វៀតណាមនិងគុយបាពង្រឹងទំនាក់ទំនងប្រពៃណីពិសេស

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃរដ្ឋអំណាចប្រជាជនសាធារណរដ្ឋគុយបាដឹក នាំដោយប្រធានរដ្ឋសភា លោក Esteban Lazo Hernandez បានចាប់ផ្តើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី១១ដល់ថ្ងៃទី១៨មិថុនាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវការគោរពនិងបំណងប្រាថ្នា ពង្រឹងនិងពង្រីក ទំនាក់ទំនងប្រពៃណីពិសេស សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយរវាងបក្ស រដ្ឋនិងប្រជា ជននៃប្រទេសទាំងពីរវៀតណាម-គុយបា។
វៀតណាមនិងគុយបាពង្រឹងទំនាក់ទំនងប្រពៃណីពិសេស - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាគុយបា លោក  Esteban Lazo Hernández (រូបថតៈ Trọng Đức - TTXVN)

ទំនាក់ទំនងរវាងវៀតណាមនិងគុយបាត្រូវបានកសាងនិងពូនជ្រុំពីចំណង សាមគ្គីភាព មិត្តភាពនិងការគាំទ្រគ្នាទៅវិញទៅមក ដែលបានឆ្លងកាត់ឧបសគ្គជា ច្រើន នឹងក្លាយទៅជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបាននិងជាប្រភពលើកទឹកចិត្ត យ៉ាងធំធេងសម្រាប់បុព្វហេតុបដិវត្តន៍នៅវៀតណាម។

        គ្រឹះស្ថានរឹងមាំ

        ចាប់តាំងពីពេលដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត នាខែធ្នូឆ្នាំ ១៩៦០មក ទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-គុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នាឆ្នាំ១៩៧៣ លោក Fidel Castro ជាប្រមុខរដ្ឋបរទេសដើមដំបូងនិងតែមួយគត់ដែលបានអញ្ជើញមកទស្សនា តំបន់រំដោះភាគខាងត្បូងវៀតណាមខណៈដែលសង្គ្រាមមិនទាន់បានបញ្ចប់នៅឡើយ។

        ក្នុងដំណើរការវៀតណាមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ គុយបាបានជួយ វៀតណាម កសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាច្រើន អភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ និងបណ្តុះបណ្តាលប្រភពធនធានមនុស្សមានកម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សានិងមានជំនាញឯកទេសកសិកម្ម សំណង់ ស្ថាបត្យកម្ម វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រសង្គមជាដើម។

        លើវិស័យជម្រុញទំនាក់ទំនងទ្វេភាគី វៀតណាមនិងគុយបាបានផ្លាស់ប្តូរជា ប្រចាំ នូវយន្តការសហប្រតិបត្តិការគណៈកម្មាធិការអន្តររដ្ឋាភិបាល ជាពិសេស ពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ជួបសន្ទនាអំពីសន្តិសុខ -ការពារជាតិ។ លើវិស័យការទូតទ្វេភាគី ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងសហ ប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាអង្គការអន្តរជាតិ វេទិកាពហុភាគី និងនៅក្នុងអង្គការសហប្រជាជាតិ។

        រួមជាមួយទំនាក់ទំនងយ៉ាងល្អប្រសើរនោះ កិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្មទ្វេភាគីក៏ត្រូវបានប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់ពិសេស។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៦ទទួលបាន២៤៧,៦៤លានដុល្លារអាមេរិក ។ ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងគុយបាភាគច្រើនអាស្រ័យលើ ការនាំចេញអង្ករ។ ដើម្បីកែលំអជញ្ជីងពាណិជ្ជកម្ម នាប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួលនិងលើកទឹកចិត្តឲ្យសហគមន៍អង្គភាពអាជីវកម្មនៃ ប្រទេសទាំងពីរបើកទូលាយកិច្ចសហប្រតិបត្តិការ សំដៅនាំទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មសក្តិសមជាមួយនឹងទំនាក់ទំនងនយោបាយ កាទូតមិត្តភាពជាប្រពៃណី ពិសេសរវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន មានសហគ្រាសវៀតណាមជាច្រើន ផ្តោត ការយកចិត្តទុកដាក់ស្វែងយល់នូវឱកាសធ្វើអាជីវកម្មនិងអភិវឌ្ឍន៍គម្រោងការ វិនិយោគនានានៅគុយបា។ ហើយភាគីគុយបាក៏បានម្ចាស់ការស្នើឲ្យសហគ្រាស វៀតណាមវិនិយោគលើវិស័យមានសក្កានុពលរបស់ខ្លួន ដូចជា ផលិតកម្មស្បៀង អាហារ រុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ និងវិស័យអាទិភាពមួយចំនួនទៀត។

        លើវិស័យកសិកម្ម គម្រោងការសហប្រតិបត្តិការជួយឧបត្ថម្ភគុយបាអភិវឌ្ឍន៍ អង្ករ ស្រូវ ដំណាក់កាល២០១១-២០១៥ របស់វៀតណាមទទួលបានលទ្ធផលវិជ្ជមាន ជាច្រើន។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារ ជាតិ អប់រំ បណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យាក៏ត្រូវបានប្រទេសទាំង ពីរបង្កើនការយកចិត្តទុកដាក់ផងដែរ។

        ជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ

        ក្នុងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ រដ្ឋសភាវៀតណាមបានបញ្ចូនគណៈប្រ តិភូទៅទស្សនានិងធ្វើការផ្លាស់ប្តូរជាមួយគុយបាជាប្រចាំ។ នាពេលថ្មីៗនេះ គណៈប្រតិភូ វៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានតាងនាមបក្សនិងរដ្ឋវៀតណាម ទៅគុយបា គោរពវិញ្ញាណក្ខ័ន្ធអគ្គមគ្គុទេស Fidel Castro (កាលពីខែវិច្ឆិកាឆ្នាំ២០១៦)។ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសភា ទទួលបានប្រសិទ្ធភាពជាងទៀត នាពេលកន្លងទៅ រដ្ឋសភាទាំងពីរបានបង្កើតក្រុម សមាជិកសភាមិត្តភាពនៅប្រទេសនីមួយៗផងដែរ។

        ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez មិនត្រឹមតែបង្ហាញនូវការគោរពទំនាក់ទំនងជាមួយរដ្ឋសភាវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករថ្មី សម្រាប់ទំ នាក់ទំនង រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀត ណាម-គុយបា កាន់ តែស្រស់បំព្រងជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ