វៀតណាមនិងអនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២
(VOVWorld)-ឆ្នាំ២០១២នេះ អ.ស.បនិងបណ្តាប្រទេសជាសមាជិករំលឹកខួប អនុស្សាវរីយ៌លើកទី៣០ ទិវាអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប
(UNCLOS 1982)បានចាប់បដិសន្ធិ។ចាប់តាំងពីពេលនោះមក UNCLOS1982បានសុក្រិដ្ឋដោយឥតឈប់ឈរឲ្យសមស្របនឹងការពិតជាក់ស្តែង។ ក្នុងកាលៈ
ទេសៈដែលមនុស្សលោកកាន់តែឈានទៅមហាសារគតំរូវការធ្វើអាជីវកម្មផល
ប្រយោជន៌ពីធនធានសមុទ្រកាន់តែចាំបាច់ ជំលោះកើតមានឡើងជាប្រការដែល
មិនអាចជៀសវាងបានឡើយ។ ដូច្នេះ UNCLOS 1982 ក្លាយទៅជា ឯកសារគតិ
យុត្តិសំខាន់ និងត្រូវបានចាត់ទុកជា ធម្មនុញរបស់ពិភពលោកស្តី អំពីសមុទ្រនិង
មហាសាគរ។ ចំពោះវៀតណាម ចាប់តាំងពីអនុម័តជាឯកច័ន្ទ ឬក្នុងដំណាក់កាល
ចូលរួមអនុសញ្ញានេះ វៀតណាមជានិច្ចកាលមានទស្សនៈ មុនក៏ដូចជាក្រោយគឺ
គោរព និងអនុវត្តតាមស្មារតីរបស់អនុ សញ្ញា ក្នុងការដោះស្រាយរាល់ជំលោះលើ
សមុទ្រ។ បទសរសេររបស់អ្នកនិពន្ធនៃវិទ្យុសម្លេងវៀត ណាម Anh Huyen ក្រោម
ចំណងជើងថា “វៀតណាមនិងអនុសញ្ញាច្បាប់ សមុទ្រឆ្នាំ២០១២” បាននិយាយអំពីខ្លឹមសារនេះ។
|
វៀតណាមនិងអនុសញ្ញាច្បាប់ សមុទ្រឆ្នាំ២០១២(http://baobinhduong.org.vn/) |
អនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២ដោយមានមាត្រាចំនួន៣២០និងឧបសម្ព័ន្ធ
ចំនួន៩ដែលកំណត់យ៉ាងគ្រប់គ្រាន់នូវកតិយុត្តរបស់បណ្តាដំបន់សមុទ្រ ចំណុះអធិបតេយ្យភាពនិងសិទ្ធអធិបតេយ្យភាពរបស់ប្រទេសឆ្នេរសមុទ្រ ក៏ដូចជាគតិយុត្តរបស់តំបន់សមុទ្រអន្តរជាតិនិងបាតសមុទ្រអន្តរជាតិ។ ពិសេស ទាក់ទិនដល់បណ្តា
ជំលោះដែលអាចកើតមានឡើងរវាងបណ្តាប្រទេសជាសមាជិក អនុសញ្ញាស្បាប់
សមុទ្រឆ្នាំ២០១២ ទាមទារប្រទេសជាសមាជិកដោះស្រាយ រាល់ជំលោះដោយសន្តិវិធីតាមកំណត់នៃធម្មនុញអ.ស.ប។ ដល់បុច្ចុប្បន្ន មាន សមាជិកចំនួន១៦២លើទូទាំងពិភពលោកចូលរួមអនុសញ្ញានេះ។
តាំងពីគ្រាដំបូង វៀតណាមបានសកម្មចូលរួមការចរចារអំពីពង្រាង UNCLOS
1982។ ក្រោយពី UNCLOS 1982 បានអនុម័ត វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសដំបូងចុះហត្ថលេខាលើអនុសញ្ញា នេះ និងថ្ងៃទី២៣មិថុនាឆ្នាំ១៩៩៤ រដ្ឋសភាវៀតណាមបានអនុម័តជាឯកឆន្ទឯក សារច្បាប់ដ៏សែនសំខាន់នេះ។ បក
ស្រាយឲ្យការចុះហត្ថលេខាលើ UNCLOS 1982 នេះ លោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធាន ក្រុមបេសកកម្មការទូតរបស់វៀតណាម
ប្រចំានៅអ.ស.ប ចាត់ទុកថា៖
“អ.ស.បជាវេទិការសកល ដោយមានការចូលរួមសុទ្ធសឹងតែទាំងអស់ប្រទេសលើពិភពលោក។ អ.ស.បមានសកម្មភាពលើ គ្រប់វិស័យរបស់អន្តរជាតិនិងមាន
ឥទ្ធិពលទៅលើជីវភាពរស់នៅអន្តរជាតិនិងរបស់ប្រទេសនីមួយៗ។ ស្មារតីនៃអនុ
សញ្ញាឆ្នាំ២០១២គឺសមស្របនិងវៀត ណាម នោះគឺវៀតណាមជានិច្ចកាលលើកកំពស់ការផ្តួចផ្តើមគំនិត្យដោះស្រាយ រាល់ជំលោះដោយសន្តិវិធី”។
ដោយមានការផ្តួចផ្តើមនេះ ក្នុងរយៈពេល១៨ឆ្នាំជាសមាជិក វៀតណាមបាន
សកម្មចូលរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌយន្តការ អន្តរជាតិតាមអនុ សញ្ញា ។ នៅបណ្តាវេទិការទាក់ទិន វៀតណាមជានិច្ចកាល អះអាងថា ក្នុងសកម្មភាពប្រើ
ប្រាស់សមុទ្រ បណ្តាប្រទេសត្រូវគោរពរាល់ការ កំណត់ក្នុងអនុ សញ្ញា និងអនុវត្តគ្រប់គ្រាន់សិទ្ធនិងភារកិច្ចតាមអនុសញ្ញា។ ក្នុង ខណៈពេលដំណើការរាល់សកម្ម
ភាពនៅសមុទ្រខាងកើត វៀតណាមជានិច្ចកាលគោរពរាល់អនុសញ្ញា គោរពសិទ្ធ
និងរបស់ ប្រទេសផ្សេងទៀតតាមកំណត់របស់អនុសញ្ញា។ ទន្ទឹមនឹងនោះ វៀត
ណាមក៏ សំណូមពរបណ្តាប្រទេសឆ្នេរសមុទ្រ និងប្រទេសនានាគោរពផលប្រ
យោជន៌ សមរម្យរបស់វៀតណាមលើសមុទ្រខាងកើតដែរ។ ចំពោះបណ្តាការ
រំលោភយ៉ាងធ្ងន់ធ្ងរលើលទ្ធិអធិបតេយ្យភាពរបស់វៀតណាមចំពោះតំបន់ខ្ពង់
រាបបាតសមុទ្រ និងតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន វៀតណាមបានតស៊ូជាដាច់
ខាតតាមផ្លួវការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
យោងទៅលើបណ្តាកំណត់របស់ UNCLOS 1982 ដល់សព្វថ្ងៃ វៀតណាម ក៏មានដំណើការចរចារជាមួយបណ្តាប្រទេសជិតខាងអំពីការដោះស្រាយជំលោះ
មួយចំនួន ស្តីអំពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាមបាតសមុទ្រ ត្រួតស៊ីគ្នា។
លោក Le Hoai Trung ឲ្យដឹងថែមទៀតថា៖
“វៀតណាមបានលើកច្បាស់ពីទស្សនៈ និងការខំប្រឹងប្រែងរបស់ខ្លួនក្នុង ការរួមជាមួយបណ្តាប្រទេសអនុវត្តយ៉ាងត្រឹមត្រូវច្បាប់អន្តរជាតិ ដោះស្រាយជំលោះ សម្តែងគោលនយោបាយរបស់វៀតណាមគឺសុឆន្ទៈ និងត្រឹមត្រូវក្នុងការ អនុវត្តអនុសញ្ញាច្បាប់សមុទ្ររបស់អ.ស.ប អនុវត្តរាល់កិច្ចព្រមព្រៀងដែល សម្រេចបានក្នុងបញ្ហាសហប្រតិបត្តិការ ក៏ដូចជាដោះស្រាយរាល់ជំលោះលើ សមុទ្រ”។ដោះស្រាយជំលោះលើសមុទ្រដោយសន្តិវិធីជាកាតព្វកិច្ចរបស់បណ្តាសមាជិកអ.ស.បផង និងជាកាតព្វកិច្ចតាមអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២ផង។ ជាមួយស្មារតីនោះ វៀត
ណាមបាន កំពុងនឹងបន្តធ្វើ សកម្មភាពតាមការផ្តួចផ្តើមគំនិត្យ គោរពអនុសញ្ញានេះ ទន្ទឹមនឹងនោះ អំពាវ នាវប្រទេសនានាគោរពតាមអនុសញ្ញាច្បាប់សមុទ្រ១៩៨២។ គោលជំហររបស់វៀតណាមកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់សហគម
អន្តរជាតិ៕