វៀតណាមបង្កើនកំណែទម្រង់ដើម្បីទទួលបានកំណើនដ៏ល្អជាង
(VOVWORLD) - ការធ្វើឡើងកំណែទម្រង់ខឿនសេដ្ឋកិច្ចតាមទិសសង្គមនិយមនោះ បានជួយ វៀតណាមក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទីផ្សារជោគ ជ័យរបស់ពិភពលោក។
ការអភិវឌ្ឍមណ្ឌលបច្ចេកវិទ្យាខ្ពស់ជាទិសដៅដែលបើកផ្លូវសំរាប់ការតភ្ជាប់សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ជាមួយសកម្មភាពផលិតកម្ម អាជីវកម្ម (រូបថត៖ tapchitaichinh.vn) |
ចាប់ពីដើមឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាមបានចេញសេចក្ដីសំរេចចិត្តលេខ ០១ ស្ដីពីការប្រតិបត្តិសេដ្ឋកិច្ចសង្គមកិច្ចនិងថវិកាឆ្នាំ២០១៨ ក្នុងនោះផ្តោតសំខាន់ទៅលើដំណោះស្រាយដែលជួយធានាកំណើន GDP ផង និងជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធនិងផ្លាស់ប្ដូររូបសណ្ឋានកំណើនសេដ្ឋកិច្ចទៀតផង។ ក្នុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានសំណូមពរឲ្យបន្តអនុវត្តន៍យន្តការទាក់ទាញប្រភពធនធានមនុស្សមានគុណភាពចូលមកមណ្ឌលបច្ចេកវិទ្យាខ្ពស់ ដោះស្រាយការលំបាកខាងរបៀបរបប ដើម្បីវិនិយោគិនមានជំនឿទុកចិត្តដំណើរការគម្រោងការណ៍វិនិយោគនៅវៀតណាម។ រាល់កាយវិការទាំងនេះគឺសំដៅនាំសេដ្ឋកិច្ចវៀតណាមចាប់ផ្ដើមដំណាក់កាលកំណើនថ្មីដោយគុណភាពខ្ពស់ជាង។
ការធ្វើឡើងកំណែទម្រង់ខឿនសេដ្ឋកិច្ចតាមទិសសង្គមនិយមនោះ បានជួយវៀតណាមក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទីផ្សារជោគជ័យរបស់ពិភពលោក។ ផ្នែកសេដ្ឋកិច្ចឯកជនត្រូវបានលើកទឹកចិត្តឲ្យអភិវឌ្ឍន៍ហើយសហគ្រាសរដ្ឋក៏ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីធ្វើសកម្មភាពក្រោមការកំណត់របស់ទីផ្សារ។ វិស័យផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន និងការធ្វើអាជីវកម្មបច្ចេកវិទ្យាខ្ពស់ នាបច្ចុប្បន្ន គឺជាចំណែកមួយនៃខឿនសេដ្ឋកិច្ចជាតិ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac (រូបថត៖ VGP) |
ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវគោលនយោបាយស្ដីពីការទាក់ទាញអ្នកស្រាវជ្រាវចូលមកមណ្ឌលបច្ចេកវិទ្យាខ្ពស់
នាបច្ចុប្បន្ន វៀតណាមមានមណ្ឌលបច្ចកវិទ្យាខ្ពស់ជាតិចំនួន៣ នោះគឺ មណ្ឌល Hoa Lac (ហាណូយ) មណ្ឌល Da Nang និងមណ្ឌលទីក្រុងហូជីមិញ។ ការទាក់ទាញវិនិយោគនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ទាំង៣ខាងលើ បានបង្កើតឡើងគ្រឹះស្ថានដើម្បីអភិវឌ្ឍន៍សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ។ តាមរបាយការណ៍របស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថា រហូតដល់ពេលនេះ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទាំង៣នេះ ទាក់ទាញបានគម្រោងការណ៍វិនិយោគជាង២០០គម្រោង ដោយដើមទុនចុះបញ្ជីប្រមាណ១០ពាន់លានដុល្លាអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នាសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ខ្ញុំសង្ឃឹមថា មណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នឹងរួមវិភាគទានដ៏សំខាន់ទៅក្នុងខឿនវិទ្យាសាស្ត្របច្ចេកវិទ្យាជាតិក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ជាទីកន្លែងដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនៅវៀតណាម រួមចំណែកកសាងរដ្ឋធានីក៏ដូចជាប្រទេសជាតិផងដែរ។ ដើម្បីសម្រេចក្ដីសង្ឃឹមនេះ គឺក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវមានការយកចិត្តទុកដាក់ជាច្រើនថែមទៀតដើម្បីកសាងមណ្ឌលនេះប្រកបដោយជោគជ័យ”។
ដើម្បីជួយដោះស្រាយការលំបាកខាងរបៀបរបបនោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ចេញផ្សាយយ៉ាងឆាប់រហ័សនូវសារាចរណែនាំការបង្កលក្ខណៈដើម្បីមណ្ឌលបច្ចេកវិទ្យាខ្ពស់អភិវឌ្ឍន៍។
“យន្តការ គោលនយោបាយទាក់ទាញប្រភពធនធានមនុស្សមានគុណភាពត្រូវបានធ្វើជាក់ស្ដែងភាវូបនីយកម្មដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់អ្នកស្រាវជ្រាវចូលមកមណ្ឌលបច្ចេកវិទ្យាខ្ពស់។ ត្រូវប្រមូលផ្ដុំការជំពាក់ជំពិនរបស់វិនិយោគិន ដើម្បីឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam នឹងជួបប្រជុំជាមួយក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការនិងវិនិយោគ និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីដោះស្រាយឲ្យបានឆាប់រហ័ស។ នាយករដ្ឋមន្រ្តីគាំទ្រការដោះស្រាយការជំពាក់ជំពិនខាងច្បាប់ ត្រៀមខ្លួនជាស្រេចដាក់ជូនរដ្ឋាភិបាលដើម្បីបោះឆ្នោត សំដៅគាំទ្រគោលនយោបាយទាក់ទាញធនធានមនុស្សមានទេពកោសល្យនេះ។ នេះជាប្រការសំខាន់ណាស់ ដើម្បីចាប់ផ្ដើមអាជីវកម្មក៏ដូចជាកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនៅវៀតណាម”។
បន្តជំរុញកំណែទម្រង់លើវិស័យជាច្រើន
ឆ្នាំ២០១៨ត្រូវបានប៉ាន់ស្មានថា ជាឆ្នាំគន្លឹះរបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ នេះជាឱកាសផងនិងការការសាកល្បងផងចំពោះវៀតណាម។ ដើម្បីទទួលបានកំណើនខ្ពស់និងចីរភាពជាងមុនក្នុងឆ្នាំ២០១៨ វៀតណាមចាំបាច់ត្រូវជំរុញខ្លាំងការកែលំអបរិយាកាសធ្វើអាជីវកម្ម កាត់បន្ថយការចំណាយក្រៅផ្លូវការសំរាប់សហគ្រាស។ ក្រៅពីនោះ ជំរុញខឿនសេដ្ឋកិច្ចទីផ្សារនិងលើកទឹកចិត្តឲ្យបង្កើនការបណ្ដាក់ទុនទៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា សំដៅឆ្លៀតយកឱកាសពីបដិវត្តន៍ឧស្សាហកម្ម៤.០។ រដ្ឋាភិបាលក៏បានកំណត់គោលដៅគឺ ខិតខំប្រឹងប្រែងនាំវៀតណាមចូលក្នុងក្រុមអាស៊ាន-៤ ស្ដីពីលទ្ធភាពប្រកួតប្រជែងនិងបរិយាកាសធ្វើអាជីវកម្ម ក្នុងឆ្នាំ២០១៨ដែរ។
រយៈពេល៣ឆ្នាំសេសសល់ (ឆ្នាំ២០១៨ ២០១៩ និង២០២០) នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចដំណាក់កាល២០១១-២០២០ និងផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវរូបសណ្ឋានកំណើនសេដ្ឋកិច្ច២០១៦-២០២០នោះ មានអត្ថន័យដ៏សែនសំខាន់ចំពោះរយៈពេល១៥ជាបន្តរបស់វៀតណាម។ នេះជាដំណាក់កាលប្រែពីខឿនសេដ្ឋកិច្ចមួយដែលមានកំណើនអស្ថិរភាព និងងាយរងគ្រោះ ក្លាយទៅជាខឿនសេដ្ឋកិច្ចមានកំណើនដោយគុណភាពនិងលទ្ធភាពប្រកួតប្រជែងខ្ពស់។ ការដែលរដ្ឋាភិបាលជំរុញកែណែទម្រង់យ៉ាងខ្លាំងក្លាចាប់ពីដើមឆ្នាំ២០១៨នេះ បានរួមចំណែកសំរេចផែនការខាងលើ៕