស់ វៀតណាមផង ព្រមទាំងសមស្របនឹងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ”។
បង្កើតជំនឿជាក់ បង្កើនកម្លាំងជំរុញ
ការទទួលអនុវត្តន៍ប្រកបដោយជោគជ័យតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខលើកទី២ គឺជាសញ្ញាសម្គាល់ដ៏សំខាន់និងជាការបោះជំហានដ៏ជាក់ ស្ដែង ដើម្បីបន្តអនុវត្តន៍គោលជំហរ ពហុភាគីនិយម ពិពិធកម្ម “ម្ចាស់ការចូលរួមនិង ពង្រីកតួនាទីនៅតាមយន្តការពហុភាគី” របស់វៀតណាម។
ដំណើរការចូលរួមក្រុមប្រឹក្សាសន្តិសុខក៏បានបង្កើតឡើងជំនឿជាក់លើកម្លាំងនិង ឋានៈថ្មីរបស់ប្រទេសជាតិ នៅពេលដែល តួនាទីនិងឋានៈអន្តរជាតិកាន់តែត្រូវបាន លើកកំពស់ ហើយចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ ប្រទេសជាតិ។ ព្រឹត្តិការណ៍ដ៏លេចធ្លោនិងគំនិតផ្ដួចផ្ដើមដែលបានស្នើឡើងនិងជំរុញ ដោយវៀតណាម គឺស៊ីសង្វាក់គ្នាជាមួយផលប្រយោជន៍និងកង្វល់រួមរបស់សហគមន៍ អន្តរជាតិ ព្រមទាំងចូលរួមចំណែកក្នុងការរីកសាយភាយសារមួយអំពីប្រទេសវៀត ណាមដែលស្នេហាសន្តិភាព ស្វាហាប់ ផ្លាស់ប្ដូរថ្មី ហើយត្រៀមខ្លួនជាស្រេចរួមវិភាគ ទានជាច្រើនថែមទៀតក្នុងការងាររួម ដែលទទួលបានការគាំទ្រនិងកោតសរសើរពី សហគមន៍អន្តរជាតិ។ ដូចដែលអគ្គលេខាធិការអ.ស.បលោក Antonio Guterres ធ្លាប់ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ “បណ្ដាប្រទេសបានជជែកវែកញែកតិចជាងមុន” នៅពេលដែលវៀតណាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ។ រីឯលោកស្រីឯកអគ្គរដ្ឋទូត Barbara Woodward ប្រធានស្ថានបេសកកម្មអង់គ្លេសប្រចាំអ.ស.ប បានវាយតម្លៃថា៖ “ប្រសិនបើគ្មានវៀតណាមទេ ខ្ញុំគិតថា ក្រុមប្រឹក្សាសន្តិសុខទំនងជានឹងដើរខុសទិសក្នុងការដោះ ស្រាយបញ្ហាចាំបាច់”។
ដំណើរ២ឆ្នាំក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០- ២០២១បានបិទបញ្ចប់ហើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងចូលរួម សកម្មភាពនៅតាមវេទិកាពហុភាគីនានារបស់វៀតណាម នៅតែបន្តនិងពង្រីកនាពេល ខាងមុខ៕