វៀតណាមនិងបេឡារុយបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
|
វៀតណាមនិងបេឡារុយបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ |
វៀតណាមនិងបេឡារុយមានទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពីយូរណាស់មកហើយ។កាលពីឆ្នាំ១៩៩៨បេឡារុយបានបើកស្ថានទូតនៅវៀតណាម។និងវៀតណាមបងើ្កតស្ថានទូតនៅបេឡារុយកាលពីខែតុលាឆ្នាំ២០០៣មក។ភាគីទាំង២ជានិច្ចកាលផ្លាស់ប្តូរគណះប្រតិភូរវាងក្រសួងផ្នែកតំបន់នានាព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្នឹទ្ធនិងគាំទ្រគ្នានៅ
វេទិការអង្គារសហប្រជាជាតិចលនាមិនចូលបក្ខសម្ព័ននិងនៅវេទិការផេ្សងៗទៀតផង។តំលៃប្រាក់ពាណិច្ចកម្មទ្វេភាគីវៀតណាមបេឡារុយក្នុងរយះពេល៩ខែដើមឆ្នាំ២០១១មាន១៥០លានដុល្លាអាមេរីកកើន២,៦ដងបើបៀបធៀបនឹងរយះពេលដូចគ្នាពីឆ្នាំ២០១០។មុខទំនិញដែលវៀតណាមនាំចេញទៅបេឡារុយរួមមានផលិតផលគ្រឿងអគ្គិសនីអេឡិចត្រូនិចទូរសព្ទម៉ាស៊ីនបោះពុម្ភសែ្បកជើងនិងអង្ករ។ល។គណះកម្មាធិការអន្តររដ្ធាភិបាលវៀតណាមបេឡារុយ
អំពីកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចពាណិច្ចកម្មវិទ្យាសាស្រ្តបច្ចេកទេសរៀបចំសម័យប្រជុំបាន៨លើក។ក្នុងសម័យប្រជុំលើកទី៨(ខែវិច្ឆិកានៅទីក្រុងMinsk)ភាគីទាំង២បានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការលើវិស័យសេដ្ធកេច្ចដំណាក់កាល២០១១-២០១២។ក្នុងរយះបណ្តាឆ្នាំកន្លងទៅ បេឡារូស បានជួយវៀតណាមបណ្តុះបណ្តាលកម្មាភិបាលអ្នកជំនាញការណ៏មានសមត្ថភាពជាច្រើន។ កិច្ចសហប្រតិបត្តិការពលកម្ម គឺជាទឹសដៅថ្មីពេញទៅដោយយថាទស្សរវាងប្រទេសទាំង២។ អង្គភាពអាជីវកម្មវៀតណាមបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសំណង់របស់បេឡារូស បញ្ជូនពលករវៀតណាមទៅធ្វើការនៅសំណង់មណ្ឌលកីឡាកំសាន្តកំដរអារម្មណ៏នៅរដ្ឋធានី Minsk ។កិច្ចសហប្រតិបត្តិការរវាងបណ្តាតំបន់នៃប្រទេសទាំង២ ក៏ត្រូវបានជំរុញខ្លាំង ដោយការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងទីក្រុងទាំង២ Hanoi នឹង Minskរវាងទីក្រុង Da nang នឹងខេត្រ Grodno នឹងរវាងទីក្រុងHo Chi Minh ជាមួយទីក្រុង Minsk។ ក្នុងដំណើរទស្សនកិច្ចនៅបេឡារូស របស់ប្រធានគណះកម្មាធិការប្រជាជនទីក្នុង Hanoi Nguyen The Thao នាខែឧសភាឆ្នាំ២០១០ ភាគីទាំង២ បានចុះហត្ថលេខាលើអនុស្សារណះយោគយល់គ្នា អំពីទឹសដៅសហប្រតិបត្តិការរវាងរដ្ឋធានីនៃប្រទេសទាំង២ លើវិស័យសេដ្ឋកិច្ចគមនាគមនឹងវប្បធម៏។ សព្វថ្ងៃនេះមានជនវៀតណាមប្រមាណ ៦០០ នាក់កំពុងរស់នៅនៅបេឡារូស។ ជារួមសហគមជនវៀតណាមត្រូវបានរដ្ឋអំណាចបង្កលក្ខណះងាយស្រួល ក្នុងការរៀនសូត្រស្នាក់នៅ នឹងធ្វើអាជីវកម្មត្រូវតាមច្បាប់ប្រទេសដែលខ្លួនរស់នៅ។ នាខែធ្នូ ឆ្នាំ២០០៦ ប្រធានាធិបតីបេឡារុយ A.Lukashenkoបានអនុញ្ញាតិឲពលរដ្ឋវៀតណាមដែលបានធ្វើការរៀនសូត្រនៅបេឡារូសមុនឆ្នាំ១៩៩២ ត្រូវបានរស់នៅស្របច្បាប់យូរអង្វែងនៅបេឡារុយ។តាមគំរោងក្នុងដំណើរទស្សកិច្ចវៀតណាមលើកនេះរបស់លោកMikhailMyasnikovichភាគីទាំង២នឹងចុះហត្ថលេខាលើកិច្ចបព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មអប់រំបណ្តុះបណ្តាលយុត្តិធម៏។ល។នាយករដ្ធមន្រ្តីMikhailMyasnikoVichនឹងអញ្ជើញចូលរួមពិធីសម្ពោធការិយាល័យដំណាងរោងចក្រផលិតផលរថយន្តMinskនិងវទិការអង្គភាពអាជីវកម្មវៀតណាមបេឡារុយ។ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់នាយករដ្ធមន្រ្តីបេឡារុយសំដែងនូវគោលបំណងអភិវឌ្ឈន៍ទំនាក់ទំនងមិត្តភាពសហប្រតិប្តិការលើច្រើនវិស័យជាមួយវៀណាមពិសេសគឺវិស័យសេដ្ធកិច្ចពាណិច្ចកម្មវិនិយោគ។នេះក៍ជាឪកាសសំរាប់ភាគីទាំង២ផ្លាស់ប្តូរបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នាសំដៅបង្កើនការគួបផ្សំលើវេទិការពហុភាគីប្រកបដោយប្រសិទ្ធភាព៕