វៀតណាមនិងគុយវែតបង្កើនទំនាក់ទំនង

          (VOV)_នាយករដ្ឋមន្ត្រីប្រទេសគុយវែត លោក Sheikh Jaber Mubarak Al
Hamad Al Sabad បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម​ ចាប់ពី
ថ្ងៃទី៥ដល់ថ្ងៃទី៨ឧសភា។ ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅជំរុញ​ទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ​ពិសេសគឺពាណិជ្ជ
កម្ម ប្រេងឧស្ម័ន ពលករ កសិកម្ម និងទេសចរណ៍។

វៀតណាមនិងគុយវែតបង្កើនទំនាក់ទំនង - ảnh 1
នាយករដ្ឋមន្ត្រីប្រទេសគុយវែត លោក Sheikh Jaber Mubarak Al Hamad Al Sabad

មុននេះជាង៤០ឆ្នាំ នាថ្ងៃទី១០ មករា ឆ្នាំ ១៩៧៦ វៀតណាមនិងគុយវែត​បាន
បង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ គុយវែតជាប្រទេសមួយក្នុងចំណោមប្រទេស​
ដើមដំបូងនៅមជ្ឈឹមបូពា៍បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម បន្ទាប់ពី​
ពេលវៀតណាមបានឯកភាពប្រទេសជាតិ។ គុយវែតក៏គឺជាប្រទេសដើមដំបូង ក្នុង​
ចំណោមប្រទេស នៃក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ ( GCC) បើក
ស្ថានទូតនៅហាណូយ និងអគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុងហូជីមិញ នាឆ្នាំ ២០០៧។

          ទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព

        វៀតណាមនិងគុយវែតមានចំណុចប្រហាក់ប្រហែលគ្នាជាច្រើន នោះគឺ​បំណង
ប្រាថ្នាអំពីឯករាជ្យ សេរីភាព និងសន្តិភាព។ ប្រជាជននៃព្រទេសទាំងពីរក៏បានឆ្លង
កាត់ដំណាក់កាលតស៊ូ ប្រឆាំងដ៏លំបាកលំបិនដើម្បីដណ្ដើមបាន​គោលដៅដ៏ខ្ពង់ខ្ពស់
របស់ខ្លួន។ ក្នុងដំណាក់កាលលំបាកនោះ ប្រជាជនវៀត​ណាមជានិច្ចកាលទទួលបាន
ការជួយឧបត្ថម្ភនិងចំណងសាមគ្គីភាពខ្លាំងក្លាពីរដ្ឋា​ភិបាល និងប្រជាជនគុយវែត។ ប្រជាជនវៀតណាមជានិច្ចកាលដឹងគុណ និង​គោរពទំនាក់ទំនងនេះ។ នាបច្ចុប្បន្ន 
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់
វិស័យ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានអនុវត្តដំណើរបំពេញទស្សនកិច្ចមិត្តភាព
ជាមួយគ្នាជាច្រើនលើកច្រើនសារ។ 

          អំពីវិស័យទំនាក់ទំនងសេដ្ឋកិច្ច ប្រទេសទាំងពីរបានមានជំហានអភិវឌ្ឍន៍
​ខ្លាំងក្លា។ មូលនិធីគុយវែតអភិវឌ្ឍន៍សេដ្ឋកិច្ចអារ៉ាប់ បានផ្តល់ទុនសំរាប់គំរោងការណ៍
ជាច្រើន នៅវៀតណាម ចាប់ពីឆ្នាំ​១៩៧៩មក។ តាមរយៈមូលនិធិអភិវឌ្ឍន៍​សេដ្ឋកិច្ច
អារ៉ាប់ ( KFEAD) គិតមកដល់ពេលនេះ គុយវែតបានមានគំរោងការណ៍ ODA ចំនួន
១៦ នៅបណ្ដាតំបន់ជនបទវៀតណាម រួមចំណែកកែលំអរ​ជីវភាពរស់នៅ ផលិតកម្ម
សំរាប់ប្រជាជន។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំហំពាណិជ្ជ​កិម្មនាំចេញរបស់វៀតណាមទៅ
កាន់ទីផ្សារគុយវែតបានកើនឡើងជាបន្តបន្ទាប់ ឆ្នាំ ២០១៥ កើន២០% បើប្រៀបនឹង
ឆ្នាំ ២០១៤។ វៀតណាមជានិច្ចកាលឈរ​លំដាប់ថ្នាក់ប្រទេសចំនួន១០ នាំចេញច្រើនបំ
ផុតនៅគុយវែត។

          អំពីពាណិជ្ជកម្ម វៀតណាមនាំចេញទៅទីផ្សារគុយវែតផលិតផលនានា ដូចជា៖ 
សំលៀកបំពាក់ ស្បែកជើង ជលផល គ្រឿងឈើ គ្រឿងអេឡិកត្រូនិក កាហ្វេ និងតែ។
 វៀតណាមនាំចូលប្រេងស៊ាំង ជ័រ ជាតិគីមី ជី។ វៀតណាមបានបញ្ជូន​ពលករទៅបំពេញ
ការងារនៅគុយវែតចាប់ពីឆ្នាំ ១៩៩៦មក។ នាបច្ចុប្បន្ន មាន​ពលករ​វៀតណាមចំនួន
៦០០នាក់ កំពុងធ្វើការនៅវិស័យសំណង់ ប្រេង នៅគុយវែត។ 

          ក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរគុយវែតបានមកដល់វៀតណាមកាន់តែច្រើន
ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងពិធីបុណ្យ ទេសចរណ៍ជាប្រចាំឆ្នាំ និងចាត់ទុកវៀតណាមជាទី
មកដល់គួរអោយទាក់ទាញ។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងជា
ច្រើន ដូចជា៖កិច្ចព្រមព្រៀងរួមអំពីសហប្រតិបត្តិការសេដ្ឋកិច្ច​ វិទ្យាសាស្ត្រ បច្ចេកទេស
 កិច្ចព្រមព្រៀងពាណិជ្ជកម្ម …លៗ។ ជាពិសេស នាខែ​កុម្ភះ ឆ្នាំ ២០១៦ រដ្ឋាភិបាលគុយ
វែត បានទទួលស្គាល់​ខឿនសេដ្ឋកិច្ចទីផ្សារ​របស់វៀតណាម។

          ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី

        ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ វៀតណាមនិងគុយវែតបានគាំទ្រគ្នាទៅវិញទៅមក
ជានិច្ច នៅបណ្ដាវេទិកាអន្តរជាតិនិងតំបន់។ ដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះ
របស់នាយករដ្ឋមន្ត្រី លោក Sheikh Jaber Mubarak Al Hamad Al Sabad ​ជាឱកាសដើម្បី
ភាគីទាំងពីរពិភាក្សាអំពីបណ្ដាបញ្ហាអន្តរជាតិ​និងតំបន់ដែលបានយកចិត្តទុកដាក់ដូច
គ្នា។ ទទួលនាយករដ្ឋមន្ត្រីលោក Sheikh Jaber Mubarak Al Hamad Al Sabad ក៏គឺជាឱ
កាសដើម្បីវៀតណាមបង្ហាញនូវ​ការគោរព យកចិត្តទុកដាក់ចំពោះតួនាទីរបស់គុយវែត 
ក្នុងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរបស់វៀតណាមជាមួយមជ្ឈឹមបូពា៍ និងតំ
បន់ឈូងសមុទ្រ។ ​ដំណើសទស្សនកិច្ចលើកនេះនឹងបើកចេញយថាទស្សថ្មី ក្នុងទំនាក់ទំ
នងសហប្រិតបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ