|
វៀតណាម-ម៉ាឡេស៊ីបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់ វិស័យឲ្យបានស៊ីជម្រៅថែមទៀត (ndh.vn) |
(VOVworld) –វៀតណាមនិងម៉េឡេស៊ីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ
នាខែ មិនាឆ្នាំ១៩៧៣។ នាឆ្នាំ២០០៤ប្រទេសទាំង២បានចេញ “សេចក្តីថ្លែងការ
រួមស្តីពីក្របខ័ណ្ឌដៃគូសហប្រតិបត្តិការលើគ្រប់វិស័យក្នុងសតវត្សទី២១”។ តាំង
ពីនោះមកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរទ្វេភាគីបន្តអភិវឌ្ឍន៍ដ៏ល្អ
ប្រសើលើវិស័យជាច្រើន។ ភាគីទាំង ២ ក៏បានរក្សាបណ្ដាដំណើរទស្សនកិច្ចនិង
ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ
ម៉ាឡេស៊ីរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាខែ កញ្ញា ឆ្នាំ
២០១១ និងការចូលរួមរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi
Doan នៅសន្និសីទកំពូលពិភពលោក នាខែ មិថុនាឆ្នាំ២០១៣ជាដើម។
កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើគ្រប់វិស័យ
ចំពោះវៀតណាមវិញ ម៉ាឡេស៊ីជាដៃគូរពាណិជ្ជកម្មឈរលំដាប់ថ្នាក់ទី៣
ក្នុងអាស៊ាននិងឈរលំដាប់ថ្នាក់ទី៩លើទូទាំងពិភពលោក។ ដល់ឥឡូវនេះ ម៉ាឡេស៊ីបានវិនិយោគទៅលើគំរោងការចំនួន៤០០គំរោង ដោយទុនចុះបញ្ជី
ជាង១ម៉ឺនលានដុល្លារអាមេរិក។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើនជាបន្ត
បន្ទាប់ពីជិត៨ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១២ឡើងដល់៩ពាន់លានដុល្លារ
អាមេរិកនាឆ្នាំ២០១៣។ ចាប់ពីឆ្នាំ១៩៩១ ក្រុមហ៊ុនប្រេងឧស្ម័ន Petro Vietnam
និង Petronas Malaysia បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការ។
ភាគីទាំងពីរបានអនុវត្តគំរោងសហប្រតិបត្តិការចំនួន១០នៅវៀតណាម
ដោយមានបរិមាណប្រេង៧២ពាន់ធុងក្នុងមួយថ្ងៃ។ ក្រៅពីនោះ ប្រទេសទាំង
ពីរក៏បានសហប្រតិបត្តិការលើវិស័យសេវាកម្មកែច្នៃរុករកប្រេងឧស្ម័ន។ ប្រទេស
ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន បង្ក
លក្ខណៈដើម្បីទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីពង្រីកលើវិស័យជាច្រើន។ វាយតំលៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរនាបច្ចុប្បន្ន លោក Do Huu Hao ប្រធានសមាគមមិត្តភាពវៀតណាម-ម៉ាឡេស៊ីបានចាត់ទុកថា៖
“កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មពាណិជ្ជកម្មកាន់តែអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ។ តំលៃប្រាក់ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបាន
កើនឡើងពីមួយថ្ងៃទីមួយថ្ងៃ។ ជាពិសេសការវិនិយោគផ្ទាល់របស់ម៉ាឡេស៊ីចូល
មកវៀតណាមបានកើនឡើងយ៉ាងខ្លាំង ពិសេសគឺវិស័យប្រេងឧស្ម័នទេសចរណ៍
សាងសង់រោងចក្រឧស្សាហកម្មនៅវៀតណាម។ លើវិស័យវប្បធម៍ប្រទេសទាំង
ពីរក៏មានការផ្លាស់ប្តូរគណៈប្រតិភូគ្នា។ ពិតប្រាកដនេះគឺជាទំនាក់ទំនងមិត្តភាព
ពិសេសនិងជិតស្និទ្ធ ពិសេសគឺក្នុងមហាគ្រួសារអាស៊ាននោះ ទំនាក់ទំនងនេះ
កាន់តែបានពង្រឹង។”
តាំងពីពេលប្រទេសទាំងពីលើកលែងទិដ្ឋកាសំរាប់ពលរដ្ឋមានលិខិតឆ្លង
ដែនធម្មតា (នាខែកញ្ញាឆ្នាំ២០០១)មក បរិមាណភ្ញៀវទេសចរណ៍ម៉ាឡេស៊ីមកវៀតណាមបានកើនឡើងយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០១២ ម៉ាឡេស៊ីបានទទួលភ្ញៀវវៀតណាមជាង២សែននាក់ ក្នុងពេលនោះ ភ្ញៀវម៉ាឡេស៊ីជិត៣សែននាក់បានមក
វៀតណាម។ កិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការពលកម្ម
រវាងវៀតណាមនិងម៉ាឡេស៊ីបានបង្កលក្ខណៈងាយស្រួលដើម្បីពលករវៀតណាម
ប្រមាណ៨ម៉ឺននាក់ដែលកំពុងធ្វើការនៅម៉ាឡេស៊ី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ
សន្តិសុខការពារជាតិនិងវិស័យផ្សេងៗក៏ទទួលបានលទ្ធផលសកម្មដែរ។
គោលនយោបាយកិច្ចការបរទេសស្រដៀងគ្នា
ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន វៀតណាមនិងម៉េឡេស៊ីសុទ្ធតែមានគោលការណ៌អំពីការបង្កើតបរិយាកាសស្ថិរភាពនិងសន្តិភាពក្នុងតំបន់ធានានិងពង្រីកផលប្រយោជន៍សេដ្ឋកិច្ចអន្តរជាតិរបស់ខ្លួន តាមយៈការបង្កើន
ទំនាក់ ទំនងផ្ទាល់ជាមួយបណ្ដាប្រទេសផ្សេងៗក្នុងបណ្ដាវេទិការពហុភាគី ឬ បង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ វៀតណាម និងម៉េឡេស៊ីយកចិត្តទុកដាក់ពិសេសដល់ការជំរុញទំនាក់ទំនងជាមួយបណ្ដា ប្រទេសជាសមាជិកអាស៊ាន។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក
Dato Azmil Zaibidi បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នាក្នុងក្របខ័ណ្ឌអាស៊ាន។
ខ្ញុំគិតថា៖ កិច្ចសហប្រតិបត្តិការនាំមកនូវផលប្រជយោជន៍ជាក់ស្តែងសំរាប់អាស៊ានដែលមិនត្រឹមតែបើកទូលាយទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសផ្សេងៗទៀតក្នុងតំបន់ដោយឥតឈប់ឈរប៉ុណ្ណោះទេ ថែមទាំងបង្កើន
សមាហរណកម្មអន្តរជាតិដើម្បីគោលដៅកសាងសហគមន៍អាស៊ានមួយសាមគ្គី
ភាពនិង សម្បូរុងរឿងនាឆ្នាំ ២០១៥។”
ដោយឈរលើគ្រឹះស្ថាននៃទំនាក់ទំនងល្អប្រសើរវាងវៀតណាមនិងម៉ាឡេស៊ី ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺជាឱកាស ដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ពិភាក្សារាល់វិធានការធ្វើឲ្យស៊ីជម្រៅនូវទំនាក់
ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ
ពលកម្ម ព្រមទាំងផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាអន្តរជាតិនិងតំបន់ នានា៕