វៀតណាមបង្កើនវិនិយោគដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

          (VOV World)_តាមសេចក្ដីសម្រចនៃសន្និបាតមជ្ឈឹម លើកទី​ ៦ បាន​កំណត់​
ថា÷​វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដើរតួនាទីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ​និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើម្បីអនុវត្តគោលដៅនេះ ដំណោះស្រាយ​សំខាន់ មានចរិតលក្ខណះលោតផ្លោះនោះគឺការបង្កើនវិនិយោគ ផ្គត់ផ្គង់ថវិកា​ទាន់ ពេលវេលាសំរាប់គំរោងវិទ្យាសាស្ត្រ​។ ​

វៀតណាមបង្កើនវិនិយោគដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា - ảnh 1
វៀតណាមបង្កើនវិនិយោគដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា(internet)

          តួនាទីរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវបានកំណត់ច្បាស់លាស់ ក្នុង​សេច
ក្តីសំរេចចិត្ត ជាច្រើន នៃសន្និបាតបក្សកុម្មុយនីស្ត​វៀតណាម។ តាមនោះ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាជាគន្លិះសំខាន់ ជាកម្លាំងចលករ​ដើម្បី​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រ
ទេសជាតិ។ ដើម្បីអនុវត្តគោលដៅនេះ រដ្ឋមន្ត្រី​ក្រសួង វិទ្យាសាស្ត្រ-បច្ចេកវិទ្យាវៀត
ណាម  លោក Nguyen Quan បានចាត់​ទុក​ថា÷​ទន្ទឹមនឹងការរក្សារថវិកាចំនួន២% សំរាប់
វិស័យ នេះ យើងត្រូវមានវិធានការ​ជាច្រើន ដើម្បីប្រមូលផ្តុំការរួមវិភាគទាន របស់
សង្គម  អង្គភាពអាជីវកម្ម…។ល។ ទន្ទឹមនឹងនោះ ត្រូវមានដំណោះស្រាយព្រមៗគ្នា 
ដែលក្នុងនោះ គោល នយោបាយលើកទឹកចិត្ត ដើម្បីអង្គភាពអាជីវកម្ម និងអង្គការនា
នា លៃទុក ប្រាក់ចំណេញមួយចំនួនសំរាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ របស់អង្គភាព
អាជីវ កម្ម ឬរបស់តំបន់របស់ខ្លួន។ រដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រ-បច្ចេកវិទ្យាវៀតណាម ​
លោក ​Nguyen ​Quan បានលើកច្បាស់ថា÷

              “   ខ្លឹមសារសំខាន់១នៃសេច​ក្តីសំរេចចិត្តលេខ២០សន្និបាត មជ្ឈឹមលើក ទី៦ នីតិកាលទី១១ស្តីពីការអភិវឌ្ឍន៍វិទ្យាសាស្រ្តបច្ចេកវិទ្យាគឺការប្រើប្រាស់ថវិការរដ្ឋសំ
រាប់ភារកិច្ច វិទ្យាសាស្រ្តបច្ចេកវិទ្យាត្រូវសមស្របទៅនឹងល្បឿនអនុម័តភារកិច្ចនេះ។ទី២គឺមជ្ឈឹមគាំទ្រការបើកទូលាយការអនុវត្តយន្តការហិរញ្ញវត្ថុនៃមូលនិធិអភិវឌ្ឍន៍
វិទ្យាសាស្រ្តបច្ចេកវិទ្យា “។

រដ្ឋមន្រ្តី Nguyen Quan បានអោយដឹងថែមទៀតថា៖យើងត្រូវមានយន្តការ​ពិសេស​សំរាប់ការអនុវត្តភារកិច្ច វិទ្យាសាស្រ្តបច្ចេកវិទ្យាដើម្បី​បំពេញតម្រូវ​ការជាក់ស្តែង​ក្នុង​សកម្មភាពវិទ្យាសាស្រ្តបច្ចេកវិទ្យានាបច្ចុប្បន្ននិងទំនៀមទំលាប់អន្តរជាតិទៀតផង។

          “ ខ្ញុំចាត់ទុកថា÷ការស្រាវជ្រាវវិទ្យាសាស្ត្រត្រូវមានយន្តការពិសេសដោយ​ឡែក​។ បន្ទាប់ពីពេលមជ្ឈឹមចេញផ្សាយសេចក្តីសំរេចចិត្ត​ លេខ ២០ ​រដ្ឋាភិបាលក៏បានចេញ​ផ្សាយសេចក្តីសំរេចចិត្តលេខ ៣៦ ស្ដីពីលើកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាល ដើម្បី
អនុវត្តសេចក្តីសំរេចចិត្តរបស់មជ្ឈឹម។ ដែលក្នុងនោះ មានភារកិច្ចជាច្រើន ត្រូវបាន
ប្រគល់ជូន​បណ្ដាក្រសួង ស្ថាប័នធ្វើ​វិសោធនកម្មច្បាប់ជាធរមានផ្សេងៗ រួមទាំងច្បាប់
ថវិការដ្ឋ ​ច្បាប់ពន្ធចំណូល និងច្បាប់មួយចំនួនស្ដីពី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ យើងខ្ញុំសង្ឃឹមថា÷ ​ការដែលគ្រប់​ក្រសួង ​ស្ថាប័ន ​សហការជាមួយ​គ្នា​ដ៏ល្អប្រសើរ ​
យើង​នឹងមាន​បណ្ដាការកំណត់ថ្មី ចំពោះសេដ្ឋកិច្ចទីផ្សារ ជាមួយចរិតលក្ខណះពិសេស
ដោយ​ឡែករបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាពិតប្រាកដ។”

   វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលជំរុញខ្លាំង ឧស្សាហូបនីយកម្ម ទំនើបភាវូប​នី​យកម្ម និងនៅសល់តែ៧ឆ្នាំទៀត ដើម្បីសម្រេចគោលដៅនាំប្រទេសជាតិក្លាយទៅជា
ប្រទេសឧស្សាហកម្ម តាមទិសទំនើប។ដោយហេតុនេះ ការប្រមូលផ្តុំប្រភពកម្លាំង និង​បង្កើតយន្តការហិរញ្ញវត្ថុសមស្របដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា រួម​ចំណែក​ធ្វើអោយការផ្តួចផ្តើមគំនិតរបស់បក្ស និងរដ្ឋអំពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ក្លាយទៅជាការពិតជាក់ស្ដែង ជាកម្លាំងចលករសំខាន់បំផុតដើម្បី​អភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ