វៀតណាមម្ចាស់ការលើសមរភូមិឃោសនាផ្សព្វផ្សាយព័ត៌មានបរទេស។

        VOV-ក្នុងដំណើរការកសាងនិងការពារមាតុប្រទេសរបស់ប្រជាជន​​វៀតណាម បណ្ដាអានុភាពអមិត្តបាននិងកំពុងអនុវត្តបំរែបំរួលដោយសន្តិភាព​ភាវូបនីយកម្ម មិនត្រឹមតែសំដៅបំបែកបំបាក់ផែនមហាសាមគ្គីប្រជាជាតិប៉ុណ្ណោះ​ទេថែមទាំង សំដៅនិយាយអាក្រកនិងបន្ទាបឥទ្ធិពលរបស់វៀតណាមចំពោះមិត្តភ័ក្កអន្តរជាតិ
ទៀតផង។ ដើម្បីជួយឲ្យមិត្តភ័ក្កអន្តរជាតិប្រជាជនលើពិភពលោកនិងជនវៀត​
ណាម​នៅឯបរទេសយល់យ៉ាងពេញលេញនិងត្រឹមត្រូវជាងអំពីវៀតណាម ក្នុង
រយៈ​ពេលកន្លងទៅទន្ទឹមនឹងរាល់វិធានការអភិវឌ្ឍន៍កំលាំងព័ត៌មានបរទេសផង ពហុបែបភាវូបនីយកម្មនិងបើកទូលាយកាណាល់បញ្ជូនព័ត៌មាន ការងារឃោសនា
ផ្សព្វផ្សាយ​ព័ត៌មាន​​បរទេសរបស់វៀតណាមត្រូវបានវិនិយោគលើកកំពស់គុណ
ភាពដោយឥតឈប់ឈរ​។ វិធានការសំខាន់មួយគឺបើកទូលាយកិច្ចសហប្រតិបត្តិ
ការ​អន្តរជាតិក្នុងវិស័យសារព័ត៌មាន។ តាមលោក Tran Dac Loi អនុប្រធានគណៈ​កម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សថា​៖

        “បទពិសោធន៍ក្នុងរយៈពេលកន្លងទៅបានសឲ្យឃើញថា​ បណ្ដាអ្នកយក​
ព័ត៌មានបរទេស ក្រោយពេលបានមកវៀតណាមនោះ ​បានមានការយល់ដឹង
​គ្រប់គ្រាន់ជាង។ ពីនោះគេមានរបៀបមើលត្រឹមត្រូវជាងអំពីស្ថានភាពនៅ​វៀត​
ណាម។ ដោយឈរលើមូលដ្ឋាននោះគេមានការឆ្លុះបញ្ចាំងអំពីស្ថានភាពនៅ​
វៀត​ណាមប្រកបដោយបរានុម័ត។ ដូច្នេះការបើកទូលាយបង្កើនកិច្ច
សហប្រតិបត្តិការសារព័ត៌មាន​អញ្ចើញអ្នកយកព័ត៌មានបរទេសមកទស្សនា
វៀតណាមដើម្បីស្វែងយល់អំពីវៀតណាមចែករំលែកព័ត៌មានជាមួយគេជា
វិធានការចាំបាច់និងមានប្រសិទ្ធភាពមួយដើម្បី​ជួយឲ្យប្រជាជនលើពិភពលោក
យល់គ្រប់គ្រាន់ជាងអំពីទឹកដីវៀតណាម។”

វៀតណាមម្ចាស់ការលើសមរភូមិឃោសនាផ្សព្វផ្សាយព័ត៌មានបរទេស។ - ảnh 1
កិច្ចប្រជុំគណៈកម្មាធិការបញ្ជាការងារឃោសនាផ្សព្វផ្សាយព័ត៌មានបរទេសដោយគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមធ្វើអធិបតី

        តាមការស្ថិតិជាមធ្យមរៀងរាល់ឆ្នាំ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបាន​អញ្ចើញ​គណៈប្រតិភូអ្នកកាសែតអន្តរជាតិប្រមាណ៦ក្រុមមកធ្វើការនិងសរសេរអត្ថបទ
ជាក់ស្ដែងនៅវៀតណាម។​ សកម្មភាពនេះមានអត្ថន័យក្នុងការបង្កើនការយល់
ដឹងរបស់​មិត្តភ័ក្កអន្តរជាតិអំពីទឹកដីមនុស្សវៀតណាមនិងស្ថានភាពជាក់ស្ដែងកំពុង
ប្រព្រឹត្តទៅនៅវៀតណាម។ លើកឧទាហរណ៍ជាក់ស្ដែង លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថា៖

        “ឧទាហរណ៍ដូចជាគណៈប្រតិភូអ្នកកាសែតរបស់កាសែតអេលិចត្រូនិក
Huanqiu របស់ចិន ក្រោយពេលបានស្វែងយល់ស្ថានភាពជាក់ស្ដែងនៅ​វៀត​ណាម​ផ្លាស់ប្តូរយោបល់ជាមួយស្ថាប័នសារព័ត៌មានរបស់វៀតណាមនោះ ព័ត៌មានមាន
ចរិតលក្ខណៈអមិត្តចំពោះវៀតណាមលើកាសែតនេះក៏បាន​ថយចុះជាច្រើន។”

វៀតណាមម្ចាស់ការលើសមរភូមិឃោសនាផ្សព្វផ្សាយព័ត៌មានបរទេស។ - ảnh 2
លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម

        ឧទាហរណ៍មួយទៀតគឺនៅកម្ពុជា​កាសែតប្រឆាំងជាច្រើនបានផ្សាយ​អត្ថបទ​ខ្វះសុឆន្ទះអំពីវៀតណាម។​ ប៉ុន្តែក្រោយពេលគណៈប្រតិភូអ្នកកាសែតកម្ពុជាត្រូវ​បានអញ្ចើញមកវៀតណាម ត្រឹមតែក្នុងរយៈពេលដ៏ខ្លី អត្ថបទកាសែតរាប់​រយបាន​ឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវជាងអំពីស្ថានភាពជាក់ស្ដែងនៅវៀតណាមត្រូវបានចុះផ្សាយ
លើកាសែតកម្ពុជា។

        ទន្ទឹមនឹងការបង្កើនព័ត៌មានកិច្ចការបរទេសតាមរយៈកិច្ចសហប្រតិបត្តិការ​អន្តរជាតិក្នុងវិស័យសារព័ត៌មាន កិច្ចការប្រជាជនក៏ជាកាណាល់មួយត្រូវបាន​
អាទិភាព។​ ជាមួយតួនាទីជាកន្លែងអនុវត្តសកម្មភាពកិច្ចការប្រជាជន ប្រធាន​
សម្ព័ន្ធ​បណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong បានអះអាងថា៖

         “ភារកិច្ចរបស់យើងខ្ញុំនៅតែបន្តធ្វើយ៉ាងម៉េចដើម្បីប្រជាជនពិភពលោក
យល់ដឹងអំពីវៀតណាមជាង។ ធ្វើយ៉ាងម៉េចដើម្បីបំផុសជម្រៅអំពីវប្បធម៍
ប្រពៃណីរាល់​ប្រការល្អរបស់វៀតណាមនិងប្រការដែលយើងកំពុងជួបការ
លំបាកដើម្បីមិត្តភ័ក្ក​យល់អំពីយើង លើមូលដ្ឋាននោះចែករំលែកគាំទ្រវៀត
ណាមក្នុងបុព្វហេតុ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។”

វៀតណាមម្ចាស់ការលើសមរភូមិឃោសនាផ្សព្វផ្សាយព័ត៌មានបរទេស។ - ảnh 3
ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong

        តម្លាភាពព័ត៌មានគឺជាវិធានការមានប្រសិទ្ធភាពក្នុងការតស៊ូមតិប្រជាជន ឆ្លៀតយកការគាំទ្រនិងស្រុះចិត្តគំនិតរបស់ប្រជាជនពិភពលោកចំពោះបុព្វហេតុ​យុត្តិធម៍របស់វៀតណាម។​ ការបង្កើនជំរុញឃោសនាផ្សព្វផ្សាយព័ត៌មាន
បរទេសនឹងធ្វើឲ្យ​អានុភាពអមិត្តមិនអាចប្រឆាំងបំបែកបំបាក់ផែនមហាសាមគ្គី
ប្រជាជាតិ។ នេះនឹងជា​ការងារយូអង្វែងបន្តបន្ទាប់ដែលវៀតណាមកំពុងអនុវត្ត
យ៉ាងដាច់ខាត៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ