វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ានសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហានានាក្នុងតំបន់

(VOVWORLD) - បន្តលទ្ធផលដែលសម្រេចបានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ក្នុងឆ្នាំ២០២១ វៀតណាមកំពុងរួមជាមួយប្រទេសសមាជិកអាស៊ាននានា ជំរុញការយកចិត្តទុកដាក់ និងអាទិភាពក្នុងតំបន់ ចូលរួមចំណែកដោយម្ចាស់ការនិងសកម្មទៅក្នុងបញ្ហារួមក្នុង តំបន់និងលើពិភពលោក។ 
វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ានសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហានានាក្នុងតំបន់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។
តាមការអញ្ជើញរបស់ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah ជាប្រធានអាស៊ានឆ្នាំ២០២១ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមេសា។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដំបូង បង្អស់របស់លោក Pham Minh Chinh ក្នុងនាមជានាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដែល បញ្ជាក់នូវអាទិភាពរបស់វៀតណាមនោះ គឺពង្រឹងសាមគ្គីភាព ការជួយទំនុកបម្រុងគ្នាទៅ វិញទៅមកជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម តាម នោះបង្កើតបរិយាកាសសន្តិភាព អំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសនីមួយៗនិងតំបន់ទាំងមូលផងដែរ។ ដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់ពី ការសន្យា ការទទួលខុសត្រូវ ការចូលរួមចំណែកដោយម្ចាស់ការនិងសកម្មរបស់វៀត ណាមក្នុងបញ្ហារួមនានារបស់តំបន់និងអន្តរជាតិផងដែរ។
នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាននឹងពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ាដំណើរការកសាង សហគមន៍ ការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងទំនាក់ទំនង កិច្ចការបរទេសរបស់អាស៊ាន។
អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម
កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតា គឺជាកិច្ចប្រជុំដំបូងរវាងបណ្ដាថ្នាក់ដឹកនាំ អាស៊ានដែលត្រូវបានធ្វើឡើងតាមទម្រង់ផ្ទាល់ក្នុងឆ្នាំប្រធានអាស៊ាន ២០២១ របស់ ប្រ៊ុយណេ។ កិច្ចប្រជុំប្រព្រឹត្តទៅក្នុងបរិបទដែលអាស៊ានកំពុងខិតខំប្រឹងប្រែងកសាង សហគមន៍ ឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩ និងបញ្ហាសន្តិសុខក្រៅប្រពៃណីផ្សេងៗ ទៀត។ ហេតុដូច្នេះ នេះជាឱកាសដើម្បីថ្នាក់ដឹកនាំទាំងអស់ពិភាក្សាអំពីដំណើរការ កសាងសហគមន៍អាស៊ាន ដូចជាការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ វាយតម្លៃចំពោះការអនុវត្តធម្មនុញ្ញអាស៊ាន កិច្ចសហប្រតិបត្តិការអនុតំបន់ និង ការបង្រួញគម្លាតអភិវឌ្ឍ; ដាក់ចេញគំនិតផ្ដួចផ្ដើមរួមអំពីការឆ្លើយតបនឹងជម្ងឺរាតត្បាត ក៏ដូចជាទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន។ ជាពិសេស រាល់ការវិវឌ្ឍន៍នាពេល ថ្មីៗនេះនៅមីយ៉ាន់ម៉ា បានប៉ះពាល់ដល់ស្ថិរភាព មិនត្រឹមតែរបស់ប្រទេសនេះប៉ុណ្ណោះ ទេ ថែមទាំងដល់តំបន់ទាំងមូលទៀតផង។ ហេតុដូច្នេះ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ក៏ជាឱកាសដើម្បីឲ្យអាស៊ានសហការគ្នាយ៉ាងជិតស្និទ្ធ ពង្រីកតួនាទី ប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវឧបករណ៍ យន្តការសហប្រតិបត្តិការដែលមានស្រាប់ សំដៅជួយ មីយ៉ាន់ម៉ាជំនះពុះពារលើការលំបាក នាំស្ថានភាពវិលត្រឡប់ទៅរកប្រក្រតីភាពឡើង វិញយ៉ាងឆាប់ៗ ដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសមីយ៉ាន់ម៉ាដើម្បីសន្តិ ភាព ស្ថិរភាព វិបុលភាពតំបន់ក៏ដូចជាសាមគ្គីភាពនិងកិត្យានុភាពរបស់អាស៊ាន ផងដែរ។
វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ានសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហានានាក្នុងតំបន់ - ảnh 2បន្តលទ្ធផលដែលសម្រេចបានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ក្នុងឆ្នាំ២០២១ វៀតណាមកំពុងរួមជាមួយប្រទេសសមាជិកអាស៊ាននានា ជំរុញការយកចិត្តទុកដាក់ និងអាទិភាពក្នុងតំបន់ ចូលរួមចំណែកដោយម្ចាស់ការនិងសកម្មទៅក្នុងបញ្ហារួមក្នុង តំបន់និងលើពិភពលោក។ 
វៀតណាមលើកកំពស់ស្មារតីសាមគ្គីភាពក្នុងអាស៊ាន
ចូលរួមអាស៊ានចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ មក វៀតណាមបាននិងកំពុង មានការរួមវិភាគទានយ៉ាងជាក់ស្ដែងសម្រាប់សហគមន៍អាស៊ាន។ ជាពិសេស ក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវស្មារតីស្អិត រមួតនិងការឆ្លើយតប ដោយសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន ដទៃសំដៅជំនះពុះពារលើការលំបាកសាកល្បងដែលបណ្ដាលមកពីជម្ងឺរាតត្បាត កូវីដ ១៩ ហើយស្ដារការអភិវឌ្ឍឡើងវិញ។ យោងតាមអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi វៀតណាមបានបង្ហាញឲ្យឃើញនូវ “ភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លា” ក្នុងការ ដឹកនាំតំបន់តភ្ជាប់គ្នាយ៉ាងស្អិតរមួតនិងឆ្លើយតបដោយម្ចាស់ការនឹងបញ្ហាប្រឈមនានា ព្រមទាំងដាក់តួនាទីមជ្ឈភាពរបស់អាស៊ាននិងប្រជាជនជាចម្បងផងដែរ។
បន្តលទ្ធផលដែលសម្រេចបានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ក្នុងឆ្នាំ២០២១ វៀតណាមកំពុងរួមជាមួយប្រទេសសមាជិកអាស៊ាននានា ជំរុញការយកចិត្តទុកដាក់ និងអាទិភាពក្នុងតំបន់ ចូលរួមចំណែកដោយម្ចាស់ការនិងសកម្មទៅក្នុងបញ្ហារួមក្នុង តំបន់និងលើពិភពលោក។ ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា វៀតណាមរួមជាមួយបណ្ដា ប្រទេស បានអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាមានការអត់ធ្មត់ ជៀសវាងសកម្មភាពដែល បណ្ដាលឲ្យភាពតានតឹងកើនឡើង ហើយដំណើរការកិច្ចសន្ទនាស្វែងរកដំណោះ ស្រាយដ៏សមហេតុផល ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់និងបំណងប្រាថ្នារបស់ប្រជាជន មីយ៉ាន់ម៉ា បង្កលក្ខណៈដើម្បីដំណើរការប្រជាធិបតេយ្យភាពប្រព្រឹត្តទៅយ៉ាងរលូន។ វៀតណាមកោតសរសើរការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជួយឧបត្ថម្ភមីយ៉ាន់ម៉ានាពេលកន្លងមក គាំទ្រចំពោះការអនុវត្តវិធីសាស្ត្ររបស់អាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា; អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់មីយ៉ាន់ម៉ាដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យភាព មិនជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ព្រមទាំងលើកទឹកចិត្តបេសកជនពិសេសរបស់ អគ្គលេខាធិការអ.ស.បទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា សហការជាមួយអាស៊ានក្នុងការ ជួយគាំទ្រដល់កិច្ចសន្ទនានិងការផ្សះផ្សានៅមីយ៉ាន់ម៉ាផងដែរ។
ក្នុងបរិបទខាងលើ ដំណើរចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីស្នាក់ការ លេខាធិការដ្ឋានអាស៊ាន របស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបង្ហាញ ឲ្យឃើញនូវការគាំទ្រនិងកិច្ច សហប្រតិបត្តិការដ៏ស្អិតរមួតរបស់វៀតណាមជាមួយប្រ៊ុយណេ ប្រធានអាស៊ានឆ្នាំ២០២១ ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការ អនុវត្តអាទិភាពនានាសម្រាប់ឆ្នាំអាស៊ាន២០២១។ ការចូលរួមកិច្ចប្រជុំនេះក៏បានគូស រំលេចអាទិភាពស្នូលទាំង៣របស់វៀតណាមផងដែរ។ នោះគឺ វៀតណាម យកចិត្ត ទុកដាក់ពិសេសដល់ការរឹតបន្តឹងនិងពង្រឹងសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅ មករវាងបណ្ដាប្រទេសសមាជិកអាស៊ាន; ចូលរួមចំណែកលើកកំពស់តួនាទីមជ្ឈភាព និងឋានៈរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមដែលទើបលេចចេញ; បង្កើត បរិយាកាសសន្តិភាព អំណោយ ផលដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់។ ជាពិសេស ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រចាំខែមេសាឆ្នាំ២០២១ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អាណត្តិ ២០២០-២០២១នោះ វៀត ណាមនឹងបន្តខិតខំប្រឹងប្រែងជំរុញការពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ាន ធ្វើជា ស្ពានតភ្ជាប់អាស៊ានជាមួយនឹងក្រុមប្រឹក្សាសន្តិសុខ ដើម្បីចូលរួមចំណែកលើកកំពស់ ឋានៈ កិត្យានុភាពរបស់អាស៊ានលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ