វៀតណាមរួមចំណែកសកម្មចូលក្នុងកិច្ចសហប្រតិបត្តិការ ASEM

(VOVworld)-សន្និសីទ “ពង្រឹងភាពជាដៃគូលើគ្រប់វិស័យអាស៊ី-អឺរ៉ុបក្នុងសតវត្ស
ទី២១” បានប្រារព្ធនាថ្ងៃទី២០មេសានៅទីក្រុងហាណូយ (វៀតណាម)។ នេះជា ការខំប្រឹងប្រែងរបស់វៀតណាមសំដៅរួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិ
ការនៃវេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និងលើកកំពស់ប្រសិទ្ធភាព នៃការរួមចំណែករបស់វៀតណាមក្នុង ASEM ខណៈដែលសមាជិកអាស៊ី-អឺរ៉ុប កំពុងឆ្ពោះទៅសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី២០នៃទិវាបង្កើតវេទិការនេះ។

វៀតណាមរួមចំណែកសកម្មចូលក្នុងកិច្ចសហប្រតិបត្តិការ ASEM - ảnh 1
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងមតិនៅក្នុងសន្និសីទ

        វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) បានបង្កើតនាខែមិនាឆ្នាំ
១៩៩៦ ។ ក្រោយរយៈពេល២០ឆ្នាំនោះ ASEM បានអះអាងនូវតួនាទីជាវេទិកា
សន្ទនា និងសហប្រតិបត្តិការសំខាន់ដែលមានទ្រង់ទាយធំបំផុតរវាងអាស៊ី
ជាមួយអឺរ៉ុប សំដៅជម្រុញនិន្នាការសហប្រតិបត្តិការនិងការតភ្ជាប់ក្នុងតំបន់
និងអន្តរជាតិ។

        សញ្ញាសម្គាល់នៃ២ទសវត្សបង្កើតនិងរីកធំធាត់របស់ ASEM

        ពីសមាជិកស្ថាបនិកចំនួន២៦នោះ ASEM បានមានការរីកចំរើនយ៉ាងឆាប់
រហ័ស កើនឡើងទ្វេដងអំពីបរិមាណសមាជិកនិងជាដំបូលរួមរបស់សមាជិក
ចំនួន៥៣ តំណាងឲ្យ ៦២%នៃចំនួនប្រជាជនលើពិភពលោក ស្រូបយក៥៧នៃ
GDP និង ៦៨%នៃ ពាណិជ្ជកម្មសកលលោក។ ឆ្លងកាត់រយៈពេល២០ឆ្នាំ ASEM
ទទួលបានសមិទ្ធិ គួរឲ្យកត់សម្គាល់ជាច្រើន ក្នុងការជម្រុញទំនាក់ទំនងភាពជា
ដៃគូលើគ្រប់វិស័យ រវាងទ្វីបទាំងពីរ។ សមាជិក ASEM ទាំងអស់ ក៏បានចែក
រំលែកជាមួយគ្នានូវ មនសិការរួមស្តីពីការបង្កើនជំនួបសន្ទនានិងសហប្រតិបត្តិ
ការដោយឈរលើមូល ដ្ឋានយល់ដឹងនិងជឿទុកចិត្តគ្នាទៅវិញទៅមក គោរព
ច្បាប់អន្តរជាតិ សំដៅរក្សាសន្តិភាព ធានាស្ថិរភាពនិងភាពសម្បូររុងរឿងនៅក្នុង
តំបន់ទាំងពីរ។

        វៀតណាមរួមចំណែកយ៉ាងសកម្មក្នុង ASEM

        ការចូលរួមវេទិកា ASEM ក្នុងនាមជាប្រទេសស្ថាបនិក បានគូសសញ្ញានូវ ជំហានអនុវត្តសំខាន់នៃគោលនយោបាយបើកទូលាយ ពហុភាគីនិងពហុបែប ទំនាក់ទំនងនិងការធ្វើសមាហរណក្មអន្តរជាតិរបស់វៀតណាម។​ សមាជិកក្នុង
ASEM សុទ្ធតែជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មសំខាន់របស់វៀតណាម ស្រូបយក ៧០%នៃទុនវិនិយោគបរទេស  ៧០%នៃតម្លៃពាណិជ្ជកម្មអន្តរជាតិសរុបនិង៨០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៤ក្នុង ចំណោម១៦ដែលវៀតណាមបានចុះហត្ថលេខានិងកំពុងចរចារនោះ
គឺសុទ្ធតែជាសមាជិក ASEMទាំងអស់។ តួរលេខទាំងអស់នេះឆ្លុះបញ្ចាំងអំពី
ប្រសិទ្ធិភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេស
ASEM នានា។ ទន្ទឹមជាមួយគ្នានោះ វៀតណាមបានរួមសហការយ៉ាងស្អិតរមួត
ជាមួយ សមាជិក ASEM ក្នុងបំណងថា នឹងមានប្រទេស ASEM ជាច្រើន
ថែមទៀត លើកកំពស់ផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព ស្ថិរភាព ដើម្បី
ការអភិវឌ្ឍន៍ និង ឡើងសម្លេងគាំទ្រលើគោលជំហររបស់វៀតណាម ក្នុងការធា
នាអធិបតេយ្យភាព បូរណភាពដែនដី​ ជម្រុញការដោះស្រាយជំលោះដោយសន្
តិវិធី ដោយឈរលើ មូលដ្ឋាននៃច្បាប់អន្តរជាតិ។​ហើយតាមរយៈវេទិកា ASEM
នេះ វៀតណាមនឹង មានបន្ថែមបទពិសោធន៍ក្នុងការគ្រប់គ្រង់និងកាត់បន្ថយ
ហានិភ័យនៃ គ្រោះ ធម្មជាតិ។

វៀតណាមរួមចំណែកសកម្មចូលក្នុងកិច្ចសហប្រតិបត្តិការ ASEM - ảnh 2
ទិដ្ឋភាពនៃសន្និសីទ

        បន្តរួមដំណើរជាមួយ ASEM

        វៀតណាមកំពុងបោះជំហានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី បន្តការផ្លាស់ប្តូរ រៀបចំខឿនសេដ្ឋកិច្ចឡើងវិញ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ
លើគ្រប់វិស័យ។ គោលនយោបាយអាទិភាពមួយរបស់វៀតណាមនាពេលខាង មុខគឺបន្តរួមដំណើរជាមួយសមាជិកនានា និងរួមចំណែកដោយម្ចាស់ការនិង ជាក់ស្តែងជាងចូលក្នុងការខំប្រឹងប្រែងរបស់ ASEM និងសកលលោក។ ចំពោះ
វៀតណាមវិញ ក្នុងគោលនយោបាយរបស់ខ្លួន ASEM  នៅតែជាយន្តការសន្ទនា មួយនិងជាកិច្ចសហប្រតិបត្តិការអន្តរតំបន់ សំដៅទទួលបានការគាំទ្រនិង ប្រ
ភពកម្លាំងជាក់ស្តែងរួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាពក្នុងតំបន់ ដើម្បីបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ