វៀតណាម៖ពង្រីកតួនាទីជាសមាជិក WTO ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

(VOV)_មុននេះ៨ឆ្នាំ នាថ្ងៃទី៧ វិច្ឆិកាឆ្នាំ២០០៦ វៀតណាមបានចូលរួមអង្គការ
ពាណិជ្ជកម្មពិភពលោក ( WTO) និងត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ​នាថ្ងៃទី១១ មករា ឆ្នាំ ២០០៧។ ការចូលរួម WTO បានបើកចេញឱកាសល្អសំរាប់​ចំពោះ
ទំនិញនិងសេវាកម្មរបស់វៀតណាមជ្រៀតចូលទីផ្សារដ៏ធំធេង របស់ប្រទេស​ជាសមា
ជិកចំនួន១៦០ ស្មើនឹង៩៧% នៃGDP ទូទាំងពិភពលោក។ ​ក្រោយ៨ឆ្នាំ​ វៀតណាម
បានឆ្លៀតយកឱកាសជាសមាជិក WTO ១ ដើម្បីអភិវឌ្ឍន៍ខឿន​សេដ្ឋកិច្ច​របស់ខ្លួន។

វៀតណាម៖ពង្រីកតួនាទីជាសមាជិក WTO ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ - ảnh 1
វៀតណាម៖ពង្រីកតួនាទីជាសមាជិក WTO ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

តាមការពិនិត្យរបស់ WTO ថា៖ ទោះបីជាត្រូវកែលំអរ​ក្តី​ ប៉ុន្តែ បណ្ដាការ​ផ្លាស់ប្តូរសកម្ម ក្រោយរយៈពេល៨ឆ្នាំចូលរួម WTO បានសរអោយ​ឃើញថា៖​វៀតណាមបាន
និងកំពុងអនុវត្តយ៉ាងមឹងម៉ាត់នូវបណ្ដាការសន្យាចូលរួម WTO។

          កំណើនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ដ៏ចីរភាព

        អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh
ប្រធានគណប្រតិភូចរចាររបស់រដ្ឋាភិបាល ស្ដីពីពាណិជ្ជកម្មអន្តរជាតិ ​បានចាត់ទុក
ថា៖ ​តាំងពីពេលចូលរួម WTO មក វៀតណាមបានអនុវត្តយ៉ាង​មឹងម៉ាត់រាល់ការសន្យា
របស់ខ្លួនស្ដីពីការបើកទូលាយទីផ្សារ​ តម្លាភាព ​ធ្វើសុក្រិតក្របខ័ណ្ឌគតិយុត្តិជាជំ
ហានៗ បង្កើតបរិយាកាសអាជីវកម្មសមភាព ​បង្កលក្ខណះងាយស្រួលអោយវិនិ
យោគិននានានៅក្នុងនិងក្រៅប្រទេសក្នុងផលិត​កម្ម និងអាជីវកម្ម។​ រួមជាមួយគ្នា
នោះ សមត្ថភាពជ្រៀតចូលក្នុងទីផ្សារបរទេសក៏បានកែលំអេជាច្រើន រួមចំណែក
បង្កើនតំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់វៀត​ណាម។ ក្នុងឆ្នាំដំបូងចូលរួម WTO (ឆ្នាំ ២០០៧) តំលៃប្រាក់ទំនិញនាំចេញ​បា​ន​កើន​ ៣១,៣% (កើន​នឹង ២៦,៥២
 ពាន់លានដុល្លារអាមេរិក បើប្រៀងនឹងនាឆ្នាំ២០០៦)។ ឆ្នាំ​ ២០១៣ ​តំលៃប្រាក់នាំ
ចេញទទួលបានជាង១៣២ពាន់លានដុល្លារអាមេរិក កើន​១៥,៤% បើប្រៀបនឹង
ឆ្នាំ២០១២។ លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា៖ 

          “ វៀតណាមរក្សាបានល្បឿនកំណើនខ្ពស់ក្នុងរយៈពេលវែង និងកាត់​បន្ថយ
​អត្រាក្រីក្រគួរអោយកត់សម្គាល់។ វៀតណាមនៅប្តេជ្ញាធ្វើសមាហរណកម្មយ៉ាង
​ទូលំទូលាយ និងស៊ីជំរៅចូលក្នុងខឿនសេដ្ឋកិច្ចតំបន់ និងពិភពលោក តាមនោះ
ក្លាយទៅជាខឿនសេដ្ឋកិច្ច១កាន់តែសកម្មពី១២ថ្ងៃទៅមួយថ្ងៃ។”

          ប៉ុន្មានឆ្នាំកន្លងទៅ ខឿនសេដ្ឋកិច្ចវៀតណាមមានកំណើនជាមធ្យមគឺ
៧,៣% /ឆ្នាំ ចំណូលមធ្យមគិតតាមមនុស្សម្នាក់កើនជិត៤ដង និងអត្រាអតិផរណា
ក្នុងឆ្នាំ ២០១៣ បានថយចុះពី៦ដល់៧%។ ស្ដីពីពាណិជ្ជកម្មទំនិញ នាបច្ចុប្បន្ន 
វៀត​ណាមជាខឿនសេដ្ឋកិច្ចមានកំរិតធ្វើសមាហរណកម្មល្អ ដែលក្នុងនោះ ការ
នាំ​ចេញស្មើនឹង៣/៤ ផលិតផលសរុបតំបន់។ វៀតណាមដើរតួនាទីសំខាន់ក្នុង
​វិស័យសេដ្ឋកិច្ច នយោបាយ ក្នុងអាស៊ាននិងទ្វីបអាស៊ី និងជាដៃគូសំខាន់នៃ​
ប្រទេស និងតំបន់ជាច្រើន។

          ជំរុញខ្លាំងការកែទម្រង់ កសាងខឿនសេដ្ឋកិច្ចតាមនិន្នាការពាណិជ្ជកម្មសកល

        ខឿនសេដ្ឋកិច្ចវៀតណាមកំពុងមានការផ្លាស់ប្តូរសំខាន់ជាច្រើន ដោយ​
បណ្ដាការកែទម្រង់អំពីច្បាប់​ តាមការសន្យាជាមួយ WTO។ លោក Vu Tien
Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានសង្កត់ធ្ងន់ថា៖

          “ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានស្នើ​ត្រូវ​បង្កើត
ជំហានលោតផ្លោះអំពីយន្តការ ហើយពីនោះបង្កើតកម្លាំងចលករថ្មីសំរាប់​កំណើន។
 នេះគឺជាសំណូមពរសំខាន់ជួរមុខរបស់វៀតណាម។ ពីព្រោះ ពីនោះ ​វៀតណាម
ឆ្លៀតយកបានឧត្តមភាពរបស់ WTO ក៏ដូចជាបណ្ដាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម
សេរី សំរាប់ជំនាន់ថ្មី គ្រោងនឹងបានចុះហត្ថលេខា ដូចជា កិច្ចព្រមព្រៀងអន្តរប៉ា
ស៊ីហ្វីក TPP កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម- EU និងកិច្ចព្រមព្រៀងពា
ណិជ្ជកម្ម​សេរីភាពផ្សេងៗទៀត។”

          ប៉ុន្តែ ការចូលរួម WTO ក៏នាំមកនូវការជះឥទ្ធិពលអសកម្មមួយចំនួន​ចំពោះ​ក
សិកម្ម ជាដើម។ អតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក Pascal Lamy
បានចាត់ទុកថា៖ ដើម្បីកាត់បន្ថយហានិភ័យចំពោះខឿនសេដ្ឋកិច្ច ក៏ដូចជាបង្ក​
លក្ខណះងាយស្រួល សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សម័យកាល៖ ក្រោយ WTO 
អង្គភាពអាជីវកម្ម ក៏ដូចជាផ្នែកនាំចេញវៀតណាម ត្រូវយកចិត្តទុកដាក់​ដល់
បណ្ដាមុខទំនិញមាន​តំលៃខ្ពស់​។ 

          “ វៀតណាមត្រូវឆ្លៀតយកឧត្តមភាពប្រកួតប្រជេងក្នុងរយៈពេលវែងរបស់​
ខ្លួននិងធ្វើយ៉ាងមេចដើម្បីបង្កើតតំលៃបង្កើនបន្ថែមខ្ពស់ ដើម្បីនាំចេញ។ មានន័យ
ថា៖​វៀត​ណាមត្រូវឆ្លៀតយកបណ្ដាឧត្តមភាពក្នុងការប្រកួតប្រជែងដើម្បីបង្កើនតំ
លៃបន្ថែមសំរាប់ផលិតផល នាបេលនាំចេញ។”

          នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមបានកសាងគោលនយោបាយកំណត់ការ
នាំចេញដើម្បីបង្កើតកម្លាំងចលករ ជួយអោយអង្គភាពអាជីវកម្មលើកកំពស់​សមត្ថ
ភាពប្រកួតប្រជែងលើឆាក់អន្តរជាតិ ក៏ដូចជាការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច​ជាតិ។ 
បណ្ដាការកែទម្រង់ជាក់ស្ដែង ត្រឹមត្រូវអំពីបែបបទ គោលនយោបាយ នឹងជំរុញ
សេរីភាពពាណិជ្ជកម្ម និងជំនះពុះពារលើរាល់ការជះឥទ្ធិពលរបស់ការចូលរួម
WTO រួមចំណែកចូលក្នុងការធានាកំណើន និងធ្វើសមាហរណកម្មចីរភាព​ក្នុង
ខឿនសេដ្ឋកិច្ចសកលរបស់វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ