វៀតណាមប្រមូលផ្ដុំកាត់បន្ថយភាពក្រីក្រយ៉ាងចីរភាព

VOV-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបណ្ដាឃុំលំបាកជាពិសេសនៅដំបន់​ជន
ជាតិ​ភាគតិចនិងព្រៃភ្នំ(​កម្មវិធី១៣៥)ដំណាក់កាលទី៣ទើបនឹង​បាននាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមអនុម័ត។ ជួយឲ្យប្រជាជនរួចផុតពីភាព​ក្រីក្រចីរភាពដោះស្រាយ
រាល់បញ្ហា សំខាន់ក្នុងការអនុវត្តគោលនយោបាយកាត់​បន្ថយភាពក្រីក្រដល់ឃុំភូមិ ជាគោលដៅរបស់កម្មវិធីក្នុងដំណាក់កាលនេះ។ ​

វៀតណាមប្រមូលផ្ដុំកាត់បន្ថយភាពក្រីក្រយ៉ាងចីរភាព។(vov)
វៀតណាមប្រមូលផ្ដុំកាត់បន្ថយភាពក្រីក្រយ៉ាងចីរភាព។(vov)

    សមិទ្ធិផលគួរឲ្យកត់សម្គាល់​គឺក្រោយរយៈពេល១៦ឆ្នាំអនុវត្ត​កម្មវិធី​១៣៥​វៀតណាម ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយនាមបណ្ដាប្រទេស​ទទួលបាន​ជោគ​ជ័យធំបំផុតលើពិ
ភព លោកអំពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។​ ក្នុង​រយៈពេល២ទស្ស
វត្សកន្លងមក កម្មវិធី១៣៥បានរួមចំណែកធ្វើឲ្យផ្លាស់ប្តូរ​មុខ​ម៉ាត់​ដំបន់ព្រៃភ្នំជនជាតិ
ភាគតិចលំបាក ជាពិសេស ជីវភាពរបស់ជនរួមជាតិ​ត្រូវបាន​កែលំអរជាជំហានៗ​​ ត្រា ក្រីក្របានថយចុះយ៉ាងលឿន គិត​ជាមធ្យមទទួលបាន​៣,៦%​ក្នុងមួយឆ្នាំ។ តាមការ ពិនិត្យរបស់គណៈកម្មាធិការជនជាតិចំណុះ​រដ្ឋាភិបាល​នាពេលថ្មីៗនេះសឲ្យឃើញថា​នៅមានឃុំចំនួន១៤៩ ក្នុងចំណោមឃុំ​ចំនួន​៩ពាន់មិនទាន់មានផ្លូវរថយន្តចូលទៅដល់
កណ្ដាលឃុំ ភូមិប្រមាណ៦៧,២%​មិន​ទាន់​មានផ្លូវគមនាគមន៍បេតុង ឃុំចំនួន២០២មិន
ទាន់ មានអគ្គិសនីជាដើម។ ដោយហេតុនេះសំណូមពរបានដាក់ចេញ ក្នុងដំណាក់
កាល ទី៣នៃកម្មវិធី១៣៥គឺត្រូវជួយឲ្យ​ប្រជាជនកាត់បន្ថយភាពក្រីក្រចីរភាព។ លោក
Hoang Van Doan នាយករង​មន្ទី​កសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Lang Son បានឲ្យដឹងថា៖

“ការជួយឧបត្ថម្ភផលិតកម្មក្នុងដំណាក់កាលទី៣នៃកម្មវិធីមានអត្ថន័យសំខាន់
ណាស់ក្នុងការជួយឧបត្ថម្ភជនរួមជាតិជនជាតិភាគតិចឈានឡើងរួចផុតពីភាពក្រីក្រ
ពីព្រោះនាបច្ចុប្បន្នបណ្ដាគ្រួសារក្រីក្រគ្មានលទ្ធភាព ទិញពូជថ្មីអនុវត្តវិទ្យាសាស្ត្រជឿន
លឿនដើម្បីលើកកំពស់ចំណូលដូច្នេះការជួយឧបត្ថម្ភរបស់រដ្ឋគឺចាំ​បាច់ក្នុងការជួយ ឧបត្ថម្ភតំលៃនិងចំណាយក្នងុការដាំដំណាំ ​ចិញ្ចឹមសត្វ។”

          តាមលោក Dinh Cong Nen ប្រធានគណៈកម្មាធិការប្រជាជនឃុំ Chieng Sai ស្រុក
 Bac Yen ខេត្ត Son La ថា​បញ្ហាមួយក្នុងចំណោមបញ្ហាដែលដំបន់​ព្រៃភ្នំ​ស្ទើរតែទាំងអស់
មាន ជនរួមជាតិភាគតិចជាច្រើនរស់នៅកំពុងត្រូវប្រឈមមុខគឺហេដ្ឋានរចនាសម្ព័ន្ធ គមនាគមន៍អន់ខ្សោយ។ នេះក៏ជាមូលហេតុធ្វើឲ្យអត្រាក្រីក្រកើនឡើងវិញខ្ពស់ដោយ
សារប្រជាជន មិនអាចផលិត​ផ្ទាល់និងទាក់ទងជាមួយទីផ្សារក្នុងការលក់កសិផល។
លោក Dinh Cong Nen បានចាត់ទុកថា៖​

          “ ការធ្វើដំណើរទៅវិញទៅមកក្នងុភូមិសាស្ត្រ ជួបការលំបាក​ជា​ច្រើន​។​ដោយ
ហេតុនេះ ត្រូវមាន ផ្លូវដើម្បីប្រជាជនធ្វើដំណើរទៅវិញទៅមក និងដឹកជញ្ជូនកសិកផល។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងវិនិយោគសំរាប់ផ្លូវគមនាគមន៍ ដើម្បីជួយប្រជាជនដឹកកសិក
ផលទៅលក់​។”

          បណ្ឌិត Dang Kim Son ប្រធានវិទ្យាស្ថានគោលនយោបាយ និង​យុទ្ធសាស្ត្រអភិ
វឌ្ឍន៍កសិកម្ម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានអោយដឹងថា÷ដំណាក់កាល ទី៣ នៃកម្មវិធី ១៣៥ ផ្តល់អាទិភាពវិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ផលិតកម្ម  ដើម្បីបង្កើតការលោតផ្លោះ ក្នុងការ​ប្រមូលផ្តុំប្រភពកម្លាំងវិនិយោគ រួមចំណែក កាត់
បន្ថយ ភាពក្រីក្រសំរាប់​ប្រជាជននៅឃុំលំបាកផ្សេងៗ ឃុំព្រំដែន …ល។ តាមគំរោង 
កំរិត វិនិយោគសំរាប់ឃុំនិមយួៗគឺ១ពាន់លានដុង៊​ និងចាប់ពីឆ្នាំ២០១៥តទៅ ដោយផ្អែក
ទៅលើ​សា្ថនភាពជាក់ស្ដែងអំពីសេដ្ឋកិច្ច សង្គម នឹងបង្កើនទុនវិនិយោគឡើង២,៥ពាន់
លានដុង​សំរាប់ឃុំក្រីក្រនិមួយៗ។ បណ្ឌិត Dang Kim Son បានវិភាគថា÷

          “ ដើម្បីទាក់ទាញការវិនិយោគចូលមកជនបទ គឺយើងត្រូវស្រាវជ្រាវ​ហេដ្ឋារចនា
សម្ព័ន្ធ  ដែលអង្គភាពអាជីវកម្មនានា ចង់វិនិយោគ។ ហេដ្ឋារចនាសម្ព័ន្ធណា បំរើអោយ
ផ​លិតកម្មកសិកម្ម។ ពេលដែលកំណត់បានបញ្ជី​រាយនាមអាទិភាព គឺត្រូវប្តេជ្ញាចិត្តវិនិ
យោគ។ ចង់ធ្វើបានដូច្នេះ គឺរដ្ឋត្រូវ​ប្រមូលផ្តុំជំរុញ ប្រមូលផ្តុំ​ចូលក្នុងកសិកម្ម កសិករ 
និងជនបទ។”

          រដ្ឋមន្ត្រី និងជាប្រធានគណះកម្មាធិការជនជាតិ Giang Seo Phu បាន​អោយដឹងថា÷ ដំណាក់កាលទី៣ របស់កម្មវិធី១៣៥ នឹងមានចំណុចថ្មីជា​ច្រើន ដើម្បីកម្មវិធីនេះអនុវត្ត មានប្រសិទ្ធិភាពជាង។ ចំណុច១ក្នុងចំណោម​ចំណុចថ្មី នោះគឺរយពេលអនុវត្ត​គោល នយោបាយយូរអង្វែងជាង ​ពី៥​ដល់​១០ឆ្នាំ ។ រដ្ឋមន្ត្រី Giang Seo Phu អះអាងថា÷

          “ បណ្ដាចំណុចថ្មី នៃកម្មវិធីនេះគឺបន្តខ្លឹមសារនៃដំណាក់កាលទី២ ​ដែលគោល
ដៅបាន ដាក់ចេញ ប៉ុន្តែមិនទាន់សម្រេច គឺត្រូវបន្តដោះស្រាយ។ ខ្លឹមសារ១ទៀត  គឺបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស។”

          គោលដៅកាត់បន្ថយអត្រាគ្រួសារក្រីក្រថយចុះ ៥% នាឆ្នាំ ២០១៥ ​របស់វៀត
ណាម  គឹជាការលំបាកសាកល្បងធំទាមទារត្រូវមានការផ្លាស់ប្តូរជាសារវន្ត៍ ​ទាំងអំពី​យន្តការគោលនយោបាយ និងប្រភពកម្លាំងវិនិយោគទៀតផង។ រួមជាមួយបណ្ដា
លទ្ធផល ដែលទទួល បាននោះ បណ្ដាការ​ខំប្រឹងប្រែង​ថ្មី​ក្នុងការអនុវត្តដំណាក់កាល ទី៣ នៃកម្មវិធី ១៣៥  នឹងបន្តរួមចំណែកអភិវដ្ឍន៍សេដ្ឋកិច្ច សង្គម នៅបណ្ដាឃុំលំ បាកពិសេស តំបន់ជនរួមជាតិជាជនជាតិភាគតិច រួមចំណែកជាក់ស្ដែងចូលក្នុងកិច្ច
ការកាត់បន្ថយភាពក្រីក្រនៅវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ