វៀតណាមរួមចំណែកសកម្មចូលក្នុងការជម្រុញកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក
THANH CHUNG -  
(VOVworld)-នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រួមទាំងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមទើបនឹងបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរូម សន្និសីទ កំពូលពិសេសអាស៊ាន-អាមេរិកនៅប្រទេសអាមេរិក។នៅសន្និសិទលើក នេះ វៀត ណាមបន្តរួមចំណែកសកម្មបង្កើតសញ្ញាថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រអាស៊ាន-
អាមេរិក។
សន្និសីទជាសញ្ញាថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ព្រម ទាំងសម្តែងនូវតួនាទីនិងឋានៈអន្តរជាតិរបស់អាស៊ាន ក៏ដូចជាបំណងប្រាថ្នារបស់ ប្រទេសជាសមាជិកអាស៊ានដោយឆ្លៀតយកកិច្ចសហប្រតិបត្តិការរបស់ដៃគូនានា ក្នុងការរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ ជម្រុញការចងសម្ព័ន្ធសេដ្ឋកិច្ចនិងគាំទ្រ តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។
|
ប្រធានាធិបតីអាមេរិកលោក Barack Obama ស្វាគមន៍នាយករដ្ឋមន្ត្រី
Nguyen Tan Dung នាថ្ងៃទី១៥កុម្ភៈ(រូបថតៈ AP) |
ជម្រុញការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពនៃបណ្តាកម្មវិធីសហប្រតិ
បត្តិការរវាងអាស៊ានជាមួយអាមេរិក
ចូលរួមរាល់សស័យពិភាគ្សានៅសន្និសីទលើកនេះ នាយរដ្ឋមន្ត្រី លោក
Nguyen Tan Dungជានិច្ចកាលបានសង្កត់ធ្ងន់នូវសារសំខាន់យុទ្ធសាស្ត្រនៃទំនាក់
ទំនង អាស៊ាន -អាមេរិកចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។នា
យករដ្ឋមន្ត្រីបានស្នើរថា នាពេលខាងមុខ ភាគីទាំងពីរត្រូវអនុវត្តប្រកបដោយប្រ
សិទ្ធិភាព នូវកម្មវិធីសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាមុននេះ ជាពិសេស
គឺផែនការ សកម្មភាពអាស៊ាន-អាមេរិកដំណាក់កាល២០១៦-២០២០ សំដៅជួយ
អាស៊ាន កសាងបរិយាកាសអាជីវកម្មងាយស្រួល។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung ក៏បានស្នើរបង្កើតមជ្ឈមណ្ឌលអាស៊ាន-អាមេរិកមួយសំដៅជួយឧបត្ថម្ភការ
ចាប់ផ្តើមអាជីពក្នុងបំណងផ្សាភ្ជាប់បណ្តាអង្គភាពអាជីវកម្មអាស៊ាន។
ក៏ក្នុងអំឡុងពេលស្នាក់នៅអាមេរិក នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama ជួប
សន្ទនាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងនាយក
រដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha។ ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ាននិងអាមេរិកបានជួបប្រាស្រ័យ ផ្លាស់ប្តូរ
មតិជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់អាមេរិកដូចជា IBM និង Microsoft ជាដើម សំដៅនាំចេញសំណើរនិងស្វែងរកវិធានការជម្រុញកិច្ចសហប្រតិបត្តិការ រវាងអង្គ
ភាពអាជីវកម្មអាមេរិកជាមួយអង្គភាពអាជីវកម្មនៃបណ្តាប្រទេសអាស៊ាន។ នាយក
រដ្ឋមន្ត្រីក៏បានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹងជម្រុញលើ គ្រប់ជ្រុង
ជ្រោយកិច្ចការផ្លាស់ប្តូរថ្មី ព្រមទាំងអនុវត្តយ៉ាងសកម្មគោលនយោបាយ ធ្វើសមា
ហរណកម្មអន្តរជាតិស៊ីជម្រៅក្នុងនោះមានសហគមសេដ្ឋកិច្ចអាស៊ាន (AEC) វេទិ
ការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)និងកិច្ចព្រម ព្រៀងដៃគូពា
ណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅក្នុងសន្និសីទកំពូលអាស៊ាន-
អាមេរិក។ ក្បែរលោកគឺសមភាគីថៃលោកPrayuth Chan-ocha
(រូបថត: AFP) |
រួមដៃគ្នាដោះស្រាយរាល់ការសាកល្បងសកល
ទន្ទឹមជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីសហប្រតិបត្តិការរវាងអាស៊ានជាមួយអាមេរិក នៅសន្និសីទលើកនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ាននិងអាមេរិកបានសង្កត់ធ្ងន់នូវសារសំខាន់
នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ ស្តីពីបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញ
នាពេលកន្លងទៅនៅសមុទ្រខាងកើត ជាពិសេសសកម្មភាពផ្លាស់ប្តូរ សភាពដើម
បង្កើនយោធា និងគំរាមកំហែងសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាពនាវាចរណ៍
អាកាសចរណ៍ នៅក្នុងតំបន់ លោកNguyen Tan Dung បាន សង្កត់ធ្ងន់ថា ប្រទេស
ទាំងអស់ត្រូវផ្តល់អាទិភាពកសាងទំនុកទុកចិត្តយុទ្ធ សាស្ត្រ បង្កើនកិច្ចសហប្រតិ
បត្តិការ លើកកំពស់ការគោរពច្បាប់អន្តរជាតិជាពិ សេសអនុសញ្ញាអ.ស.បស្តីពី
ច្បាប់សមុទ្រ១៩៨២។
មតិជាច្រើនរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានបង្ហាញក្នុងសេចក្តី
ថ្លែងការណ៍រួមនៅសន្និសីទនេះដែរ តាមនោះ អាស៊ាននិងអាមេរិកនឹងបន្តលើក
កំពស់ រាល់គោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអ.ស.ប និងធម្ម
នុញ្ញអាស៊ាន។
|
ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី |
ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលពិសេសអាស៊ានអាមេរិករបស់ នា
យករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូវៀតណាមជាថ្មីម្តងទៀត បានអះ
អាងនូវតួនាទីសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវរបស់វៀតណាម ក្នុងសហ
គមន៍អាស៊ាន ព្រមទាំងអះអាងនូវការរួមចំណែកយ៉ាងសកម្មរបស់ វៀតណាមក្នុង
ការនាំទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ានអាមេរិកឲ្យស៊ីជម្រៅ ថែមទៀតដើម្បីផល
ប្រយោជន៍រួមនៃប្រទេសនីមួយៗផងដែរ៕
THANH CHUNG