វៀតណាមរួមចំណែកយ៉ាងសកម្មចូលក្នុងបណ្តាគោលដៅសកល

(VOVworld)-នាថ្ងៃទី២៣កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានដឹក
នាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសន្និសីទកំពូលអ.ស.ប សម្រាប់អនុម័ត
លើរបៀបវារៈ២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តភាពនៅក្រុងញ៉ូវយ៉ករបស់អាមេរិក។ការ
ដែលលោកប្រធានរដ្ឋអញ្ជើញចូលរួមនឹងមានបទថ្លែងមតិនៅសន្និ​សីទធំបំផុតនេះ
របស់អ.ស.ប បានសរឲ្យឃើញនូវការរួមចំណែកយ៉ាងសកម្មចូល ក្នុងបណ្តាបញ្ហា
សកលរបស់វៀតណាម។

        ចូលរួមសន្និសីទកំពូលលើកនេះ មានប្រមុខរដ្ឋនិងថ្នាក់ដឹកនាំរដ្ឋាភិបាល បណ្តាប្រទេសចំនួន១៧០រូប។ ថ្នាក់ដឹកនាំទាំងអស់នេះ​នឹងអនុម័តលើរវៀបវារៈ
សកលលោកថ្មី ស្តីពីការអភិវឌ្ឍន៍ និងបង្កើតក្របខ័ណ្ឌ ទិសដៅយុទ្ធសាស្ត្រអំពី ការអភិវឌ្ឍន៍ចីរភាពលើសកលលោកទាំងមូល។

        វៀតណាមទទួលបានគោលដៅសហសវត្សជាច្រើន

        ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានដឹកនាំគណៈប្រតិភូជាន់
ខ្ពស់វៀតណាមចូលរួមសន្និសីទកំពូលអ.ស.បលើកនេះ ក្នុងកាលៈទេសៈ ដែល
វៀតណាមទទួលបានសមិទ្ធិសំខាន់ៗជាច្រើនអំពីកាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​ ទីផ្សាររូបីយវត្ថុស្ថិរភាព អត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) រយៈ
ពេល៦ខែដើមឆ្នាំ២០១៥ទទួលបាន ៦,២៨% ជាកម្រិតខ្ពស់បំផុត តាំងពី៥ឆ្នាំមុន
មក។ ប្រការគួរឲ្យកត់សម្គាល់គឺវៀតណាមបានសម្រេចជាសារវ័ន្ត នូវ គោលដៅ
អភិវឌ្ឍន៍សហស្សវត្ស ដែលសន្និសីទកំពូលអ.ស.បឆ្នាំ២០០០ដាក់ ចេញ រួមមាន
ការលុបបំបាត់ស្ថានភាពខ្វះអាហារ បច្ចុប្បន្នកម្មការអប់រំបឋមសិក្សា លើកកំពស់
សមភាពភេទនិងតួនាទីរបស់នារី កាត់បន្ថយអាត្រាកុមារស្លាប់ បង្ការ ប្រឆាំង
HIV/AIDS ជំងឺគ្រុនចាញ់ និងបណ្តាអាសន្នរោគផ្សេងទៀត រួមទាំងការបង្កើនទំ
នាក់ទំនងដៃគូសកលសម្រាប់ការអភិវឌ្ឍន៍ទៀតផង។ ក្នុងចំណោមប្រការទាំង
អស់នេះ វៀតណាមបានសហគមន៍អន្តរជាតិទទួលស្គាល់ថា សម្រេចហួសពី
កាលកំណត់គោលដៅជាច្រើន ក្នុងនោះមានស្នាដៃកាត់បន្ថយស្ថានភាពក្រីក្រីពីឆ្នាំ
២០០២មុនកាលកំណត់គឺ១៣ឆ្នាំ។

        វៀតណាមក៏ទទួលបានសមិទ្ធិលើវិស័យកិច្ចការបរទេសជាច្រើន ជាពិសេស បានពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមហា
អំណាចមួយចំនួន ដៃគូសំខាន់ៗ ជម្រុញការតភ្ជាប់តំបន់ បង្កើនទំនាក់ទំនង
ជាមួយ អ.ស.បនិងអង្គការអន្តរជាតិមួយចំនួនក្នុងក្របខ័ណ្ណអ.ស.ប។ នាពេល
កន្លងទៅ វៀតណាមចូលរួមយ៉ាងសកម្ម និងដាក់ចេញការផ្តើមគំនិតជាក់ស្តែង
ជាច្រើន សំដៅខំប្រឹងប្រែងដើម្បីគោលដៅរួមរបស់អ.ស.ប។ ការចូលរួមយ៉ាង
សកម្មរបស់ វៀតណាមទៅក្នុងសកម្មភាពសំខាន់ៗរបស់អ.ស.ប ដូចជាសហ
ប្រតិបត្តិការ អភិវឌ្ឍន៍ រក្សាសន្តិភាពពិភពលោកក៏ត្រូវបានវាយតម្លៃខ្ពស់ផងដែរ។

        ម្ចាស់ការ សកម្មរួមវិភាគទានក្នុងបណ្ដាបញ្ហាសកល

ក្នុងសភាពការណ៍នេះ ដោយបទពិសោឌន៍របស់ខ្លួន វៀតណាមបានម្ចាស់ការ
ចូលរួមនិងរួមវិភាគទានចូលក្នុងដំណើការចរចារសំណុំឯកសារនៃសន្និសីទកំពូល
 អង្គការសហប្រជាជាតិលើកនេះ និងរបៀបវារះ ២០៣០ ស្ដីអំពីការ​អភិវឌ្ឍន៍
ចីរភាព។ នៅសន្និសីទលើកនេះ ប្រធានរដ្ឋ លោក Truong Tan Sang នឹង​​ថ្លែង
របាយការណ៍ ស្ដីពីលទ្ធផល​១៥ឆ្នាំអនុវត្តគោលដៅសហស្សវត្សរ៍-ដើម្បី​ពិភពលោក
មួយគ្មានបោះបង់ចោលនរណាម្នាក់ឡើយ ចែករំលែកបទពិសោធន៍ ​អនុវត្តជោគ
ជ័យរាល់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍និងអភិវឌ្ឍន៍ចីរភាពរបស់វៀតណាម
 ចំពោះសហគមន៍ពិភពលោក។ ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ ​ប្រធានរដ្ឋវៀត
ណាម លោក Truong Tan Sang បានដឹកនាំគណៈប្រតិភូ​វៀត​ណាម​ និងថ្នាក់ដឹកនាំ​ប្រទេសផ្សេងៗ អនុម័តលើសំណុំឯកសារសន្និ​សីទកំពូល​ នៅសម័យប្រជុំពេញ
អង្គ ចូលរួមសន្និសីទកំពូលស្ដីអំពីសកម្មភាពរក្សាសន្តិភាព​របស់អង្គការសហប្រ
ជាជាតិ។ ប្រធានរដ្ឋក៏មានជំនួបសន្ទនាជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រី​ជាច្រើនរូបទៀតដែរ។

        ការដែល លោកប្រធានរដ្ឋ Truong Tan Sang ដឹកនាំគណៈប្រតិភូ​វៀតណាម​ចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ សម្រាប់អនុម័តរបៀបវារះ២០៣០
 ស្ដីអំពីការអភិវឌ្ឍន៍ចីរភាព ជាជំហានបន្ត ក្នុងការអនុវត្តគោលការណ៍​ម្ចាស់ការ 
និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ លើកកំពស់រូបភាព ថានះរបស់វៀតណាម
លើឆាកអន្តរជាតិ បង្ហាញនូវការសន្យា ប្តេជ្ញារបស់វៀតណាម ក្នុងការអនុវត្តគោល
ដៅអភិវឌ្ឍន៍ចីរភាព និងចែករំលែកបទពិសោធន៍របស់វៀតណាម​ក្នុងវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ