(VOVworld)-រួមជាមួយការចូលរួមយ៉ាងសកម្មចូលក្នុងជោគជ័យនៃសន្និសីទកំពូល
លើកទី២១នៃអនុសញ្ញាក្របខ័ណ្ឌអ.ស.បស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP21)ទើប
នឹងបានបញ្ចប់នៅក្រុងប៉ារីសប្រទេសបារាំងនោះ វៀតណាមបាន និងកំពុងអនុវត្
តវិធានការជាច្រើន សំដៅកាត់បន្ថយការជះឥទ្ធិពលអសកម្មននៃបំរ៉ែបំរួលអាកាស
ធាតុ។
ដោយល្បឿននៃការកើនឡើងបំភាយឧស្ម័នផ្ទះកញ្ចក់ដូចបច្ចុប្បន្ននេះ សីតុណ្ហាភាពរបស់ផែនដីអាចកើនឡើងពី៣ដល់៥អង្សាសេនាឆ្នាំ២១០០ បណ្តាលមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដូចជា ទឹកកករលាយ កម្រិតទឹកសមុទ្រ
កើន និងបង្កើនបាតុភូតអាកាសធាតុអសកម្មទៅលើតំបន់ជាច្រើនលើភពផែនដី។ យោងតាមការព្យាករណ៍ វៀតណាមជាប្រទេសទី៣ក្នុងប្រទេសចំនួន១០ ដែល ត្រូវការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុតដោយសារការបំរ៉ែបំរួលអាកាសធាតុផងដែរ។
តាមនោះ វៀតណាមបានម្ចាស់ការបង្ការប្រឆាំងនិងបំរ៉ែបំរួលអាកាសធាតុ និង សកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិអំពីបំរ៉ែបំរួលអាកាសធាតុ។
ការសន្យាយ៉ាងខ្លាំងក្លាទោះបីជាខ្វះខាតលើប្រភពធនធានមនស្ស
ក៏ ដោយ
រាល់ការខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់វៀតណាមបានបង្ហាញច្បាស់នៅក្នុង
សន្និសិទ COP21 ដែលទើបនឹងបានប្រព្រឹត្តទៅនៅប្រទេសបារំាងមុននេះ ហើយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក៏បានអះអាងនូវការសន្យា របស់វៀតណាមក្នុងការកាត់បន្ថយបរិមាណបំភាយឧស្ម័នផ្ទះកញ្ចក់ចុះត្រឹម៨%
នាឆ្នាំ ២០៣០។ ហើយវៀតណាមអាចកាត់បន្ថយចំនួននេះចុះត្រឹម២៥% ប្រ
សិនបើ ទទួលបានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់សហគមន៍
អន្តរជាតិ និង រួមចំណែកប្រាក់ចំនួនមូយលានដុល្លារចូលក្នុងមូលនិធិអាកាស
អធាតុបៃតង ដំណាក់កាល២០១៦-២០២០។ស្តីអំពីបញ្ហានេះ ឯអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅ បារាំងលោក Nguyen Ngoc Sonបានលើកច្បាស់ថា៖
“ទស្សនៈរបស់វៀតណាមគឺប្រទេសនានាត្រូវគោរពអនុសញ្ញាស្តីពី បំរ៉ែបំរួល
អាកាសធាតុនិងគោរពលក្ខណៈមិនស្រដៀងគ្នានៃសមត្ថភាពអភិវឌ្ឍន៍ របស់ប្រ
ទេសដទៃ ពោលគឺ ប្រទេសមានដែលបញ្ចេញបរិមាណបំភាយឧស្ម័ន ច្រើនជាង គឺត្រូវមានការទទួលខុសត្រូវច្រើនជាងប្រទេសក្រីក្រី។ ត្រូវគោរព ទៅលើលក្ខណៈ
មិនស្រដៀងរបស់ប្រទេសនីមួយៗផងដែរ”។
ខំប្រឹងប្រែងអនុវត្តរាល់សកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
ក្នុងពេលប្រព្រឹត្តទៅសន្និសិទ COP21 នេះ គឺនៅវៀតណាមក៏បានប្រព្រឹត្ត ទៅសន្និសិទទូទាំងប្រទេសស្តីពីការ “ពង្រីកតួនាទីរបស់បណ្តាសាសនាចូលរួម ការពារបរិស្ថាននិងទប់ទល់ជាមួយបំរ៉ែបំរួលអាកាសធាតុ”។ នៅសន្និសិទនេះ សាសនានានារបស់វៀតណាមបាននាំចេញសារមួយដោយសន្យាជាមួយរដ្ឋ អំណាចតំបន់ទូទាំងប្រទេស ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ លោក Nguyen
Thien Nhan ប្រធានគណៈកម្មាធិការមជ្ឃឹមរណសិរ្សមាតុភូមិវៀតណាមបានឲ្យ
ដឹងថា៖
“បន្ទាប់ពីសន្និសិទនេះ សាសនានីមួយៗនឹងមានផែនការសកម្មភាពរបស់
ខ្លួន។ អង្គការសាសនាមជ្ឈឹមនឹងមានភារកិច្ចណែនាំសាសនានៅតំបន់នីមួយៗ ដើម្បីអនុវត្តផែនការសកម្មភាព។ ការងារផ្សព្វផ្សាយក៏ត្រូវបានជម្រុញ ដើម្បី
លើកកំពស់មនសិការនិងការប្រព្រឹត្តរបស់ជនវៀតណាមម្នាក់ៗចំពោះបញ្ហានេះ
ផងដែរ”។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់របស់វៀតណាម បានអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបំរ៉ែបំរួលអាកាសធាតុ ដោយគោលដៅ ធានា សន្តិសុខស្បៀងអាហារ ថាមពល ប្រភពទឹក កាត់បន្ថយភាពក្រីក្រ ធានាសន្
តិសុខ សង្គមនិងការពារធនធានធម្មជាតិ។ នៅក្នុងយទ្ធសាស្រនេះ ការកាត់
បន្ថយឥទ្ធិ ពលអសកម្មនៃបំរ៉ែបំរួលអាកាសធាតុក្នុងផលិតកម្មកសិកម្ម ជាពិ
សេសនៅតំបន់ ផលិតស្រូវអង្ករវាលសណ្តទន្លេ Cuu Long ត្រូវបានចាត់ទុកជា
ការងារចំាបាច់ ចម្បង។ ស្តីពីបញ្ហានេះ សាស្ត្រាចារ្យរង បណ្ឌិត Le Anh Tuan
នៅសកលវិទ្យាល័យ Can Tho បានឲ្យដឹងថា៖
“យើងអាចផ្លាស់ប្តូរទៅកាន់ប្រភេទដើមឈើដាំដុះមិនសូវប្រើទឹក ហើយក៏ ត្រូវ
សន្សំសំចៃទឹកដែរ។ ទន្ទឹមជាមួយគ្នានោះ យើងត្រូវជួយឲ្យប្រជាកសិករមាន គំនិត្តគិតគូរដល់ការផ្លាស់ប្តូររចនាសម្ព៍ន្ធផលិតកម្មថែមទៀតផង”។
ដោយគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចតាមទិសកំណើនបៃតង់ វៀតណាម ក៏បានឆ្លៀតយករាល់ឧិកាសពីការបំរ៉ែបំរួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គមរួមចំណែកសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការទប់ទល់ជាមួយ
បំរ៉ែបំរួលអាកាសធាតុ៕