វៀតណាមនិងរ៉ូម៉ានីជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

          (VOV)_នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian Ciolos កំពុងមាន​ដំណើរ​បំពេញ​ទស្ស
នកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក
 Nguyen Xuan Phuc ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ កក្កដា ឆ្នាំ​២០១៦។ ​ដំណើរទស្សនកិច្ច
លើកនេះជាព្រឹត្តិការណ៍នយោបាយ​គូសសញ្ញា​សំខាន់ថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ 

វៀតណាមនិងរ៉ូម៉ានីជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1
នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian Ciolos និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian​
Ciolos មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
 ជួបសម្ដែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ ​លោក 
Tran Dai Quang និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ។ នាយករដ្ឋ
មន្ត្រីរ៉ូម៉ានី លោក Dacian Ciolos រួមជាមួយថ្នាក់ដឹកនាំ​វៀតណាម ​បានអញ្ជើញចូល
រួមនិងថ្លែងមតិនៅក្នុងវេទិកាអង្គភាពអាជីវកម្ម​វៀតណាម -រ៉ូម៉ានី  ដែលបានរៀប
ចំឡើងក្នុងឱកាសនេះដែរ។

          ទំនាក់ទំនងមិត្តភាពនិងប្រពៃណីយូរអង្វែង

        រ៉ូម៉ានី និងវៀតណាមមានទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិ
ការលើច្រើនវិស័យ។ នាដើមបណ្ដាឆ្នាំ១៩៥០ វៀតណាមនិងរ៉ូម៉ានី បានបង្កើត​ទំនាក់
ទំនងការទូត ហើយពីនោះមក ប្រទេសទាំងពីរបានពូនជ្រុំអោយចំណងមិត្តភាព
នេះកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ភាកីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូ
ជាន់ខ្ពស់ជាប្រចាំ បង្កើតកម្លាំងចលករខ្លាំងក្លាសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនង
ទ្វេភាគី។ 

          ដោយមូលដ្ឋានទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ វៀតណាមនិង​រ៉ូម៉ានី 
បានគាំទ្រគ្នាទៅវិញទៅមក ចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ។ ក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ។
គិតដល់​បច្ចុប្បន្ន ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ​ទ្វេភាគីចំនួន៧ សំដៅ
កសាងក្របខ័ណ្ឌគតិយុត្តិ បង្កលក្ខណះងាយស្រួលសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនង
រវាងប្រទេសទាំងពីរ។ 

          កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងរ៉ូម៉ានី ក្នុង​រយៈ
ពេលកន្លងទៅ បានអភិវឌ្ឍន៍យ៉ាងខ្លាំង។ឆ្នាំ ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីទទួល
បាន១៧៥,៦ លានដុល្លារអាមេរិក កើន១៦% បើប្រៀបនឹងឆ្នាំ២០១៤។ ​ចាប់ពីឆ្នាំ  ២០១០មក រ៉ូម៉ានី បានចូលក្នុងក្រុមទីផ្សារនាំចេញជលផលច្រើនបំផុត​របស់វៀត
ណាម ដោយមានបរិមាណ ១២ពាន់តោន/ឆ្នាំ។ ទំនាក់ទំនងសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរនៅមានសក្ដានុភាពជាច្រើន។ ដល់ចុងឆ្នាំ ២០១៥ ​រ៉ូម៉ានី មានគំ
រោងការណ៍ FDI ចំនួន៣នៅវៀតណាម ដោយមានបរិមាណទុន​ចុះបញ្ជីសរុបពីរ
ពាន់លាន មួយសែនដុល្លារអាមេរិក។

          កិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាចំណុចសំខាន់មួយ

        កិច្ចសហប្រតិបត្តិការអប់រំ ជាចំណុចសំខាន់ ក្នុងទំនាក់ទំនងវៀតណាមនិង​រ៉ូ
ម៉ានី ។ ចាប់ពីឆ្នាំ ១៩៩៥មក ប្រទេសទាំងពីរបានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង
សហប្រិតបត្តិការក្នុងវិស័យវប្បធម៌ វិទ្យាសាស្ត្រ អប់រំ និងកីឡា។ ភាកីទាំងពីរបានចុះ
ហត្ថលេខា​លើកម្មវិធីសហប្រតិបត្តិការអប់រំ ២០១៣។ ឆ្នាំ ២០១៦​ រដ្ឋាភិបាលរ៉ូម៉ានី 
បានបង្កើតកម្មវិធីផ្តល់អាហារូបករណ៍បណ្ដុះបណ្ដាលបណ្ឌិត​សំរាប់បណ្ដាប្រទេស​
francophone ដែលក្នុងនោះមានវៀតណាម។ នាបច្ចុប្បន្ន ​និស្សិតវៀតណាមចំនួន
៥០នាក់កំពុងសិក្សារៀនសូត្រនៅរ៉ូម៉ានី  និងកម្មករវៀតណាមចំនួន៤៥០នាក់កំ
ពុងធ្វើការនៅបណ្ដារោងចក្រ រោងជាងនៅប្រទេសមិត្ត។ សហគមន៍ជនវៀតណាម
នៅរ៉ូម៉ានី  មានប្រមាណ៥០០នាក់។

          ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian Ciolos 
បានអះអាងនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសពីរ វៀត
ណាមនិង​រ៉ូម៉ានី ​ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ
ច្រើនវិស័យរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចលើកនេះក៏បង្កើនកិច្ចសហ
ប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ