វៀតណាមបន្តអះអាងនូវតួនាទីជាសមាជិកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១០ និងបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែតុលា។ នេះគឺជាព្រឹត្តិសំខាន់ ដោយមានក្ដីសង្ឈឹមថា នឹងបង្កើតសញ្ញាសម្គាល់ថ្មីក្នុងយន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន និងគោលបំណងចង់ដើរតួនាទីយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការនេះ ក៏ដូចជាអភិវឌ្ឍភាពភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុនឡើងកំពស់ថ្មីមួយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc |
កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកនេះបានគួសសញ្ញា ១០ឆ្នាំ ក្នុងការបង្កើត និងអភិវឌ្ឍន៍យន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន និង ៣ ឆ្នាំ អនុវត្តន៍យុទ្ធសាស្ត្រទីក្រុងតូក្យូ ជាមួយនឹងលទ្ធផលដ៏លេចធ្លោលើគ្រប់វិស័យ កសាងហេដ្ឋារចនាសម្ព័ន្ធ កិច្ចការពារបរិស្ថាន ទប់ទល់នឹងគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុជាដើម។
យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ១២ នៅប្រទេសហ្វីលីពីន (ខែមករាឆ្នាំ ២០០៧) ជប៉ុនបានលើកសំណើរអំពីកម្មវិធីទំនាក់ទំនងភាពជាដៃគូមេគង្គ - ជប៉ុន ដោតផ្ដោតលើវិស័យអាទិភាពចំនួន ៣ រួមមាន៖ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅអនុតំបន់ ពង្រីកពាណិជ្ជកម្ម -វិនិយោគរវាងជប៉ុន និងតំបន់មេគង្គ និងប្រដេញតាមរាល់តម្លៃទូទៅ និងគោលដៅរួមនៃតំបន់ដូចជា ការកាត់បន្ថយភាពក្រីក្រ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទប់ស្កាត់អាសន្នរោគ និងកិច្ចការពារបរិស្ថាន។
រហូតមកដល់ពេលនេះ ជប៉ុន និងបណ្ដាប្រទេសមេគង្គរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានដំណើរការកិច្ចប្រជុំកំពូលចំនួន ៩ ដង កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចចំនួន ១១ ដង ដែលទទួលបានការព្រមព្រៀង និងលទ្ធផលជាក់ស្ដែងជាច្រើន។ នាពេលកន្លងទៅ វាល់វិស័យសហប្រតិបត្តិការរវាងមេគង្គ និងជប៉ុនបានជំរុញខ្លាំងលើគ្រប់វិស័យដូចជា៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិង អរូបវត្ត អភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព បង្រួញគម្លាតនៃការអភិវឌ្ឍ និងកិច្ចការពារបរិស្ថានជាដើម។
ក្នុងដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន បានអនុវត្តន៍ "យុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី ឆ្នាំ ២០១៥" និង "ផែនការសកម្មភាពមេគង្គ - ជប៉ុន សំដៅអនុវត្តន៍ យុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី ឆ្នាំ ២០១៥" ជាមួយគោលដៅទទួលបាន "កំណើនប្រកបដោយគុណភាព" និងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព និងព្រមៗគ្នានៅអនុតំបន់មេគង្គ។
កិច្ចប្រជុំលើកនេះបានអនុម័តលើ "យុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី ឆ្នាំ ២០១៨" តម្រង់ទិសដៅឲ្យកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដំណាក់កាលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានវាយតម្លៃឡើវិញ អំពីមេរៀនបទពិសោធន៍ ក្នុងរយៈពេល ១០ ឆ្នាំ សហប្រតិបត្តិការ និងឱកាស ការសាកល្បងនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុននាដំណាក់កាលថ្មី។
វៀតណាមដើរតួនាទីយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការមេគង្គ - ជប៉ុន
ដោយស្ថិតនៅច្រកទ្វារនៃតំបន់មេគង្គ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនង សហប្រតិបត្តិការជាមួយបណ្ដាប្រទេសអនុតំបន់ ជាពិសេសគឺយន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ចាប់តាំងពីពេលបង្កើតយន្តការសហប្រតិបត្តិការនេះមក វៀតណាមបានដើរតួនាទីជាប្រទេសមានការទទួលខុសត្រូវ រស់រវើក និងស្វាហាប់។
ក្រោយរយៈពេលជិត ១០ ឆ្នាំ សហប្រតិបត្តិការមក ជាមួយនឹងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពនោះ វៀតណាមបានអះអាងនូវតួនាទី ដោយមានសម្លេងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន។ ក្នុងនោះមាន គំនិតផ្ដូចផ្ដើមលេចធ្លោរបស់វៀតណាមនាពេលកន្លងទៅដូចជា គំនិតផ្ដូចផ្ដើម “បង្កើនការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចនៅអនុតំបន់មេគង្គតាមរយៈការជំរុញការដឹកជញ្ជូនពហុវិធី " ឬគំនិតផ្ដួចផ្ដើម "បើកទូលាយការតភ្ជាប់អនុតំបន់មេគង្គជាមួយតំបន់នៅជុំរិញ ដូចជា អាស៊ីខាងត្បូង"។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏នឹងបំពេញទស្សនកិច្ចនៅជប៉ុន។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្នុងឱកាសដែលប្រទេសទាំងពីររៀបចំពិធីរំលឹកខួបលើកតី ៤៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត សំដៅរឹតបន្តឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តដ៏ស៊ីជំរៅថែមទៀតវៀតណាម-ជប៉ុនលើគ្រប់វិស័យ ហើយរួមវិភាគទានបង្កើនទំនុកទុកចិត្តខាងនយោបាយទ្វេភាគី។ ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី ១០ និងដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សំដៅអះអាងថាវៀតណាមគឺជាដៃគូគួរឲ្យទុកចិត្ត ហើយត្រៀមខ្លួនជាស្រេចជាមួយជប៉ុន និងបណ្ដាប្រទេសកសាងផែនការសហប្រតិបត្តិការរយៈពេលយូរអង្វែង ឆ្ពោះទៅរកគោលដៅទូទៅគឺអភិវឌ្ឍន៍ និងបង្រួញគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេសអនុតំបន់មេគង្គ ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ឡើងកម្ពស់ថ្មីមួយផងដែរ៕