វៀតណាមមុនក៏ដូចជាក្រោយធានាសិទ្ធិរបស់ពលករជានិច្ច


វៀតណាមមុនក៏ដូចជាក្រោយធានាសិទ្ធិរបស់ពលករជានិច្ច - ảnh 1
វៀតណាមមុនក៏ដូចជាក្រោយធានាសិទ្ធិរបស់ពលករជានិច្ច (VOV)

        Vovworld-ក្នុងកាលៈទេសៈសកលភាវូបនីយកម្មនិងសមាហរណកម្ម​អន្តរជាតិ
នាបច្ចុប្បន្ន​បញ្ហាសិទ្ធិមនុស្ស ក្នុងនោះសិទ្ធិប្រជាពលករទទួលបានការយកចិត្តទុក
​ដាក់ជាច្រើននិងប្រទេសនីមួយៗសុទ្ធតែផ្ដោតសំខាន់លើកិច្ចការពារសិទ្ធិ​មនុស្ស។

រដ្ឋដើរតួនាទីសំខាន់ដើម្បីធានាការអនុវត្តសិទ្ធិមនុស្ស
      នៅវៀតណាម​ការធានាសិទ្ធិរបស់ប្រជាជននិយាយរួមប្រជាពលករនិយាយ
​ដោយឡែកជាការផ្តួចផ្ដើមគំនិតគោលនយោបាយដ៏ធំធេងត្រូវបានកត់សម្គាល់ក្នុង
បណ្ដាឯកសារច្បាប់សំខាន់របស់រដ្ឋ។ ​លោក Dang Dung Chi ប្រធានវិទ្យាស្ថាន​ស្រាវ
​ជ្រាវសិទ្ធិមនុស្សបានអះអាងថា៖

        “នៅវៀតណាម ប្រការនេះត្រូវបានយកចិត្តទុកដាក់ពីយូរយាមកហើយ។ តាំងពី
ពេលបង្កើតសាធារណរដ្ឋប្រជាបតេយ្យវៀតណាមមក រដ្ឋធម្មនុញ្ញ​នានារបស់វៀត
ណាមទាំងឡាយសុទ្ធតែកំណត់ច្បាស់រាល់សិទ្ធិនេះ។​ជាពិសេសរដ្ឋ​ធម្មនុញ្ញ
​វិសោធនកម្មឆ្នាំ២០១៣មានការកំណត់ជាក់ស្ដែង នោះគឺជាពលរដ្ឋមានសិទ្ធិ​ធ្វើការ​
ជ្រើសរើសមុខរបរការងារធ្វើនិងកន្លែងធ្វើការ។ ប្រជាពលករត្រូវបានធានាសិទ្ធិបាន​
ធ្វើការសមភាព​សុវត្ថិភាព​ទទួលប្រាក់ខែជាដើម។ រាល់ការកំណត់នេះរបស់​វៀតណាម
ជាសារវន្តសមស្របនឹងការកំណត់របស់អនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សក្នុងវិស័យ
ការពារសិទ្ធិរបស់ពលករ។”

ទន្ទឹមនឹងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ដោយមានខ្លឹមសារជឿនលឿនជាច្រើនអំពីសិទ្ធិពលករ
ដែលចូលជាធរមាននាថ្ងៃទី១មករាឆ្នាំ២០១៤នោះ ច្បាប់ពលកម្មធ្វើ​វិសោធនកម្មឆ្នាំ
២០១៣​ច្បាប់ធានារ៉ាប់រងសង្គមក៏ផ្ដោតទៅលើការ​កំណត់​ជាក់​ស្ដែងដូចជាការសន្ទនា
នៅកន្លែងធ្វើការ ចរចារសមូហរភាពជាដើម។ នេះជាក្រប​ខ័ណ្ឌកត្តិយុតអន្តរជាតិសំ
ខាន់នៃប្រទេសមួយធានាសិទ្ធិរបស់ពលករនៅវៀតណាម។ លោក Vu Quang Tho
ប្រធានវិទ្យាស្ថានកម្មករនិងសហជីព​សហព័ន្ធ​ពលកម្មវៀតណាមបានចាត់ទុកថា៖

        “ខ្ញុំអាចអះអាងថា នៅវៀតណាមជាសារវន្តក្រមច្បាប់ពលកម្ម មាត្រាដែល​រដ្ឋាភិ
បាលកំណត់សុទ្ធតែលំអៀងទៅលើពលករ​រាប់ទាំងការងារធ្វើ រាប់ទាំង​ប្រាក់​ខែជាដើម។”

ការសិទ្ធិប្រយោជន៍របស់ពលករតាមរយៈការទទួលខុសត្រូវសង្គមរបស់អង្គភាព
អាជីវកម្ម

        ក្នុងប៉ុន្មានឆ្នាំកន្លងមក រួមជាមួយគោលការណ៍សហប្រតិបត្តិការអភិវឌ្ឍន៍​និង
សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ​សហគមន៍បណ្ដាអង្គភាពអាជីវកម្មនៅ​វៀតណាម
បានសកម្មនិងម្ចាស់ការអនុវត្តសកម្មភាពសម្ដែងការទទួលខុសត្រូវ​របស់អង្គភាព
អាជីវកម្មចំពោះសង្គម។

        តាមលោក Vu Quang Tho ប្រធានវិទ្យាស្ថានកម្មករនិងសហជីព​សហព័ន្ធ​ពលកម្ម
វៀតណាមថា ​ដោយមានតួនាទីផ្សាភ្ជាប់រវាងអង្គភាពអាជីវកម្មនិង​ពលករ​សហជីពវៀត
ណាមមានតួនាទីសំខាន់ក្នុងការឃ្លាំមើលលើកកំពស់ការ​ទទួលខុសត្រូវសង្គមរបស់
អង្គភាពអាជីវកម្ម។

        “សហជីពបានបញ្ជាដាច់ខាតដើម្បីអនុវត្តការផ្សាភ្ជាប់រវាងអ្នកប្រើប្រាស់​ពលករ
និងពលករត្រូវឈានទៅចំណុចរួមក្នុងការចរចារនិងសន្ទនា។ ពិសេស​គឺ​ចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពលកម្មសមូហភាព សិទ្ធិអ្វីរបស់ពលករ​បាន​កំណត់គឺត្រូវអនុវត្ត។”

        ក្នុងកាលៈទេសៈនោះ​ការដែលវៀតណាមទទួលរៀបចំសន្និសីទក្រៅផ្លូវការ​លើក
ទី១៤នៃវេទិការអាស៊ី-អឺរ៉ុប (ASEM) ស្ដីពីសិទ្ធិមនុស្សនិងអង្គភាពអាជីវកម្ម​បានបង្ហាញ
នុវស្មារតិទទួលខុសត្រុវរបស់វៀតណាមចំពោះវេទិការ ASEM ដែល​វៀតណាមជា
សមាជិក។ ជាពិសេសលើឋានៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជា
ជាតិ​វៀតណាមមានបំណងបញ្ជូនសារ​វៀតណាមជានិច្ចកាល​គោរពនូវតំលៃទូទៅអំពី
សិទ្ធិមនុស្សនិងត្រៀមខ្លួនជាស្រេចសន្ទនាដើម្បីបង្រួញគំលាតការខុសប្លែក។​ការពារ
សិទ្ធិរបស់ពលករក៏ជាអាទិភាពនាបច្ចុប្បន្នរបស់​វៀតណាមក្នុងដំណើរការរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច
និងធានាអភិវឌ្ឍន៍ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ