(VOVWORLD) -ជាយូរលង់ណាស់មកហើយ ដើមកាហ្វេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃបណ្ដាខេត្តនៅតំបន់ Tay Nguyen។
កម្មករកំពុងហាលគ្រាប់កាហ្វេឲ្យស្ងួត (រូបថត៖ baodaklak.vn) |
ជាយូរលង់ណាស់មកហើយ ដើមកាហ្វេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃបណ្ដាខេត្តនៅតំបន់ Tay Nguyen។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៧ ឆ្នាំ២០១៩ដែលកំពុងប្រព្រឹត្តិទៅនៅខេត្ត Dal Lak នោះ មានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលា ការផ្សព្វផ្សាយ និងការឧទ្ទេសនាមផលិតផលកាហ្វេវៀតណាមដែលត្រូវបានរៀបចំឡើង។ នេះគឺជាឱកាសសម្រាប់តំបន់ អ្នកជំនាញ និងសហគ្រាសនានាផ្លាស់ប្ដូរបទពិសោធន៍ ក៏ដូចជាស្វែងរកទិសដៅសម្រាប់ការហ្វេវៀតណាមប្រកបដោយចីរភាព។
នាបច្ចុប្បន្ននេះ ផ្ទៃដីដាំកាហ្វេវៀតណាមមានទំហំ ៦៦៤ ពាន់ហិកតា ដែលភាគច្រើនត្រូវបានដាំនៅតំបន់Tay Nguyen រួមមានខេត្តចំនួន៥ គឺ៖ Kon Tum Gia Lai Dak Lak Dak Nong និង Lam Dong ។ វៀតណាមទទួលបានទិន្នផលការហ្វេជាង ១,៥ លានតោនក្នុងមួយឆ្នាំ ហើយត្រូវបាននាំចេញទៅកាន់តំបន់ដែនដី និងប្រទេសចំនួន ៨០។ នាឆ្នាំ ២០១៨ វៀតណាមនាំចេញកាហ្វេចំនួន ១,៩ លានតោន ទទួលបានតម្លៃប្រាក់នាំចេញ ៣,៥ ពាន់លានដុល្លារអាមេរិក ស្រូបយក ១០ % នៃតម្លៃកាហ្វេនាំចេញសកល ឈរលំដាប់ថ្នាក់ទី ២ នៅលើពិភពលោក។
កាហ្វេពិសេស - ទិសដៅថ្មីសម្រាប់កាហ្វេវៀតណាម
ដើម្បីលើកកម្ពស់គុណភាពកាហ្វេនោះ វៀតណាមបាន និងកំពុងផ្ដោតខំខាន់លើការអភិវឌ្ឍគុណភាព និងទីផ្សារកាហ្វេពិសេស។ នាបច្ចុប្បន្ននេះ ចំណែកទីផ្សារកាហ្វេពិសេសស្រូបយក ២ %នៃផលិតកាហ្វេពិភពលោកទាំងមូល។ ទោះបីជាចំណែកទីផ្សារទាបក៏ដោយ ប៉ុន្តែបាននាំមកនូវតម្លៃបន្ថែមខ្ពស់ ពី ៦ ទៅ ១០ ដង ដោយអាស្រ័យទៅលើប្រភេទកាហ្វេ។ នៅក្នុងសិក្ខាសាលាអភិវឌ្ឍន៍កាហ្វេពិសេសវៀតណាម ដែលជាសកម្មភាពមួយក្នុងក្របខ័ណ្ឌមហោស្រពកាហ្វេ Buon Ma Thuot លើកទី ៧ ឆ្នាំ២០១៩ នោះ លោក Trinh Duc Minh ប្រធានសម្ព័ន្ធសមាគម កាហ្វេ Buon Ma Thuot បានឱ្យដឹងថា៖ ក្នុងឆ្នាំដាំដុះ ២០១៧ ដល់ ២០១៨ នៅខេត្ត Dak Lak សម្ព័ន្ធសមាគម កាហ្វេ Buon Ma Thuot បានយកការហ្វេចំនួន ១៣០ ប្រភេទ ឲ្យអ្នកជំនាញ ភ្លក់រសជាតិនិងវាយតម្លៃលើគុណភាព។ ជាលទ្ធផល មានប្រភេទកាហ្វេជាង ១០ % អាចផលិតចេញជាផលិតផលកាហ្វេពិសេស។ នេះគឺជាទិសដៅថ្មី សំដៅលើកកម្ពស់តម្លៃពាណិជ្ជកម្មកាហ្វេ ដែលទទួលម៉ាកសម្គាល់ភូមិសាស្ត្រ Buon Ma Thuot ។ លោក Trinh Duc Minh បានអះអាងថា៖
“វៀតណាមបានឈានចូលទីផ្សារកាហ្វេពិសេសយ៉ាងយឺតយ៉ាវណាស់។ ប៉ុន្តែ យើងទទួលបានបទពិសោធន៍ ឲ្យសមស្របនឹងស្តង់ដាទីផ្សារជាច្រើន។ កាហ្វេពិសេសមានតម្លាភាព គុណភាពខ្ពស់ និងមានតម្លៃថ្លៃ បានជាជួយបង្កើតកម្លាំងចលករសម្រាប់អ្នកផលិត។ ហេតដូច្នេះហើយ កាហ្វេពិសេសនឹងលើក
កម្ពស់គុណាភាពនៃការហ្វេវៀតណាមអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី“។
បន្តលើកកម្ពស់តម្លៃកាហ្វេវៀតណាម
នៅពិធីបុណ្យកាហ្វេលើកទី ៩ នេះ ខេត្ត Dak Lak បានផ្សព្វផ្សាយនិងឧទ្ទេសនាមនូវរាល់គោលនយោបាយ ការតម្រង់ទិសដៅសម្រាប់អង្គការ និងបុគ្គលអភិវឌ្ឍការផលិត និងចូលរួមទីផ្សារពិសេស។ លោក Nguyen Hai Ninh ប្រធានគណៈកម្មការចាត់តាំងពិធីបុណ្យ Buon Ma Thuot ឆ្នាំ ២០១៩បានឲ្យដឹងថា៖
“យើងខ្ញុំកំពុងផ្ដោតសំខាន់លើការអភិវឌ្ឍកាហ្វេពិសេស។ នេះគឺជាតម្រូវការប្រើប្រាស់ និន្នាការរបស់ពិភពលោក។ ទីពីរគឺការហ្វេពិសេសមានតម្លៃបន្ថែមខ្ពស់។ ហេតុដូច្នេះហើយ យើងខ្ញុំមានគោលបំណងចង់ផ្សព្វផ្សាយទីផ្សារកាហ្វេពិសេសទៅកាន់ពិភពលោកឲ្យបានដឹងថាវៀតណាមជាប្រទេសនាំចេញកាហ្វេជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក ដែលក្នុងនោះមានទាំងកាហ្វេពិសេសផងដែរ“។
ចំណែកឯលោក Trinh Duc Minh ប្រធានសម្ព័ន្ធសមាគមកាហ្វេ Buon Ma Thuot បានចាត់ទុកថា៖ដើម្បីកាហ្វេ Tay Nguyen អាចរីកចម្រើនយ៉ាងខ្លាំងក្លានោះ គឺទាមទាឲ្យមានយុទ្ធសាស្ត្រដោយចីរភាព ទូលំទូលាយ និងយូរអង្វែង។
“ដើម្បីលើកកក្ពស់តម្លៃកាហ្វេវៀតណាម យើងគប្បីតភ្ជាប់ការដោះដូរពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកមានតម្រូវការកាហ្វេពិសេស។ ទីពីរគឺបង្កើតកម្លាំងចលករសម្រាប់អ្នកផលិត ដើម្បីផលិតចេញផលិតផលកាហ្វេដែលមានគុណភាពខ្ពស់។ទីបីគឺបង្កើតទីផ្សារ ដែលមានការតភ្ជាប់រវាងអ្នកផលិត និងអតិថិជនប្រើប្រាស់កាហ្វេពិសេស ទាំងជាតិ និងអន្តរជាតិ“។
លើកកម្ពស់តម្លៃផលិតផល ជំរុញការនៃចេញកាហ្វេ ដែលក្នុងនោះមានកាហ្វេពិសេស គឺជាគោលដៅរបស់បណ្ដាខេត្ត Tay Nguyen។រួមជាមួយរាល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងយូរអង្វែងរបស់រដ្ឋាភិបាលដើម្បីកាហ្វេបន្តដើរតួនាទីជាផលិតផលស្នូលនៃប្រទេសជាតិ។ ហើយតាមនោះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ និងតំបន់ Tay Nguyen ក៏ដូចជាជួយកសិករដាំកាហ្វេធ្វើអ្នកមានផងដែរ៕