វៀតណាមផ្ញើសារលិខិតច្បាស់លាស់អំពីសន្តិសុខនៅ Shangri-La 2016

        (VOV)_វេទិកាសន្ទនា Shangri-La លើកទី១៥ ដែលទើបនឹងបានបិទ​បញ្ចប់នៅសិង្ហ បុរី ក្រោយរយៈពេល៣ថ្ងៃធ្វើការ និងពិភាក្សាយ៉ាងផុលផុស។ ដោយបានប្រព្រឹត្តទៅក្នុង
សភាពការសន្តិសុខតំបន់កំពុងប្រឈមមុខនឹងការលំបាក​សាកល្បងជាច្រើននោះជាពិ
សេសគឺទំនុកទុកចិត្តយុទ្ធសាស្ត្ររវាងប្រទេសនានាត្រូវបានថយចុះ​ ហើយនៅក្នុងវេទិកា
សន្ទនានេះ វៀតណាមបានផ្តល់មតិជាច្រើន​ ដោយបានផ្ញើសារលិខិតច្បាស់លាស់ស្ដីអំពីសន្តិភាព អំពីផលប្រយោជន៍ជាតិ និងការ​ទទួលខុសត្រូវក្នុងការកសាងខឿនសន្តិភាព
រួម។ 

        Shangri-La ជាវេទិកាសន្តិសុខសំខាន់ជួរមុខនៅក្នុងតំបន់។ ព្រឹត្តិការណ៍នេះ​ទាក់
ទាញ ការយកចិត្តទុកដាក់ជាពិសេសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ មន្ត្រី ​និងមជ្ឈ
ដ្ឋាន អ្នកប្រាជ្ញ នានាលើពិភពលោក។ វេទិកាសន្ទនា Shangri-La ២០១៦ ​បានទាក់ទាញ
ការចូលរួមរបស់ អ្នកជំនាញការ និងអ្នកប្រាជ្ញាច្រើនបំផុតតាំងពីមុន​មក។ ឆ្លងកាត់
រយៈពេល១៥ឆ្នាំកសាងនិង អភិវឌ្ឍន៍  Shangri-La បានដើរតួនាទី​ដ៏សែនសំខាន់ ដែល
គ្មានវេទិកាណាមួយអាច បដិសេធឬប្រៀបធៀបបានឡើយ។ ជាប្រទេសមួយមានសិទ្ធិ
 និងផលប្រយោជន៍ផ្ទាល់ ចំពោះបំរ៉ែបំរួលសន្តិសុខ​កាន់តែតានតឹងឡើងៗក្នុងតំបន់ 
នាពេលថ្មីៗនេះ វៀតណាម បាន សកម្មឡើង​សម្លេង ដើម្បីកសាងបរិយាកាសមួយប្រ
កបដោយសន្តិភាពស្ថិរភាពនៅក្នុងតំបន់  និងលើពិភពលោក។

វៀតណាមផ្ញើសារលិខិតច្បាស់លាស់អំពីសន្តិសុខនៅ Shangri-La 2016 - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh

ផលប្រយោជន៍ជាតិត្រូវសម្របសម្រូលជាមួយផលប្រយោជន៍របស់ប្រទេសជាតិ
ផ្សេងៗទៀត

         អាចឃើញថា៖ ខ្លឹមសារមួយដែលបានដើរតួនាទីសំខាន់ ក្នុងវេទិកា Shangri-La 
 លើកនេះ ហើយបានសាធារណមតិរង់ចាំជាច្រើន នោះគឺ​ដំណោះ​ស្រាយសំរាប់ភាពតានតឹងនាបច្ចុប្បន្ន។ បញ្ហាគ្រប់គ្រងភាពតានតឹងត្រូវបានលើកយកមកពិភាក្សា
ជាច្រើន នៅក្នុងកិច្ចប្រជុំនានានៅ Shangri-La ។

          ក្នុងកិច្ចប្រជុំពិសេស ស្ដីអំពី៖គ្រប់គ្រងភាពតានតឹងនៅសមុទ្រខាងកើត វៀត
ណាមបានលើកច្បាស់នូវដំណោះស្រាយជាក់ស្ដែងដើម្បីដោះស្រាយជំលោះ។ នោះគឺភា
គីទាំងឡាយត្រូវសកម្មស្វែងរកដំណោះស្រាយកាត់បន្ថយជំលោះនៅលើសមុទ្រ ដូចជា៖​
បង្កើតខ្សែទូរស័ព្ទ Hotline រួមគ្នាធ្វើការយាមល្បាតរួមរវាងកងទ័ព​ជើងទឹក​របស់ប្រ
ទេសផ្សេងៗ។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ​ Nguyen Chi Vinh បាន
ស្នើថា៖

          “ ប្រទេសទាំងឡាយត្រូវរួមគ្នាសហប្រតិបត្តិការជាមួយគ្នា និងតស៊ូដើម្បី​ដោះ
ស្រាយជំលោះ កាត់បន្ថយការវិវាទ បង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍ 
កសាងទំនុកទុកចិត្ត គោរពផលប្រយោជន៍ត្រឹមត្រូវរបស់គ្នាទៅវិញទៅមក។ ​ទោះបី
ជាសហប្រតិបត្តិការ និងតស៊ូក្តី ប៉ុន្តែ មុនបង្អស់គឺត្រូវផ្អែកទៅលើស្មារតី​សមភាព 
គោរពគោលការណ៍នានារបស់ច្បាប់អន្តរជាតិ ចាត់ទុកនេះគឺជាស្តង់​ដាដើម្បីដោះ
ស្រាយជំលោះ ការខ្វែងគំនិត ដោះស្រាយដោយសន្តិវិធី មិនបានប្រើប្រាស់អំពើ
ហឹង្សាឬការគំរាមគំហែងប្រើប្រាស់អំពើហឹង្សា។ ”

          លើកកំពស់ស្មារតីគោរពច្បាប់

        នៅវេទិកាសន្ទនា Shangri-La លើកនេះសេចក្ដីថ្លែងការណ៍ ស្ដីអំពី​ប្រតិបត្តិ​
សម្រាប់ភាគីនានានៅសមុទ្រខាងកើត  (DOC) ,ក្រមប្រតិបត្តិសំរាប់ភាគីនានា 
នៅសមុទ្រខាងកើត

( COC )ជាពាក្យមួយ​ដែល​បាននិយាយដល់ច្រើនបំផុត ។ ពីព្រោះ ប្រទេសជាច្រើន
ក្នុងតំបន់ និងលើពិភពលោក យក​ចិត្តទុកដាក់ជាច្រើនចំពោះតំបន់សមុទ្រខាង
កើត ហើយសង្ឃឹមថា៖ ជំលោះទាំងឡាយនឹងបានដោះស្រាយដោយសន្តិវិធី ផ្អែកទៅ
លើគោលការណ៍ច្បាប់អន្តរជាតិ ដូចជា៖ DOC ,COC និងអនុសញ្ញាអង្គការសហប្រ
ជាជាតិ ស្ដីអំពីច្បាប់សមុទ្រ​ ១៩៨២​(UNCLOS) ។ នៅទីនេះ វៀតណាមក៏មានទស្ស
នះដូចជាប្រទេសនានា ​គឺត្រូ​វគោរពច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជំលោះ។
អនុរដ្ឋមន្ត្រីក្រសួង​ការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានអះអាងថា៖

          “ ទស្សនះរបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើតគឺត្រូវដោះស្រាយ​ដោយ
សន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ។ ក្នុងសភាពការណ៍ស្មុគ្រស្មាញនា​បច្ចុប្បន្ន មុន
បង្អស់គឺត្រូវអនុវត្តគោលនយោបាយនេះដោយការអះអាងអធិប​តេយ្យភាព។ វៀត
ណាមប្រឆាំងជំទាស់រាល់សេចក្ដីប្រកាសផ្សេងៗ ខុសពីសេចក្ដីប្រកាសអធិបតេយ្យ
ភាពរបស់វៀតណាម ពីព្រោះ សេចក្ដីប្រកាសរបស់វៀត​ណាម មានចរិតលក្ខណះប្រ
វត្តិសាស្ត្រ និងសមស្របជាមួយច្បាប់អន្តរជាតិ។”

          ចំពោះបណ្ដាបំរ៉ែបំរួលអស្ថិរភាពនាបច្ចុប្បន្ន ក្នុងតំបន់ អាចអះអាងថា៖ គ្មាន
ប្រទេសណាមួយអាចឈរនៅខាងក្រៅបានឡើយ ដោយបានទាក់ទិនដល់ស្ថិរ​ភាព
ក្នុងតំបន់។  ដូច្នេះ Shangri-La បន្តជាវេទិកាសំខាន់ ដើម្បីប្រទេសនានា​ក្នុង​តំបន់
ពិភាក្សាជាមួយគ្នា  ដើម្បីស្វែងរកដំណោះស្រាយ​ចំពោះបញ្ហាសន្តិសុខនាបច្ចុប្បន្ន
 រួមចំណែកកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ប្រកបដោយសន្តិភាព ស្ថិរ​ភាព​ និងសម្បូរ
រុងរឿង។ ហើយវៀតណាម ជាប្រទេសមួយមានការទទួលខុសត្រូវ​ រួមវិភាគទានយ៉ាង
សកម្ម និងខំប្រឹងប្រែងដើម្បី គោលដៅរួមនោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ