(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នាយករដ្ឋមន្ត្រីន័រវ៉ែស លោកស្រី Erna Solberg បានមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មេសា។ ដំណើរទស្សនកិច្ច
លើកនេះរបស់លោកស្រី Erna Solberg គឺសំដៅបង្កើនកម្លាំងចលករថ្មី បង្កើនថែម
ទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិាររវាងប្រទេសទាំងពីរ។
|
នាយករដ្ឋមន្ត្រី ន័រវ៉ែស លោកស្រី Erna Solberg |
ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ពិភាក្សាអំពី
ទិសដៅជាក់ស្ដែងនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ
យោគ …លៗ ដំណើរទស្សនកិច្ចលើកនេះដើរតួនាទីដ៏សែនសំខាន់ ក្នុងការបង្កើន
ទំនាក់ទំនងទ្វេភាគី ក៏ដូចជារួមចំណែកលើកកំពស់ការយល់ដឹង ដែលទាក់ទិនដល់របៀបវារះ អភិវឌ្ឍន៍ អនុវត្តគោលដៅសហសវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ចីរភាព
របស់អង្គការសហប្រជាជាតិ។
ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ
វៀតណាមនិងន័រវ៉ែស បង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៥ វិច្ឆកា ឆ្នាំ ១៩៧១។
ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានអភិវឌ្ឍន៍
យ៉ាងសកម្ម លើគ្រប់វិស័យ ៖នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម។ ប្រទេសទាំងពីរ
ក៏បានអនុវត្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
ក្នុងវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ ២០១៤ ទទួលបាន
ជាង៣០៧លានដុល្លារអាមេរិក (កើន២៧% បើប្រៀបនឹងឆ្នាំ ២០១៣)។ បណ្ដាមុខ
ទំនិញនាំចេញស្នូលរបស់វៀតណាម ទៅន័រវ៉ែស គឺ៖ សំលៀកបំពាក់ ស្បែកជើង
ឈើ និងផលិតផលពីឈើ គ្រាប់ស្វាយច័ន្ទី។ វៀតណាមនាំចូលពីន័រវ៉ែក៖ ជលផល
ម៉ាស៊ីន និងសម្ភារះ។ ខែឧសភា ឆ្នាំ ២០១២ វៀតណាមនិងប្លុកពាណិជ្ជកម្មសេរី
ទ្វីបអឺរ៉ុប (EFTM) រួមមានប្រទេសន័រវ៉ែស អៀកឡង់ និង Liechtenstein ដំណើការ
ចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ។ បណ្ដាភាគី បានបញ្ចប់កិច្ចប្រ
ជុំទី១១នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នាខែមករា ឆ្នាំ ២០១៥។
គិតដល់ចុងខែកុម្ភះ ឆ្នាំ ២០១៥ ន័រវ៉ែសបានមានគំរោងការណ៍វិនិយោគនៅវៀត
ណាមចំនួន៣០គំរោង ដោយមានទុនចុះបញ្ជីជាង១២០លានដុល្លារអាមេរិក
ឈរលំដាប់ថ្នាក់ទី៣៧/១០១ ប្រទេសនិងតំបន់ដែនដីដែលវិនិយោគនៅវៀត
ណាម។
ស្ដីពីទំនាក៉ទំនងការទូតរវាងវៀតណាមនិងន័រវ៉ែស ជាង៤០ឆ្នាំ កន្លងមក
ឯកអគ្គរដ្ឋទូតន័រវ៉ែសប្រចាំនៅវៀតណាម លោកស្រី Siren Gjerme Eriksen បាន
ចាត់ទុកថា៖
“ន័រវ៉ែសនិងវៀតណាមមានទំនាក់ទំនងការទូតបាន៤៤ឆ្នាំហើយ ប្រកប
ដោយភាពស៊ីជំរៅ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ វៀតណាមទទួលបានការរីកចំ
រើនគួរអោយកត់សម្គាល់ ក្នុងការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ និងធ្វើស
មាហរណកម្មក្នុងតំបន់និងអន្តរជាតិ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ន័រវ៉ែសយកចិត្តទុក
ដាក់ជាច្រើនដល់ការកសាងសមត្ថភាពបច្ចេកទេស។ យើងខ្ញុំបានសហការ
ជាមួយវៀតណាមក្នុងវិស័យបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជាសហប្រតិបត្តិការ
ជាមួយបណ្ដាវិទ្យាស្ថានស្រាវជ្រាវ និងមហាវិទ្យាល័យនានារបស់វៀតណាម
ដែរ។”
វៀតណាមនិងន័រវ៉ែសពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ
អភិវឌ្ឍន៍
ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ន័រវ៉ែស ត្រូវបានតភ្ជាប់តាំងចាប់
ពីពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីកិច្ចសហ
ប្រតិបត្តិការអភិវឌ្ឍន៍ នាខែតុលាឆ្នាំ ១៩៩៦។ ប្រាក់ជំនួយសរុបដែលបានន័រវ៉ែស
ផ្តល់សំរាប់អោយវៀតណាមគឺ៣២០លានដុល្លារអាមេរិក។ រួមជាមួយនោះ ន័រ
វ៉ែសនៅមានបណ្ដាកម្មវិធីឥណទានអនុគ្រោះសំរាប់វៀតណាមទៀតផង។ នា
ប៉ុន្មានឆ្នាំកន្លងទៅ ន័រវ៉ែសជានិច្ចកាលគាំទ្រ ជួយឧបត្ថម្ភវៀតណាម ក្នុងបុព្វហេតុ
ផ្លាស់ប្តូរថ្មី កាត់បន្ថយភាពក្រីក្រ និងធ្វើសមាហរណកម្មអន្តរជាតិ។
ឆ្នាំ២០១៥ ជាឆ្នាំចុងក្រោយ នៃដំណើការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍
សហសវត្សរ៍ ( MDGs) របស់អង្គការសហប្រជាជាតិ និងក៏ជាពេលវេលាដែល
បណ្ដាប្រទេសជាសមាជិក អង្គការសហប្រជាជាតិ ដំណើការចរចារ សំដៅកសាងរបៀបវារះ អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ កសាងបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព
(SDGs ) ។ នេះក៏ជាខ្លឹមសារ១ដែលបាននាយករដ្ឋមន្ត្រីន័រវ៉ែស លោកស្រី Erna
Solberg លើកឡើង ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះនៅវៀតណាម។ ឯក
អគ្គរដ្ឋទូតន័រវ៉ែសប្រចាំនៅវៀតណាម លោកស្រី Siren Gjerme Eriksen បានអោយ
ដឹងថា៖
“លោកស្រីនាយករដ្ឋមន្ត្រី Erna Solberg មកបំពេញទស្សនកិច្ចនៅវៀតណាម
លើកនេះ ក្នុងថានះជាសហប្រធានក្រុមពិគ្រោះយោបល់ អំពីបណ្ដាគោលដៅ
សហសវត្សរ៍ (MDGs) នៃអង្គការសហប្រជាជាតិ។ លោកស្រីនាយករដ្ឋមន្ត្រីបាន
ជ្រើសរើសទីមកដល់ជាវៀតណាមដោយសារវៀតណាមទទួលបានសមិទ្ធិផល
សំខាន់ជាច្រើន ក្នុងការអនុវត្តគោលដៅសហសវត្សរ៍ ។ លោកស្រីនាយករដ្ឋមន្ត្រី
ន័រវ៉ែស នឹងលើកទឹកចិត្តវៀតណាមបន្តការអនុវត្តការងាររបស់ខ្លួន ដើម្បីដោះ
ស្រាយការងារនៅសេសសល់។”
ក្នុងឱកាសនេះដែរ ស្ថានទូតន័រវ៉ែស និងសមាជិកសម្របសម្រួលអចិន្ត្រៃយ៍
របស់អង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហាណូយ នឹងចុះហត្ថលេខាលើកិច្ច
ព្រមព្រៀង ផ្តល់ជំនួយគិតជាទឹកប្រាក់ចំនួន ១,៣លានដុល្លារអាមេរិក សំរាប់គំ
រោងការណ៍ អង្គការសហប្រជាជាតិ១នៅវៀតណាមផងដែរ៕