វៀតណាមបង្កើនអត្រាស្ត្រីចូលរួមស្ថាប័នរដ្ឋ

(VOVworld)-នាបច្ចុប្បន្ន អត្រាសមាជិការសភានៅវៀតណាមគឺស្រូបយក២៤,៤
%។ នៅក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អត្រានេះមានការថយចុះ។ ហើយ វៀតណាមកំពុងខំប្រឹងប្រែងទទួលបានគោលដៅគឺយ៉ាងហោចណាស់មាន៣៥% នៃសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២០ជាស្ត្រី។

        ការចូលរួមរបស់ស្រ្តីនៅក្នុងស្ថាប័នរដ្ឋសភាវៀតណាមគឺមានការរីកចំរើន
គួរឲ្យកត់សម្គាល់ ពីតួរលេខ៣%នានីតិកាលទី១រហូតមកដល់ពេលនេះគឺកើន
ឡើង២៤,៤%។​ប៉ុន្តែដើម្បីសម្រេចបានគោលដៅ សមាជិកសភានីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២០ជាស្ត្រីនោះ គឺមិនមែនជាបញ្ហាងាយស្រួលឡើយ។

វៀតណាមបង្កើនអត្រាស្ត្រីចូលរួមស្ថាប័នរដ្ឋ - ảnh 1
សមាជិការសភាថ្លែងមតិនៅក្នុងកិច្ចប្រជុំលើកទី១០រដ្ឋសភា
វៀតណាមនីតិកាលទី១៣ (រូបថតៈ TRan Hai)

        ស្រ្តីនិងការចូលរួមស្ថាប័នរដ្ឋ

        តាមលោកស្រី Bui Thi An សមាជិការមណ្ឌលហាណូយថា នៅក្នុងស្ថាប័ន រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនត្រូវមានអ្នកតំណាងឲ្យគ្រប់ជាន់ថ្នាក់ក្នុងសង្គម ដែលក្នុងនោះរួមទាំងស្រ្តី។ ការចូលរួមរបស់ស្ត្រីចូលក្នុងស្ថាប័នរដ្ឋគឺជាការងារចាំ
បាច់ ហើយត្រូវមានអត្រាសមស្របដោយសារស្ត្រីស្រូបយក៥០%នៃចំនួនប្រជា
ជនវៀតណាម។ លោកស្រី Bui Thi An បានឲ្យដឹងថា៖

        “តាមមតិរបស់ខ្ញុំថា តួរលេខ៣៥%គឺសមស្របណាស់។​ហើយមើលជាទូ
ទៅ ក៏មិនសូវពិបាកសម្រេចដែរ ប៉ុន្តែងាក់ទៅតំបន់នីមួយជាក់ស្តែងនោះបើគ្មាន
ការ ត្រៀមជាមុនគឺតួលេខ៣៥%គឺពិបាកសម្រេចណាស់។ ម្យ៉ាងវិញទៀតត្រូវ
មាន យន្តការធានាឲ្យបានតួរលេខ៣៥%នោះផងនិងធានាគុណភាពផងហើយ
រក ឃើញបុគ្គលឆ្នើមក្នុងស្ថាប័នរបស់ខ្លួនទៀតផង”។

        សមភាពភេទលើវិស័យនយោបាយនៅជួបប្រទះការលំបាកជាច្រើន ជា ពិសេសការបង្កើនអត្រាស្ត្រីចូលរួមជាអ្នកដឹកនាំនៅស្ថាប័នតំបន់។​មូលហេតុនាំ​ មកអត្រាស្ត្រីចូលរួមជាថ្នាក់ដឹកនាំនៅក្រសួងស្ថាប័នពីមជ្ឈឹមទៅដល់តំបន់នៅ ទាបគឺដោយសារការងាររៀបចំកម្មាភិបាលនៅយឺតយ៉ាវណាស់។ រួមជាមួយគ្នា
នោះ ការអនុវត្តកិច្ចការកម្មាភិបាលជាស្រ្តីនៅមិនទាន់ព្រមៗគ្នានៅឡើយ។​លើស​ពីនេះទៅទៀតកម្មាភិបាលជាស្ត្រីត្រូវបំពេញភារកិច្ចជាអ្នកម្តាយ ជាប្រពន្ធ ផង
និងចូលរួម​សកម្ម​ភាពសង្គមផង ដូច្នេះ​បណ្តាលឲ្យស្រ្តីជួបឧបស័គ្គច្រើនបើប្រៀប
នឹងបុរសនោះ។ លោកស្រី Ho Thi Thuy អនុប្រធានក្រុមសមាជិកសមាជិការ
មណ្ឌល​Vinh Phuc បានចាត់ទុកថា៖

        “ទោះបីជាគោលនយោបាយស្តីពីសមភាពភេទគឺគ្រប់គ្រាន់ណាស់ ពីការ
បញ្ចូលសេចក្តីសម្រេចរបស់បក្សទៅដល់ឯកសារគតិយុត្តិនានាក្តីប៉ុន្តែបញ្ហា
ចូលរូមឆាកនយោបាយនៅជួបការលំបាក។​តាមការឃ្លាំមើលទូទៅ តំបន់ ជាច្រើនគឺមិនសូវយកចិត្តទុកដាក់ការងាររកឃើញនិងបណ្តុះបណ្តាលកម្មាភិ
បាលជាស្ត្រីឡើយ”។

        ដើម្បីគោលដៅ៣៥%សមាជិកសភាជាស្ត្រី

        ដោយគោលដៅយ៉ាងហោចណាស់មាន៣៥%សមាជិកសភាជាស្ត្រីនោះ បញ្ជីរឈ្មោះបេក្ខនារីក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី១៤ខាងមុខនៅតំបន់ នានាគឺត្រូវធានាកុំឲ្យអត្រាស្ត្រីទាបជាងប្រុស។ ការឧទ្ទេសនាមបេក្ខនារីដើរតួនាទី សំខាន់នៅក្នុងសមាគមនារីគ្រប់ជាន់ថ្នាក់។ លោកស្រី Nguyen Thi Tuyet អនុ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា៖

        “យើងខ្ញុំនឹងបើកវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្នុងសមាគម។​តាម
នោះ យើងខ្ញុំនឹងបើកវគ្គបណ្តុះបណ្តាលសម្រាប់បេក្ខនារីឈរឈ្មោះនៅរដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់​នូវចំណេះដឹង សំដៅនៅពេលដែលកាន់ តួនាទីជាសមាជិការសភាឬក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នឹងបំពេញល្អ
ភាពជាអ្នកដឹកនាំ”។

        ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៤និងក្រុម ប្រឹក្សាប្រជាជនអាណត្តិ ២០១៦-២០២១ ឯកសារជាច្រើនក៏បានណែនាំការងារ រៀបចំកម្មាភិបាលចូលក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ក៏ដូច
ជា ធានាអត្រាសមាជិការជាប់ឆ្នោត។ លើកកំពស់អត្រាស្ត្រីចូលរួមរដ្ឋសភានីតិ កាលទី១៤និងក្រុមប្រឹក្សាប្រជាជនអាណត្តិ២០១៦-២០២១ ជាបញ្ហាសំខាន់
សំដៅ ជម្រុញសមភាពភេទដើម្បីវឌ្ឍន៍ភាពរបស់នារីនិងការអភិវឌ្ឍន៍សង្គមរបស់
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ