វៀតណាមមានគោលបំណងបន្តរួមវិភាគទាននិងអះអាងតួនាទីកាន់តែខ្លាំងក្លាថែមទៀតនៅអង្គការសហប្រជាជាតិ

(VOV)_បន្តអាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ  (២០១៤-២០១៦) វៀតណាមបន្តជ្រើសតាំងបេក្ខជនជាសមាជិកគណៈកម្មា​ធិការ​ច្បាប់​អន្តរជាតិ អាណត្តិ ២០១៧-២០២១ សំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក។​ប្រការនេះបាន​អះ
អាង​ជាថ្មីម្តងទៀតថា៖ វៀតណាមមានគោលបំណងបន្តរួម​វិភាគទាន និងអះអាង​តួ
នាទីកាន់តែខ្លាំក្លាថែមទៀត នៅវេទិកាពហុភាគីសំខាន់​បំផុតនេះ។

វៀតណាមមានគោលបំណងបន្តរួមវិភាគទាននិងអះអាងតួនាទីកាន់តែខ្លាំងក្លាថែមទៀតនៅអង្គការសហប្រជាជាតិ - ảnh 1
វៀតណាមមានគោលបំណងបន្តរួមវិភាគទាននិងអះអាងតួនាទីកាន់តែខ្លាំងក្លាថែមទៀតនៅអង្គការសហប្រជាជាតិ

ដំណាងរបស់វៀតណាម លើកនេះគឺសាស្ត្រាចារ្យរង បណ្ឌិត ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅគុយវ៉ែត លោក Nguyen Hong Thao ។ លោកគឺជាអ្នកជំនាញខាង​ច្បាប់​​អន្តរ
ជាតិ និងមានជាង៤០ឆ្នាំធ្វើសកម្មភាពក្នុងវិស័យការទូត។

          គណកម្មាធិការច្បាប់អន្តរជាតិអង្គការសហប្រជាជាតិ-វេទិកាគតិយុត្តិ​អន្តរជាតិ
ដែលមានកិត្យានុភាពខ្បស់បំផុត

        គណៈកម្មាធិការច្បាប់អន្តរជាតិអង្គការសហប្រជាជាតិ ត្រូវបានបង្កើតនាឆ្នាំ​
១៩៤៦ ដោយមានភារកិច្ចជាតាក់តែងច្បាប់ និងអភិវឌ្ឍន៍ច្បាប់អន្តរជាតិ។ ​គណៈ
កម្មា​ធិការដើរតួនាទីដ៏សែនសំខាន់ ក្នុងការតាក់តែងអនុសញ្ញាអង្គការសហប្រជា
ជាតិ នាំ​ចេញមតិ សេចក្ដីណែនាំអនុវត្តច្បាប់អន្តរជាតិ។ គណៈកម្មាធិការក៏ជាអ្នក
តាក់តែង​អនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៥៨ និងនិយ
មន័យ ដែលបានអនុវត្តក្នុងអនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ 
១៩៨២និង​អនុសញ្ញាផ្សេងៗទៀត។ គណៈកម្មាធិការនេះមានសមាជិកចំនួន៣៤រូប
 និងបានជ្រើសតាំង៥ឆ្នាំម្តង ហើយបានបែងចែកតាមតំបន់។ ទ្វីបអាស៊ី មានអាស
នះចំនួន៧។

          ទោះបីជាប្រទេសទាំងអស់សុទ្ធតែមានសិទ្ធិឧទ្ទេសនាមបេក្ខជនរបស់ខ្លួនក្តី 
ប៉ុន្តែត្រូវឆ្លងកាត់​ការជ្រើសរើស បោះឆ្នោតយ៉ាងម៉ត់ចត់។

          វៀតណាមត្រៀមខ្លួនយ៉ាងម៉តចត់សំរាប់យុទ្ធនាការបោះឆ្នោត

        យុទ្ធនាការចលនាអោយសាស្ត្រាចារ្យរង បណ្ឌិត Nguyen Hong Thao ត្រូវបាន​ចាប់
​ផ្តើមពីខែកុម្ភះឆ្នាំ២០១៦។ តាមឯកអគ្គរដ្ឋទូត Nguyen Hong Thao ថា៖ នេះគឺ​ជា​មោទ
នភាពផង និងការទទួលខុសត្រូវខ្ពស់ផង៖

          “​​ នាខណះពេលនេះ វៀតណាមសម្រេចចិត្តជ្រើសរើសបេក្ខជនចូលរួមដោយសារ
 ​នេះជាដំណាក់កាលមួយចាប់ផ្តើមអោយអាណត្តិថ្មី និងសមស្របជាមួយគោលមាគា៍
កិច្ចការបរទេស របស់បក្ស រដ្ឋវៀតណាមគឺធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ ទាំង
​អំពីសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងថែមទាំងវិស័យគតិយុត្តទៀតផង។ នេះគឺជា​
សេចក្តីសម្រេចចិត្តខ្លាំងក្លា និងត្រឹមត្រូវរបស់បក្ស រដ្ឋវៀតណាម។”

          ឯកអគ្គរដ្ឋទូតក៏បានអោយដឹងថា៖ លោកនឹងផ្តល់អាទិភាពចំពោះវិស័យមួយ
​ចំនួន​សមស្របជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក៏ដូចជាបណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍
នៅអាស៊ី អាហ្វ្រីក និងវិស័យសំខាន់ៗ ដែលទទួលបានការយកចិត្តទុកដាក់ច្រើនពី
គណៈកម្មាធិការ៖

          “ ចំពោះស្ថាប័នគតិយុត្តិ យុត្តាធិការអន្តរជាតិនានា ស្មារតីគោរពច្បាប់គឺសំ
ខាន់​បំផុត។ ភារកិច្ចរបស់គណៈកម្មាធិការច្បាប់អន្តរជាតិ គឺតាក់តែងច្បាប់ និង
អភិវឌ្ឍន៍​ច្បាប់អន្តរជាតិ។ យើងចូលរួម ហើយក្លាយទៅជាសមាជិក របស់គណៈកម្មា
ធិការនេះឬ​ វៀតណាមក៏មានគោលបំណងចែករំលែកបទពិសោធន៍ ​ផ្តល់មតិកសាង
​គោលការណ៍​ច្បាប់ ដោះស្រាយបញ្ហានានា ក្នុងច្បាប់អន្តរជាតិ។”

ទទួលភារកិច្ចថ្នាក់ជាតិនិងអន្តរជាតិ

ក្នុងសភាពការណ៍លើពិភពលោកមានបំរ៉ែបំរួល​ច្រើន ប្រទេសនានាកំពុង​ប្រឈម
មុខនឹងការលំបាកសាកល្បងជាប្រពៃណីនិងក្រៅប្រពៃណី។​ដូច្នេះ ប្រទេសទាំងឡាយ
ត្រូវមានសម្លេងរួម ដើម្បីអភិវឌ្ឍន៍ និងប្រព័ន្ធច្បាប់អន្តរជាតិ បានចាត់ទុកជា
ឧបករណ៍មួយគ្រប់គ្រងសណ្ដាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធិភាព។

ជាច្បាស់លាស់ណាស់ថា៖​វៀតណាមមានបទពិសោធន៍ក្នុងការគ្រប់គ្រង ឆ្លង​កាត់
ការ​លំបាកសាកល្បងនានា ដើម្បីគោលដៅសន្តិភាព សន្តិសុខ កាត់បន្ថយភាពក្រី
ក្រ និង​អភិវឌ្ឍន៍ចីរភាព។ ពិសេស ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានសម្រេច
តួនាទីជា​សមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និង
តួនាទីផ្សេងៗ​ក្នុងអង្គការស្ថាប័ននានារបស់អង្គការសហប្រជាជាតិ។ សមិទ្ធិផល
ទាំងនេះត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់។ ប្រការនេះបានអះអាងថា៖
វៀតណាមមានគ្រប់សមត្ថភាពនិងភាពជឿជាក់ក្នុងការរែកពន់នូវការទទួល
ខុសត្រូវទាំងថ្នាក់ជាតិនិងអន្តរជាតិ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ