វៀតណាមមានគោលបំណងចង់រួមវិភាគទានច្រើនថែមទៀតចំពោះសន្តិភាពពិភពលោក
(VOVWORLD) - នាខែមិថុនាខាងមុខនេះ វៀតណាមនឹងចូលរួមជាផ្លូវការក្នុងដំណើរការបោះឆ្នោតសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ ការដែលវៀតណាមឈរឈ្មោះចូលក្នុងក្រុមប្រឹក្សាលើកទី២នេះ បន្តអះអាងនូវគោលជំហររបស់វៀតណាមដោយក្លាយទៅជាសមាជិកសកម្ម ដៃគូគួរអោយជឿទុកចិត្តនិងមានការទទួលខុសត្រូក្នុងសហគមន៍អន្តរជាតិ ព្រមទាំងជាកាលានុវត្តភាពដើម្បីអោយវៀត ណាមអាចរួមចំណែកទៅក្នុងការធានាសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ។
រយៈពេល១០ឆ្នាំក្រោយពីការបញ្ចប់អាណត្តិសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណាក់កាល២០០៨-២០០៩ វៀតណាមកំពុងជាបេក្ខជនតែមួយគត់នៅក្នុងក្រុមបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ក្នុងអង្គការសហប្រជាជាតិដែលឈរឈ្មោះចូលកាន់តំណែងនេះ។
ការសាកល្បងជាច្រើនក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្ដូរ
ចាប់តាំងពីការចូលរួមអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧៧មក វៀតណាមបាននិងកំពុងជាសមាជិកដែលមានការទទួលខុសត្រូវ ហើយរួមវិភាគទានយ៉ាងសកម្មចំពោះគ្រប់វិស័យសកម្មភាពរបស់អង្គការពហុភាគីធំបំផុតពិភពលោកនេះ ព្រមទាំងជាប្រទេសមួយក្នុងចំណោមប្រទេសដើរត្រួសត្រាយក្នុងការជំរុញសន្តិភាព ភាពជឿនលឿន កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពលើពិភពលោក។ ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិអាណត្តិ២០០៨-២០០៩នោះ វៀតណាមបានរួមចំណែកទៅក្នុងការខិតខំប្រឹងប្រែងរួមសំដៅដោះស្រាយជម្លោះនៅតាមតំបន់មួយចំនួន បង្កើនសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បំផុសគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើនតួនាទីរបស់នារីក្នុងវិស័យសន្តិភាពនិងសន្តិសុខ។
ប៉ុន្តែ រយៈពេល១០ឆ្នាំបានកន្លងផុតទៅចាប់តាំងពីពេលនោះមក ហើយលើពិភពលោកបានកើតមានការសាកល្បងជាច្រើនដែលប្រទេសសមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិត្រូវជួបប្រទះ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានចាត់ទុកថា៖ “ការលំបាកធំបំផុតគឺស្ថានភាពពិភពលោកបានផ្លាស់ប្ដូរជាច្រើន។ ទោះបីជាសន្តិភាព កិច្ចសហប្រតិបតិ្តការអភិវឌ្ឍជានិន្នាការរួមក្ដី ប៉ុន្តែនៅតាមតំបន់មួយ ចំនួន ស្ថានភាពពិតជាស្មុគស្មាញណាស់។ ពិតណាស់ថា ពេលដែលរបៀបវារៈ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការផ្លាស់ប្ដូរ គឺវៀត ណាមត្រូវក្ដាប់ជាប់នូវការផ្លាស់ប្ដូរទាំងនោះ ហើយបន្តលើកកំពស់សមត្ថភាពរបស់ខ្លួន”។
គោលបំណងចង់រួមវិភាគទានចំពោះសន្តិភាពពិភពលោក
ដោយយល់ឃើញការសាកល្បងនានានៅក្នុងការឈរឈ្មោះលើកទី២នេះ វៀតណាមបាននិងកំពុងត្រៀមរៀបចំយ៉ាងសកម្ម ដោយពិគ្រោះយោបល់សហគមន៍អន្តរជាតិស្ដីពីស្ថានភាពនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំណត់ភាពងាយស្រួលនិងការសាកល្បងចំពោះតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍ក្នុងបរិបទដែលពិភព លោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ពិបាកស្មាន ព្រមទាំងចែករំលែកបទពិសោធន៍ជាមួយប្រទេសផ្សេងៗក្នុងបញ្ហារក្សាសន្តិភាព បំផុសគំនិតស្ដីពីការជួយឧបត្ថម្ភគ្នាទៅវិញទៅមក រវាងបណ្ដាអង្គការអន្តរជាតិ តំបន់ ក៏ដូចជារវាងបណ្ដាប្រទេស រវាងអង្គការសហប្រជាជាតិជាមួយអាស៊ាន រវាង EU និងអាស៊ានក្នុងអង្គការសហប្រជាជាតិ ផងដែរ។ លោក Peter Girke ប្រធានតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) នៃប្រទេសអាល្លឺម៉ង់ប្រចាំវៀតណាម បានចាត់ទុកថា៖“វៀតណាមមានការរីកចម្រើនជាច្រើនក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ ដូចជាឋានៈនៅយន្តការពហុភាគីអាស៊ាននិង APEC។ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនត្រូវបានរៀបចំឡើងនៅវៀតណាម។ ហើយវៀតណាមក៏ជាប្រទេសដែលមានខឿនសេដ្ឋកិច្ចទីផ្សារដែលអាចធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិផងដែរ។
វៀតណាមក៏បង្ហាញអោយឃើញនូវសមិទ្ធផលសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍នាពេលកន្លងទៅ។ អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានជម្លោះលាក់កំបាំងជាច្រើនពាក់ព័ន្ធដល់បញ្ហាសេដ្ឋកិច្ច សន្តិសុខដូចជាបញ្ហាសមុទ្រខាងកើត និងជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកជាដើម។ ពេលដែលក្លាយទៅជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមនឹងមានការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរក្នុងការរាំងស្កាត់ ដោះស្រាយជម្លោះក្នុងតំបន់និងនៅ លើពិភពលោក ក៏ដូចជាការគ្រប់គ្រងបន្ទាប់ពីជម្លោះផងដែរ។ ខ្ញុំសង្ឃឹមថា ប្រសិន ត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ ជាជាតិអាណត្តិ២០២០-២០២១ វៀតណាមនឹងសម្រេចយ៉ាងល្អនូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការកសាង ធានាសន្តិសុខ សន្តិភាពក្នុងតំបន់និងលើទូទាំងពិភព លោក”។
ក្រុមប្រឹក្សាសន្តិសុខជាស្ថាប័នមួយក្នុងចំណោមស្ថាប័នស្នូលទាំង៦នៃអង្គការសហប្រជាជាតិ។ ការទទួលខុសត្រូវគន្លឹះនៃស្ថាប័ននេះគឺរក្សាសន្តិភាពនិងសន្តិសុខអន្តរ ជាតិ។ ការដែលវៀតណាមចូលរួមដំណើរការបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្រ្តៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខលើកទី២នេះ បានសរអោយឃើញនូវការស្វះស្វែងចូលរួមក្នុងសកម្មភាពនានានៃអង្គការសហប្រជាជាតិរបស់វៀតណាម។ ប្រការនេះក៏ជាឱកាសដ៏ល្អសម្រាប់វៀតណាមក្នុងការអនុវត្តគោល
នយោបាយកិច្ចការបរទសប្រកបដោយសន្តិភាព ព្រមទាំងបង្ហាញយ៉ាងច្បាស់ថា វៀត ណាមជាសមាជិកសកម្មមួយដែលមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិសំដៅធានាសន្តិភាពនិងវឌ្ឍនភាពលើពិភពលោក ផងដែរ៕