វៀតណាមនិងអ៊ីស្លង់ជម្រុញកិច្ចសហប្រតិបត្តិការ

(VOVworld)-នាថ្ងៃទី៤វិច្ឆិកា ប្រធានាធិបតីអ៊ីស្លង់លោក Ólafur Ragnar
Grimsson និងលោកជំទាវចាប់ផ្តើមសកម្មភាពក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋ
នៅវៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦វិច្ឆិកាតាមសេចក្តីអញ្ជើញរបស់ប្រធាន
រដ្ឋវៀតណាមលោក Truong Tan Sang ។ ដំណើរទស្សនកិច្ចរបស់លោក
 Ólafur Ragnar Grimsson ជារបត់សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី បើក ចេញ
ឱកាសថ្មីសម្រាប់ស្វែងរកសក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

វៀតណាមនិងអ៊ីស្លង់ជម្រុញកិច្ចសហប្រតិបត្តិការ - ảnh 1
ប្រធានាធិបតីអ៊ីស្លង់លោក Ólafur Ragnar Grimsson

     អ៊ីស្លង់ ជាប្រទេសកោះនៅអឺរ៉ុបខាងជើង មានចំណូលមធ្យមគឺ៥១ពាន់
ដុល្លារក្នុងមួយឆ្នាំ។ ដោយសារកំណើនសេដ្ឋកិច្ចខ្ពស់នាំមុខពិភពលោកដូច្នេះ
 បាននាំអ៊ីស្លង់ក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ នឹងត្រូវបានចាត់​ទុក
ជាគំរូសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ធ្វើការស្រាវជ្រាវនិងសិក្សារៀន
សូត្រ ។ ជាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ វៀតណាមនិងអ៊ីស្លង់
មាន សក្តានុភាពនិងឱកាសសហប្រតិបត្តិការជាច្រើនលើវិស័យសេដ្ឋកិច្ច
ផ្លាស់ប្តូរ ពាណិជ្ជកម្មនិងវិនិយោគ។

       ទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

       វៀតណាមនិងអ៊ីស្លង់បានរក្សាទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរ តាំង
ពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣មក។ ភាគីទាំងពីរកំពុងរក្សា
 ទំនាក់ទំនងទ្វេភាគីយ៉ាងសកម្ម។ ការផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំង
 ពីររួមមាន អតីតនាយករដ្ឋមន្ត្រី Vo Van Kiet អញ្ជើញទៅទស្សនកិច្ច អ៊ីស្លង់
នាខែមិថុនាឆ្នាំ១៩៩៥ និងអតីតនាយករដ្ឋមន្ត្រី Phan Van Khai អញ្ជើញ
ទស្សនកិច្ចអ៊ីស្លង់នាខែកញ្ញាឆ្នាំ២០០២ ហើយនាយករដ្ឋមន្ត្រីអ៊ីស្លង់បាន
អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាខែមេសាឆ្នាំ២០០២។​ ថ្មីៗ
នេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Hoang Trung Hai ក៏បាន
អញ្ជើញទៅទស្សនកិច្ចអ៊ីស្លង់នាខែកញ្ញាឆ្នាំ២០១១ផងដែរ។

       បច្ចុប្បន្ន ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន
ក្នុងនោះមានកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង កិច្ចព្រមព្រៀង
លើកទឹកចិត្តនិងគាំពារវិនិយោគ  ឬកិច្ចព្រមព្រៀងដឹកជញ្ជូនតាម ផ្លូវ
អាកាស។ រហូតមកដល់ពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម
 ជាមួយអ៊ីស្លង់នៅស្ថិតក្នុងកម្រិតទាប។ វៀតណាមភាគច្រើននាំចេញទៅ
អ៊ីស្លង់មុខទំនិញដូចជាផលិតផលឈើ តម្បាញកាត់ដេ និងបន្លែផ្លែឈើ ជា
ដើម។ ក្នុងពេលជាមួយគ្នានោះ អ៊ីស្លង់បាននាំចេញទៅវៀតណាម គ្រឿង
សមុទ្រនិងគ្រឿងម៉ាស៊ីនតូចតាចមួយចំនួន។ តម្លៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគី
នារយៈពេល៦ខែដើមឆ្នាំ២០១៥ ទទួលបាន៩លានដុល្លារអាមេរិក។ ដោយ
ស្ថានភាពជាក់ស្តែងនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រវាង
វៀតណាមជាមួយអ៊ីស្លង់នៅមានសក្តានុភាពសហប្រតិបត្តិការជាច្រើន ។

       លើវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ វៀតណាមជាប្រទេសមួយក្នុង
ចំណោមប្រទេសចំនួន៩ ដែលទទួលជំនួយអភិវឌ្ឍន៍របស់អ៊ីស្លង់។ លើ
 វិស័យការពារជាតិ វៀតណាមនិងអ៊ីស្លង់កំពុងអភិវឌ្ឍន៍ផែនការសហ
ប្រតិបត្តិការក្នុងការកែលំអរផលវិបាកនៃគ្រាប់បែកនិងយុទ្ធភណ្ឌមិនទាន់
ផ្ទុះសង្គ្រាមដែលនៅសេសសល់ និងសហប្រតិបត្តិការដោះស្រាយនូវផល
វិបាកនៃ ជាតិពុលព័ណ៌លឿងទុំផងដែរ។

       សក្តានុភាពសហប្រតិបត្តិការជាច្រើន

       វៀតណាមនិងបណ្តាប្រទេសក្នុងប្លុក EFTA (ក្នុងនោះមានអ៊ីស្លង់)
កំពុងដំណើការកិច្ចចរចារពាណិជ្ជកម្មសេរី និងខិតខំប្រឹងប្រែងសម្រេចក្នុង
 ឆ្នាំ២០១៥។ នាបច្ចុប្បន្ន វៀតណាមនិងអ៊ីស្លង់បានចុះហត្ថលេខាលើ កិច្ច
ព្រមព្រៀងជាច្រើន។ អ៊ីស្លង់ក៏បានអនុម័តលើកម្មវិធីសហប្រតិបត្តិ ការជា
មួយវៀតណាមលើវិស័យជលផលរបស់អ.ស.ប និងបញ្ចូនជំនាញការមក
វៀតណាមរៀបចំសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាលជាដើម។ ប្រការទាំង
អស់នេះជាមូលដ្ឋានដ៏សែនសំខាន់ ដើម្បីភាគីទាំងពីរជម្រុញកិច្ចសហ
ប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមជាមួយគ្នានោះ
សហគមជនវៀតណាមនៅអ៊ីស្លង់មានចំនួនជាង១ពាន់នាក់ ដែលមាន
ជីវភាពរស់នៅល្អប្រសើនិងគោរពច្បាប់របស់ប្រទេសសាមី។ នេះជាស្ពាន
 តភ្ជាប់សំខាន់ដើម្បីវៀតណាមនិងអ៊ីស្លង់ជម្រុញកិច្ចសហប្រតិបត្តិការលើ
 គ្រប់វិស័យនាពេលខាងមុខ។

       ដោយឈរលើមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើនោះ ដំណើរទស្សនកិច្ច
 វៀតណាមរបស់ប្រធានាធិបតីអ៊ីស្លង់Ólafur Ragnar Grimsson ជាឱកាស
ល្អសម្រាប់ប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការ បង្កលក្ខណៈងាយ
ស្រួលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្វែងរកឱកាសធ្វើ
អាជីវកម្ម ។ រួមជាមួយគ្នានោះ ជម្រុញឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
រវាងវៀតណាម ជាមួយ ប្លុក EFTA ដែលអ៊ីស្លង់ជាសមាជិកបានបញ្ចប់យ៉ាង
ឆាប់ៗ។ ដំណើរទស្សនកិច្ចនេះរបស់ប្រធានាធិបតី អ៊ីស្លង់នឹងជម្រុញឲ្យកិច្ច
សហ ប្រតិបត្តិការរវាងប្រទេសទាំងពីកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ
ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងអ៊ីស្លង់
 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ