វៀតណាមរំលឹកគុណបណ្ដាអ្នកមានគុណូបការៈចំពោះប្រទេសជាតិ។

វៀតណាមរំលឹកគុណបណ្ដាអ្នកមានគុណូបការៈចំពោះប្រទេសជាតិ។ - ảnh 1
ស្ដូបនៅផ្លូវចែកជាបី Dong Loc។ (vov.vn)



        VOV-នាថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧ លោកប្រធានហូជីមិញបានផ្ញើសំបុត្រ
ជូន អចិន្ត្រៃយ៍គណៈចាត់តាំង “ទិវាយុទ្ធជនពិការទូទាំងប្រទេស” ដោយសម្ដែង
ការដឹង​គុណ​ចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ យុទ្ធជនពលី គ្រួសារយុទ្ធជនពលី
និង​ជនមាន​គុណូបការៈចំពោះប្រទេសជាតិ។ គិតពីពេលនោះមក ដើម្បីរំលឹក
ដល់បណ្ដាអ្នក​ដែល​បានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីមាតុប្រទេសនិង
រំលឹកគុណបណ្ដា​គ្រួសារមានគុណូបការៈចំពោះប្រទេសជាតិ​បក្សនិងរដ្ឋវៀត
ណាមជានិច្ចកាល​កសាងការផ្ដួតផ្ដើមគំនិតគោលនយោបាយថ្មីចំពោះជនមាន
គុណូបការៈ

         ចំពោះបដិវត្ត​សមស្របទៅនឹងដំណាក់កាលអភិវឌ្ឍន៍នីមួយៗនៃ
ប្រទេសជាតិ។ ជិតៗគឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាបានផ្សព្វផ្សាយ
បទបញ្ញត្តិអំពីការធ្វើវិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់បទ
បញ្ញាត្តិអាទិភាពជនមានគុណូបការៈចំពោះបដិវត្តន៍នាខែ​កក្កដាឆ្នាំ២០១២។​
នាខែមេសាឆ្នាំ២០១៣​រដ្ឋាភិបាលបានផ្សព្វផ្សាយអនុក្រិតណែនាំអនុវត្តមាត្រា
មួយចំនួននៃបទបញ្ញាត្តិអាទិភាពជនមាន​គុណូបការៈចំពោះបដិវត្តន៍។​ អនុក្រិតថ្មីបានបង្កលក្ខណៈសំរាប់យុទ្ធជនពិការ​យុទ្ធជនជំងឺជនមានគុណូបការៈ
ចំពោះបដិវត្តន៍មានជីវភាពរស់នៅល្អប្រសើរជាង។ លោក Hoang Cong Thai ប្រធាននាយកដ្ឋានជនមានគុណូបការៈ ក្រសួងការងារយុទ្ធជន​ពិការនិងសង្គម
កិច្ចវៀតណាមបានឲ្យដឹងថា៖

        “អនុក្រិតមានចំណុចថ្មីមួយចំនួន។ ទីមួយ គឺបណ្ដាមុខសញ្ញាជាសកម្មជន​បដិវត្តដោយសត្រូវចាប់ឃុំឃាំង​មុននេះត្រឹមតែបានជួយឧបត្ថម្ភតែ​មួយ​លើក
នាបច្ចុប្បន្ន ត្រូវបានផ្ទេរទៅជួយឧបត្ថម្ភប្រចាំខែ។ ទី២ ការថែទាំជន​មាន​គុណូបការៈមុននេះត្រូវបានអនុវត្ត៥ឆ្នាំម្ដងតែឥឡូវនេះ២ឆ្នាំបានម្ដង។ ទី៣វីរអ្នក
​ម្ដាយ​​​និងជនត្រូវពុលជាតិគីមីព័ណលឿងទុំពី៨១%ឡើងទៅ នឹងមានកំរិតជួយ
ឧបត្ថម្ភ​សំរាប់អ្នកថែទាំ។ ​ទី៤គឺបំពេញបន្ថែមជនមានគុណូបការៈនិងសាច់ញាត្តិ
របស់គេ​ បានទទួលកំរិតធានារ៉ាប់រងសុខាភិបាលនិងផ្ដល់ប័ណ្ណធានារ៉ាប់រង
សុខាភិបាល។”

          រួមជាមួយអនុក្រិតបំពេញបន្ថែមមុខសញ្ញាអាទិភាពក៏ដូចជា​របបអាទិភាព ចំពោះអ្នកមានគុណូបការះចំពោះប្រទេសជាតិ នាថ្ងៃទី ២៦ ​មេសាឆ្នាំ២០១៣  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ក៏បានអនុម័តនិងផ្សព្វផ្សាយគោល​នយោបាយជួយឧបត្ថម្ភចំពោះអ្នកមានគុណូបការះចំពោះបដិវត្តន៍មានផ្ទះ​ស្នាក់ នៅ។ ប្រការនេះមានន័យថា÷ ក្នុងឆ្នាំ ២០១៣នេះ ​គ្រួសារអ្នកមាន​គុណូការះ ចំពោះបដិវត្តន៍ចំនួនរាប់ពាន់គ្រួនឹងបានរើទៅស្នាក់នៅក្នុងផ្ទះថ្មី។ លោក Hoang
Cong Thai បានអោយដឹងថែមទៀតថា÷

          “រដ្ឋាភិបាលវៀតណាមបានលៃទុកទឹកប្រាក់ចំនួន ២៥០០ពាន់លានដុង​ រួមជាមួយប្រភពកម្លាំងរបស់គ្រួសារអ្នកមានគុណូបការះចំពោះបដិវត្តន៍ ​និង បណ្ដាប្រភពកម្លាំងសង្គម យើងនឹងកសាង​ផ្ទះចំនួន៧១ ០០០ ខ្នងសំរាប់​មុខ សញ្ញាមានគុណូបការះ ដែលកំពុងជួបការលំបាកអំពីបញ្ហាស្នាក់នៅ។ការថែទាំ អ្នកមានគុណូបការះជាភារកិច្ចរបស់សង្គមទាំងមូល តំបន់ទាំងឡាយ និងគ្រប់
ក្រសួង ស្ថាប័នក្នុងទូទាំងប្រទេស។ ”

           បណ្ដាគោលនយោបាយជាក់ស្ដែងរបស់បក្សរដ្ឋ ចំពោះអ្នកមាន​គុណូបការះបានក្លាយទៅជារបៀងគតិយុត្តិសំខាន់ ដើម្បីគ្រប់ស្ថាប័ន អង្គការ
សង្គមអនុវត្តសកម្មភាពតប់ស្នងសងគុណ។ ក្នុងរយះពេលកន្លងទៅ គ្រប់​ស្ថាប័ន អង្គការនិងតំបន់ មានរបៀបរៀបចំសកម្មភាពតប់ស្នង់សង់គុណជា​ច្រើន រួមដៃថែទាំដល់បណ្ដាគ្រួសារបដិវត្តន៍ ដូចជា÷​កសាងផ្ទះ​មេត្តាធម៌ ​មូលនិធិ÷តបស្នងសងគុណ…ជាដើម បាននាំមកនូវប្រសិទ្ធិភាព។ តាមនោះ ​ក្នុងចំណោមអ្នកមានគុណូបការះ ៨,៨លាននាក់ក្នុងទូទាំងប្រទេស បាន​មានមនុស្សចំនួន១,៤លាននាក់ទទួលបានទឹកប្រាក់អាទិភាពប្រចាំខែ។ ពីមូល
និធិតបស្នងសងគុណចំនួន ២៦០០ពាន់លានដុង បានកសាងផ្ទះមេត្តាធម៌​ចំនួនជាង៤០០ខ្នង់ សំរាប់អ្នកមានគុណូបការះ។ មនុស្សរាប់លាននាក់ផ្សេៗ
ទៀត ក៏បានជួយឧបត្ថម្ភ ដើម្បីគេនឹងនរចិត្តជឿជាក់និងបន្ដរួមវិភាគទាន​ចំពោះ
ការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ